ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jackie Chan នឹងជួបជាមួយ Chris Tucker ក្នុងភាពយន្ត “Rush Hour” ជាថ្មីម្តងទៀត

1 ឆ្នាំ មុន

តារាសម្ដែង Chris Tucker រំភើបចិត្តក្នុងការសម្តែងជាមួយ Jackie Chan ក្នុងភាពយន្តបែបកំប្លែង “Rush Hour” ជាថ្មីម្តងទៀត។…

តារាសម្ដែង Chris Tucker រំភើបចិត្តក្នុងការសម្តែងជាមួយ Jackie Chan ក្នុងភាពយន្តបែបកំប្លែង “Rush Hour” ជាថ្មីម្តងទៀត។ Variety រាយការណ៍ថាលោក Chris Tucker បានបញ្ជាក់ថាលោកនឹងមានវត្តមានសម្តែងក្នុងរឿង Rush Hour ជាមួយ Jackie Chan ។

នៅខែធ្នូ ឆ្នាំ២០២២ នៅឯមហោស្រពភាពយន្តអន្តរជាតិ Red Sea លោក Jackie Chan បានបង្ហើបថានឹងជួបជាមួយផលិតករដើម្បីពិភាក្សាអំពីរឿង Rush Hour 4 ។

តារាកំប្លែង Chris Tucker មានការរំភើបចំពោះគម្រោងនាពេលខាងមុខ រួមទាំងការជួបជុំជាមួយ Jackie Chan ក្នុង Rush Hour 4 ផងដែរ ។

លោកបានឱ្យដឹងថា «រឿង Rush Hour 4 សន្យានូវអ្វីដែលគួរឱ្យចាប់អារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ ខ្សែភាពយន្តនេះនឹងមានកម្រិតខុសគ្នាទាំងស្រុង បើប្រៀបធៀបទៅនឹងភាពយន្តមុនទាំង៣។ លោកថាវាធ្វើឱ្យលោករំភើប និងមិនអាចរង់ចាំក្នុងការធ្វើការជាមួយ Jackie Chan ម្តងទៀត។ ខ្ញុំ​រំភើប​ចិត្ត​ក្នុង​ការ​នាំ​មក​នូវ​អ្វី​ដែល​ថ្មី​ជូន​អ្នក​គាំទ្រ​ជា​មួយ​នឹង​ការ​ត្រលប់​មក​វិញ​នេះ»។

អ្នកគាំទ្របានរង់ចាំវគ្គទី៤ នៃ ស៊េរីភាពយន្ត Rush Hour អស់ជាច្រើនឆ្នាំ។ ទោះជាយ៉ាងណា តួសម្តែង និងអ្នកដឹកនាំរឿង មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។

ភាពយន្ត Rush Hour ចំនួន៣ មុនៗ​ត្រូវ​បាន​ដឹកនាំ​ដោយ Brett Ratner។ ទោះជាយ៉ាងណាក៏ដោយ អ្នកដឹកនាំរូបនេះត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទដោយស្ត្រីជាច្រើននាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ឧប្បត្តិហេតុនេះបណ្តាលឱ្យ Warner Bros. ត្រូវតែបញ្ចប់ទំនាក់ទំនងរបស់គាត់ជាមួយ Ratner៕