ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដាក់​ធ្ងន់​ៗ ក្រោយ​ឃើញ​អ្នក​ច្នៃ​ម៉ូ​ដ​ល្បីឈ្មោះ​មួយ​រូប «​ស្លៀកពាក់​មិន​សមរម្យ​»

2 ខែ មុន
  • ភ្នំពេញ

លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​រិះគន់​ចំ​ៗ និង​ធ្ងន់​ៗ​ទៅ​លើ​លោក ឯម រៀម ដែល​ជា​អ្នក​ឌី​ហ្សា​ញ និង​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​ល្បីឈ្មោះ​មួយ​រូប ក្រោយ​លោក​គ្រង​សម្លៀក​បំពាក់​មួយ​ដែល​មាន​មតិ​ខ្លះ​ថា «​មិន​សមរម្យ​»​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣​នេះ លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​រិះគន់​ចំ​ៗ និង​ធ្ងន់​ៗ​ទៅ​លើ​លោក ឯម រៀម ដែល​ជា​អ្នក​ឌី​ហ្សា​ញ និង​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​ល្បីឈ្មោះ​មួយ​រូប ក្រោយ​លោក​គ្រង​សម្លៀក​បំពាក់​មួយ​ដែល​មាន​មតិ​ខ្លះ​ថា «​មិន​សមរម្យ​»​។

Picture

លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បាន​អ្នកសិល្បៈ និង​អ្នក​ស្រលាញ់​គាំទ្រ​ហៅ​លោក​ជំទាវ​ថា «​លោក​ជំទាវ​ចិត្តធម៌​» បាន​បង្ហោះ​រូបភាព​ពីរ​សន្លឹក នោះ​គឺ​រូប​អ្នក​ច្នៃ​ម៉ូ​ដ ឯម រៀម និង​រូបថត​របស់​នារី​វ័យក្មេង​ដ៏​ស្រស់​ស្អាត​មួយ​រូប ដែល​ល្បី​រឿង​ធ្វើ​វី​ដេ​អូ​ហូប​ចុក​ប្លែក​ៗ មាន​ទាំង​ទទួលទាន​សំបក​ពោះវៀន ជា​មួយនឹង​អំបិលម្ទេស​។

Picture

បន្ថែម​ពី​ការ​បង្ហោះ​រូបភាព​របស់​អ្នក​ទាំង​២ លោក​ជំទាវ ហ៊ុន ស៊ី​ណាត ក៏​បាន​សរសេរ​សារ​ដែល​មាន​ខ្លឹមសារ​បង្ហាញ​នូវ​ការ​ហួស​ចិត្តជា​ខ្លាំង​ទៅ​លើ​សម្លៀក​បំពាក់​ដែល លោក ឯម រៀម បាន​ច្នៃ និង​ស្លៀកពាក់​ចូលរួម​ក្នុង​កម្មវិធី​មួយ​។

ខ្លឹមសារ​សំ​ណេ​រ​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដំបូង​ឡើយ លោក​ជំទាវ​សម្តែង​នូវ​ទស្សនៈ​លើ​នារី​រូប​ស្រស់ ដែល​បាន​ដាក់​រហ័ស​នាម​ឱ្យ​ខ្លួនឯង​ថា «​ចែ​អំបិលម្ទេស​» ដោយ​លោក​ជំទាវ​មាន​ប្រសា​ស៍​ដាក់​ទៅ​គ្មាន​ទុក​មុខ​ឱ្យ​បែប​នេះ​ថា «​មិន​គួរ​នារី​ដែល​ស៊ី​ស្បែកជើង ស៊ី​គ្រាប់បែក ស៊ី​ពោះវៀន​កង់ ធ្វើ​វី​ដេ​អូ​បែប​នោះ​ទេ​»​។ លោក​ជំទាវ​បញ្ជាក់​ថា «​ខ្វះ​ណាស់​អី​វប្បធម៌​ខ្មែរ​ដែល​ល្អ​ផូរផង់ មិន​ព្រមយក​មក​បង្ហាញ​បរទេស​ទេ ចូល​ចិត្ត​តែ​ចម្លង​អា​សិល្បៈ​បែប​ៗ​ពួក​លោក​ខាងលិច​យក​មក​បំពុលសង្គម​ទៅ​វិញ»​។

Picture

ងាក​មក​អ្នក​ច្នៃ​ម៉ូ​ដ លោក ឯម រៀម វិញ លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​ព្រលះ​ខ្លាំង​ៗ​មិន​សំចៃ​ផង​ដែរ​ថា «​គាត់​ហ្នឹង​ឃើញ​ធ្វើ​បែប​ៗ​នេះ​យូរហើយ មិនដឹង​ថា គាត់​ហ្នឹង​មាន​ខ្សែពួរ​ខាង​ណា បានជា​ក្រសួង​ពាក់ព័ន្ធ​មិន​ហ៊ាន​ក្អក ទុក​ឲ្យ​បំពុលសង្គម​មិន​ចេះ​ឈប់​សោះ​»​។

Picture

មិន​ទុក​យូរ​តទៅ​ទៀត បន្ទាប់​ពី​បានឃើញ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​មាន​ប្រសា​ស៍​ដូច្នេះ​រួច​មក ក៏​មាន​មហាជន​មិន​តិច​នាក់​នោះ​ឡើយ បាន​នាំ​គ្នា​ចូល​ទៅ​ធ្វើការ​បញ្ចេញមតិ​គាំទ្រ​នៅ​ប្រសាសន៍​របស់​លោក​ជំទាវ​គ្រប់​ៗ​គ្នា​។ ហើយ​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​បាន​ពោល​ថា «​គាំទ្រ​លោក ជំទាវ មីង មិនដឹង​ថា សិល្បៈ​គាត់​ហ្នឹង ចង់​បង្ហាញ និង​ផ្តល់​ការ​អបរំ អ្វីខ្លះ​ដល់​សង្គម​យើង​»​។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្សេង​ទៀត​បាន​និយាយ​ថា «​កូនចៅ​ឃើញ​ហើយ មិន​ហ៊ាន​មើល​ទេ​អ្នក​ម៉ែ ដល់​ចឹ​ង​ពេក​» «​គាំទ្រ​ណាស់​ដែរ លោក​ជំទាវ​និយាយ​ពី​គាត់​ហ្នឹង ធ្វើខ្លួន​ម្ដង​ៗ​គួរ​ឱ្យ​ស្អប់​ណាស់​»​។

Picture

ខ្លះ​ទៀត​បាន​លើក​ឡើង​ថា «​សូម​គាំទ្រ​ប្រសាសន៍​លោក​ជំទាវ សូមកុំ​អោយ​វប្បធម៌​ដ៏​ល្អ​ផូរផង់ និង​កិត្តិនាម​ល្អ​ៗ​របស់​ប្រទេស​កម្ពុជា ត្រូវ​ល្អក់កករ​ដោយ​បុគ្គល​មាន​ខួរក្បាល​មិន​ប្រក្រតី ចម្លែក​ខុស​គេ​នេះ​»​។ បងប្អូន​ខ្លះ​ទៀត​ក៏​បាន​បញ្ចេញមតិ​លើ​សារ​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដោយ​ពោល​ថា «​គាំទ្រ លោក​ជំទាវ បរទេស​គេ​ប្លែក តែ​គេ​ប្លែក​ស្អាត ទាក់ទាញ តែ​គាត់​នេះ ប្លែក​ចេញ​តែ​កេរ្តិ៍ខ្មាស់ គួរ​អោយ​ខ្ពើម អាង​អី​ប្រើ​ពាក្យ​ថា អ្នក​ច្នៃ​ម៉ូត​ចង់​ស្លៀកពាក់​ចេញ​អី​ក៏​បាន​»​។

អ្នកខ្លះ​ទៀត​បាន​និយាយ​ថា «​មាន​តែ​លោក​ជំទាវ មីង បង្ក្រាប​ទេ នរណា​ៗ​ក៏​គេ​មិន​ពេញចិត្ត​ដែរ មាន​តែ​ក្រុម​គេ​ទេ ដែល​ពេញចិត្ត​នោះ លោក​ជំទាវ​មីង​»​។ បងប្អូន​ខ្លះ​ទៀត​ក៏​និយាយ​ថា «​គាត់ និង​ចែ​អំបិលម្ទេស ផ្គើន​ដូច​គ្នា តែ​មិន​ដែល​ឃើញ​ក្រសួង​ពាក់ព័ន្ធ​ណា​អើពើ​សោះ​»​។ «​លោក​ម្តាយ​ជាទី​គោរព ពិតជា​យុត្តិធម៌​មែន លោក​ម្តាយ​ឃើញ​ល្អ​ថា​ល្អ ឃើញ​ខុស​ថា​ខុស កូន​ពិតជា​មាន​មោទនៈភាព ចំពោះ​លោក​ម៉ែ​ណាស់​»​។

Picture

ជុំវិញ​ការ​លើក​ឡើង​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា​នេះ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវកា​របស់​លោក ឯម រៀម មិន​ទាន់​ឃើញ​លោក​មានការ​បកស្រាយ​យ៉ាងណា​នោះ​ទេ​។ តែ​ក៏​ឃើញ​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សេង​ទៀត សម្តែង​ការ​មិន​ពេញចិត្ត​ការ​ច្នៃ​ម៉ូ​ដ​របស់​លោក​ផង​ដែរ ដោយ​ពោល​ថា « ម៉ូត​នេះ ទុក​ពាក់​គ្នា​ឯង​ទៅ ខ្ជិល​ឆ្កួត​តាម​» និង​ថា «​អ្នក​ច្នៃ​មាន​ពីរ​បែប ៖ ច្នៃ​ឲ្យ​ចម្រើន និង​ច្នៃ​ឲ្យ​ចង្រៃ​!»​។

Picture

យ៉ាងណាមិញ ក៏​មាន​អ្នកគាំទ្រ លោក ឯម រៀម ផង​ដែរ ដោយ​អ្នកគាំទ្រ​បាន​ចូល​ទៅ​បញ្ចេញមតិ​លើ​ផេ​ក​របស់​អ្នក​ច្នៃ​ម៉ូ​ដ​ប្លែក លោក ឯម រៀម ថា «EM Riem ទៅ​នៅ​បារាំង​វិញ​ទៅ​ម៉ែ ទៅ​កន្លែង​ដែល​គេ​អោយ​តម្លៃ កន្លែង​ដែល​គេ​ស្គាល់ ពី​ចេតនា​នូវ​អ្វី​ដែល​ថា សិល្បៈ​ច្នៃប្រឌិត មិនមែន​តែ ដើម្បី​មុខមាត់​ខ្លួនឯង បែរ​លទ្ធផល​នៃ​ការ​ខឹ​ត​ខំប្រឹង​ប្រែង គឺ​ទទួល​បាន​គេ​យល់​ច្រឡំ​ថា ជា​ជន​បំផ្លាញ​វប្បធម៌​របស់​ខ្លួនឯង​»៕ ដោយ ៖ សុភា ដា​នេ​ត

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture