ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​ផ្ទះ​មិន​ចង់ ចង់​ដេក​គុក​…​​កាត់.តបង្ហោះ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ សម្តេចម៉ែ និង​រាជរដ្ឋាភិបាល

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​កាល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​កាល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ មឿ​ន លី​ហ័​រ អាយុ​២០​ឆ្នាំ មុខរប​បលក់​ផ្លែ​ឈើ​ផ្សា​រ៉ុ​ង​ក្លឿ​រ​ប្រ​ទស​ថៃ ស្នាក់​នៅ​ភូមិ​ចាន់​គី​រី សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។ ក្រោយ​ពេល​ឃាត់ខ្លួន​ស្ត្រី​ជាប់​សង្ស័យ​ពី​បទ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ព្រមទាំង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​បណ្តាញ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​កដោយ​ប្រើ​អា​ខន​ឈ្មោះ ជល ស្សៃ​នា​នាង​កូនពៅ​ស៊ី​អារ​ម្មរណ៍ ។ 

នៅ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​សាកសួរ​ស្ត្រីជន​សង្ស័យ​ឈ្មោះ មឿ​ន លី​ហ័​រ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​រូបភាព​កាត់ត​ដែល​ជា​រូបភាព​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ព្រមទាំង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​សរសេរ​ខ្លឹ​ប​សារ​មួយ​ចំនួន​ដែល​ជេរ​ប្រមាថ និង​រិះគន់​ទៅ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។ ធ្វើ​តាម​បញ្ជា និង​ណែនាំ​ពី​ឈ្មោះ អ៊ា គឹ​ម​ស្រេង ភេទ​ប្រុស អាយុ​ប្រហែលជា​៥៦​ឆ្នាំ ដែល​ជា​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​អូរ​ស្ត្រា​លី​ហើយ​គេ​ប្រាប់​ថា ជា​ចៅក្រម​អន្តរ​បណ្តាញ​នៅ​ប្រទេស​អូស្ត្រាលី​ដែល​ប្រើប្រាស់​គណនី​យ៍​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kimsrang Eer ដែល​បាន​ផ្ញើ​រូបភាព​កាត់ត​រួច​ហើយ​មាន​រូប​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ព្រះមហាក្សត្រ និង​សម្តេច ម៉ែ និង​សរសេរ​ខ្លឹមសារ​មួយ​ចំនួន​រិះគន់ និង​ជេរ​ប្រមាថ​ហើយ​យក​បង្ហោះ​ទៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឈ្មោះ​ជលស្សៃ​នា​នាង​កូនពៅ​ស៊ី​អារ​ម្មរណ៍ ។ 

ស្ត្រី​ជាប់​សង្ស័យ​បាន​បញ្ជាក់​ថា មុន​ពេល​បញ្ចូល​រូបភាព​កាត់ត និង​ខ្លឹមសារ​ទៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឈ្មោះ អ៊ា គឹ​ម​ស្រេង ប្រាប់​ថា មិន​ចាំបាច់​ខ្លាច​ព្រោះ​គេ​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​បើ​មាន​បញ្ហា​កើតឡើង​គឺ​ឱ្យ​ប្តឹង​គាត់​ទើប​ខ្លួន​សម្រេច​ចិត្តហ៊ាន​បញ្ចូល​រូបភាព​កាត់ត និង​ខ្លឹមសារ​មួយ​ចំនួន​ដែល​រិះគន់ និង​ជេរ​ប្រមាថ​រាជរដ្ឋាភិបាល​កម្ពុជា ព្រះមហាក្សត្រ និង​សម្តេចម៉ែ ។ ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ មឿ​ន លី​ហ័​រ បាន​សារភាព​ថា ខ្លួន​បាន​ស្គាល់គ្នា​ជាមួយ​ឈ្មោះ អ៊ា គឹ​ម​ស្រេង ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​នេះ​មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ​តាម​រយៈ​បណ្តាញ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ក្រោយមក​ឈ្មោះ អ៊ា គឹ​ម​ស្រេង បាន​ផ្ញើ​រូបភាព​កាត់ត និង​ខ្លឹមសារ​មួយ​ចំនួន​ដែល​រិះគន់​ទាំងនោះ​ឱ្យ​ជួយ​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដើម្បី​ចែកចាយ​បន្ត​ឱ្យ​គេឯង​បានឃើញ ហើយ​ក៏​មិន​ទាន់​បាន​ប្រយោជន៍​ណាមួយ​ពី​ឈ្មោះ អ៊ា គឹ​ម​ស្រេង នោះ​ដែរ ។ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ឈ្មោះ មឿ​ន លី​ហ័​រ ដែល​បង្ហោះ​រូបភាព​កាត់ត​ទាំងនោះ​ហើយ ក្រោយ​ពេល​សាកសួរ​ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕