ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មានថា​​បុរស​ឥណ្ឌូណេស៊ី​​​​​​​​​​ម្នាក់​អាច​ជាប់​គុ.ក​ម្ភៃ​ឆ្នាំ​ព្រោះ​​រឿង​​នេះ​​

1 ឆ្នាំ មុន

ទី​ក្រុង​ហ្សាកាតា, ប្រទេស​ឥណ្ឌូណេស៊ី​៖ ​​ប្រសិន​បើ​លោក​អ្នក​​ចាប់​បាន​ភស្តុ​តាង​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ឆ្គាំ​ឆ្គង ឬ​បទ​ល្មើស​អ្វី​មួយ​។ បន្ទាប់​មក​, លោក​អ្នក​​ចង់​​យក​ភស្តុ​តាង​នេះ​បង្ហាញ​​ជា​សាធារណៈ។​​ សូម​លោក​អ្នក​​គិត​​ទៅ​ដល់​ចំណុច​មួយ​។ ជួន​កាល​​ការ​បង្ហោះ​ភស្តុ​តាង​ជា​វីឌីអូ​ឃ្លីប​នៅ​លើ​បណ្ដាញ​សង្គម​​អាច​មាន​ផល​អាក្រក់​ជះ​មក​លើ​លោក​អ្នក​វិញ​ ប្រៀប​បាន​នឹង​កាំ​បិត​ចិត​ដង​ឯង​​ដូច្នោះ​ដែរ​។ តួ​យ៉ាង​ដូច​ជា​បុរស​ជន​ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​យើង​នឹង​បរិយាយ​នៅ​ពេល​បន្តិច​ទៀត​។​…

ទី​ក្រុង​ហ្សាកាតា, ប្រទេស​ឥណ្ឌូណេស៊ី​៖ ​​ប្រសិន​បើ​លោក​អ្នក​​ចាប់​បាន​ភស្តុ​តាង​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ឆ្គាំ​ឆ្គង ឬ​បទ​ល្មើស​អ្វី​មួយ​។ បន្ទាប់​មក​, លោក​អ្នក​​ចង់​​យក​ភស្តុ​តាង​នេះ​បង្ហាញ​​ជា​សាធារណៈ។​​ សូម​លោក​អ្នក​​គិត​​ទៅ​ដល់​ចំណុច​មួយ​។ ជួន​កាល​​ការ​បង្ហោះ​ភស្តុ​តាង​ជា​វីឌីអូ​ឃ្លីប​នៅ​លើ​បណ្ដាញ​សង្គម​​អាច​មាន​ផល​អាក្រក់​ជះ​មក​លើ​លោក​អ្នក​វិញ​ ប្រៀប​បាន​នឹង​កាំ​បិត​ចិត​ដង​ឯង​​ដូច្នោះ​ដែរ​។ តួ​យ៉ាង​ដូច​ជា​បុរស​ជន​ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​យើង​នឹង​បរិយាយ​នៅ​ពេល​បន្តិច​ទៀត​។​

នៅ​ក្នុង​សប្ដាហ៍​នេះ​, វីឌីអូ​ឃ្លីប​មួយ​ឈុត​កំពុង​តែ​ល្បី​ និង​ត្រូវ​គេ​ចែក​ចាយ​ត​គ្នា​យ៉ាង​គគ្រឹក​គគ្រេង​។ វីឌអូ​នោះ​និយាយ​ពី​​​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​រស់​នៅ​ទីក្រុង​​ហ្សាកាតា​ខាង​ត្បូង​សម្រេច​កាម​ដោយ​ដៃ​នៅ​ក្នុង​រថយន្ត​របស់​ថៅ​កែ​របស់​គាត់​។ សំណុំ​រឿង​នេះ​មាន​ដំណើរ​ដើម​​ទង​ដូច​ត​ទៅ​។​

​​​​​បុរស​ម្នាក់​រស់​នៅ​ទីក្រុង​​ហ្សាកាតា​​ខាង​ត្បូង​​​ត្រូវ​ថៅ​កែ​ប្រើ​ឱ្យ​បើក​ឡាន​ជូន​គាត់​ទៅ​ជួប​គេ​ម្នាក់​។ ថៅ​កែ​​​ឱ្យ​តៃកុង​នោះ​ចាំ​គាត់​នៅ​​ខាង​ក្រៅ​។​ ​តៃកុង​​​ក៏​ឈប់​ឡាន​​ម៉ាក​មីត​ស៊ូប៊ីស៊ី ប៉ាហ្សេរ៉ូ ​(Mitsubishi Pajero)​ នៅ​ពី​ក្រោម​ស្ពាន​សម្រាប់​​ថ្មើរ​​ជើង​ដើរ​ឆ្លង​កាត់​ (pedestrian bridge)។ ឈប់​នៅ​ទី​នោះ​​​​ដើម្បី​រង់​ចាំ​ថៅកែ​វិល​មក​វិញ​។​ ​ស្រាប់​តែ​តៃកុង​ឡាន​នឹក​ឃើញ​ចង់​បន្ធូរ​អារម្មណ៍​នៅ​ក្នុង​រថយន្ត​​​។

គាត់​មិន​បាន​ដឹង​ថា​ខ្លួន​កំពុង​ប្រព្រឹត្ត​កំហុស​ដ៏​ធំ​មួយ​​។ ទី១- ឡាន​បើក​ដំបូល​បន្តិច​ដើម្បី​ឱ្យ​មាន​ខ្យល់​អាកាស​ ទី២- គាត់​​​ចត​ឡាន​​​បញ្ឆិត​​​ពី​ក្រោម​ស្ពាន​សម្រាប់​ថ្មើរ​ជើង​​។​ ​​មិនយូរ​ប៉ុន្មាន​ ​មាន​​​ថ្មើរ​ជើង​ម្នាក់​ដើរ​​លើ​​ស្ពាន​ ហើយ​​​ក្រឡេក​ភ្នែក​ចុះ​មក​​ក្រោម​​​ ក៏​ឃើញ​សកម្ម​ភាព​​​នោះ​តែ​ម្ដង​​​​​​​។​​​ ​គាត់​​ក៏​យក​​ទូរ​ស័ព្ទ​​មក​ថត​ និង​បង្ហោះ​វីឌីអូ​​​​តាម​​អន​ឡាញ​​។ វីឌីអូ​ត្រូវ​គេ​​​ចែក​រំលែក​ត​គ្នា​យ៉ាង​​ព្រោង​ព្រាត​​​​។​

បន្ទាប់​ពី​ថៅកែ​មើល​ឃើញ​វីឌីអូ​ឃ្លីប​នោះ​, គាត់​ក៏​នាំ​ខ្លួន​តៃកុង​ឡាន​​ប្រគល់​​​ឱ្យ​​អធិការ​ដ្ឋាន​នគរ​បាល​ប្រចាំ​ទីក្រុង​ហ្សាកាតា​ខាង​ត្បូង​។​ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​នគរបាល លោក​នូម៉ា ដេវី (Nurma Dewi)​​។​ ​សមត្ថកិច្ច​កំពុង​​ហៅ​អ្នក​ថត​ និ​ងបង្ហោះ​វីឌីអូ​​មក​សាក​សួរ​។ គាត់​អាច​នឹង​ជាប់​ចោទ២​ករណី​។ ទី​១- ជាប់​ចោទ​​​​​​​ពី​​បទ​ផលិត និង​ចែក​ចាយ​​​វីឌីអូ​អាស​អាភាស និង​ទី​២- ជាប់​ចោទ​ពី​បទ​​​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​បច្ចេក​វិទ្យា​។​ ​​យោង​តាម​ច្បាប់​របស់​ប្រទេស​ឥណ្ឌូណេស៊ី, អ្នក​ដែល​បង្ហោះ​រូប ឬ​វីឌីអូ​អាស​អាភាស​អាច​នឹង​ជាប់​គុក​៦​ឆ្នាំ​។ សមត្ថកិច្ច​​ត្រៀម​ចោទ​ប្រកាន់​​តៃ​កុង​ឡាន​ពី​បទ​​ប្រព្រឹត្ត​អំពើ​អនា​ចារ​​នៅ​ទី​សា​ធារណៈ​។ អំពើ​នេះ​អាច​​​ជាប់​គុក​ម្ភៃ​ឆ្នាំ​​។ តៃ​កុង​ឡាន​ប្រាប់​សមត្ថកិច្ច​ថា​គាត់​មាន​ប្រពន្ធរួច​ហើយ​។ ​​ប្រពន្ធ​​របស់​គាត់​កំពុង​ព​ពោះ​កូន​៩​ខែ​នៅ​ក្នុង​​ផ្ទៃ​​​៕​

​​ប្រភព​ កាសែត​​អន​​ឡាញ​​ដឹ​​ថៃ​​ហ្គើ​ ​(The Thaiger) និង គេហ​ទំព័រ​កូកូណាត់

អត្ថបទ​ដទៃ​ទៀត​​ ច្បាប់​ប្លែកៗ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​លោក​អ្នកគួរ​ស្វែង​យល់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ