ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា នៅអំឡុងខែមីនា ឆ្នាំ២០២៣នេះ មានក្រុមក្មេងទំនើងដេញកា.ប់ចាក់គ្នាចំនួន៥ករណី ហើយបង្ក្រាបបាន៣ករណី និងឃាត់ខ្លួនបាន៦នាក់បញ្ជូនទៅសាលាដំបូងខេត្ត ។
![Picture]()
ករណីទី១- នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅមុខពន្ធនាគារចាស់ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានករណីក្មេងទំនើង១ក្រុម មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង បានដេញកា.ប់ចាក់យុវជនម្នាក់ បណ្តាលរងរបួស ។ លុះនៅថ្ងៃទី១៥ ខែមីនា នគរបាលឃាត់ខ្លួនបាន២នាក់ ក្នុងចំណោម៦នាក់នោះ នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
![Picture]()
ករណីទី២- នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ក្មេងទំនើង១ក្រុម មានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿង បានយកដុំថ្មគប់ជនរងគ្រោះម្នាក់ បណ្តាលឲ្យបែកក្បាលហូរឈា.ម រួចហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោល នៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ។
![Picture]()
ករណីទី៣- នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី មានស្ត្រីម្នាក់ត្រូវស្ត្រីដូចគ្នានាំបុរសម្នាក់យកកាំបិ.តចុងស្រួចមកចាក់ចំកំប៉េះគូទខាងស្តាំ បណ្តាលឲ្យរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយ ។
![Picture]()
ករណីទី៤- រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក មានយុវជនម្នាក់ត្រូវក្មេងទំនើង២នាក់កា.ប់ បណ្តាលឲ្យរបួសកែងដៃឆ្វេងធ្ងន់ ។ កម្លាំងនគរបាលឃាត់ខ្លួនបាន២នាក់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅភូមិថ្មី ឃុំភូមិថ្មី ។
![Picture]()
ករណីទី៥- នៅវេលារំលងអធ្រាតឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត យុវជនម្នាក់ និងមិត្តស្រីរបស់ខ្លួន ពេលត្រឡប់ពីដើរលេងពេលយប់វិញ ហើយគាប់ជួនម៉ូតូបែកកង់ ក៏ត្រូវបានក្មេងទំនើង១ក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ដេញកា.ប់ប្លន់យកម៉ូតូ ។ ហើយកម្លាំងនគរបាលសហការជាមួយប្រជាពលរដ្ឋ ឃាត់ខ្លួនបានភ្លាមៗចំនួន២នាក់ និងដកហូតម៉ូតូ២គ្រឿង ក្នុងនោះម៉ូតូជនរងគ្រោះ១គ្រឿង ៕
![Picture]()
ចែករំលែកព័តមាននេះ