ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​នាំ​គ្នា​សម្ងំ​ធ្វើ​រឿង​បែប​ហ្នឹង​ក្នុងផ្ទះ​សំណាក់​កើត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យដឹកនាំ​ដោយ​លោក ម៉េ​ង វិមាន​តារា

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យដឹកនាំ​ដោយ​លោក ម៉េ​ង វិមាន​តារា អធិការរង​ទទួល​បន្ទុក​នគរបាល​យុត្តិធម៌ បាន​សហការ​ជាមួយនឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន បាន​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​ផ្ទះសំណាក់ ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​១២​នាក់ ព្រមទាំង​គ្រឿងញៀន​ចំនួន​៤​កញ្ចប់​តូច​ធំ រួម​នឹង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​យក​ទៅ​សាកសួរ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ក្នុងផ្ទះ​សំណាក់ ឌី​មនោ​រម្យ ដែល​មា​នទី​តាំងនៅ​តាម​ផ្លូវ​លេខ​៣៧១ ភូមិ​ត្នោត​ជ្រុំ​១ សង្កាត់​បឹង​ទំពុន​២  ខណ្ឌមានជ័យ  ។

តាម​សម្តី​លោក ម៉េ​ង វិមាន​តារា អធិការរង​ទទួល​បន្ទុក​នគរបាល​យុត្តិធម៌ បានឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ការ​បង្ក្រាប​ជាក់ស្តែង ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ ដោយ​រូប​លោក​ផ្ទាល់​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា ទីតាំង​ខាងលើ មាន​ក្រុម​ក្មេង​ប្រុស​ស្រី បាន​ពពាក់​ព​ពួន​គ្នា​ប្រមូលផ្តុំ​គ្នា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។ ឮ​ដូចនេះ​រូប​លោក​ក៏​បាន​ធ្វើការ​ស៊ើបអង្កេត​រហូត​ដល់​មាន​តម្រុយ​ច្បាស់លាស់​រួច​ហើយ ក៏​បាន​ដឹកនាំ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ ព្រមទាំង​មានការ​ចូលរួម​សហការ​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​បាន​ធ្វើការ​ឆ្មក់​ចូល​ផ្ទះសំណាក់​ខាងលើ ព្រមទាំង​ត្រួតពិនិត្យ​ក​បន្ទប់​ចំនួន​៣ ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​១២​នាក់ បូក​រួម​ទាំង​នារី​ភេទ​ទី​៣​ចំនួន​២​នាក់​ទៀត​ផង ។ ការ​ឃាត់​ខ្លួ​នេះ​បាន​ដកហូត​ថ្នាំ​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤​កញ្ចប់​តូច​ធំ រួម​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន និង​ម៉ូតូ​ម៉ាក TODAY  ពណ៌​ក្រហម​មួយ​គ្រឿង នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំងនោះ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ទាំងនេះ​ពិតប្រាកដ​មែន ដោយ​គ្រឿងញៀន​ទាំងនេះ​គឺ​ពួ​គ​គេ​បាន​ទិញ នៅ​ម្តុំ​រោងចក្រ​គួ​ង​ហុង ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន  ។ ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​ប​ញ្ជួ​ន​ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ចំណែក​ផ្ទះសំណាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​បិទទ្វារ​ជា​បណ្តោះអាសន្ន​សិន ៕