១- ការសម្រេចកាមដោយដៃជាអំពើខុសច្បាប់ធ្ងន់ធ្ងរ
អ្នកដែលសម្រេចកាមដោយដៃ (masturbation) បើអាជ្ញាធរ ឬអ្នកដទៃឃើញជាក់ស្ដែង នឹងត្រូវផ្ដន្ទាទោសដោយកាត់ក្បាល។ ឥណ្ឌូណេស៊ីចាត់ទុកការលេងប្រដាប់ភេទខ្លួនឯងជាអំពើបាបកម្មដ៏ធ្ងន់ធ្ងរណាស់ដែលព្រះប្រោសមិនរួច។ ដើមឡើយ, ទោសបញ្ញត្តិនេះមានចែងតែនៅក្នុងគម្ពីសាសនាឥស្លាមតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក ឥណ្ឌូណេស៊ីដាក់បញ្ចូលបទល្មើសនេះទៅក្នុងក្រមព្រហ្មទណ្ឌ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/09294fc32e859cca470e17f77ca67464.jpg)
២- ចូលបង្គន់ភ្លេចចាក់ទឹក ត្រូវចាត់ទុកជាអំពើខុសច្បាប់
ការចូលបន្ទប់ទឹក ឬបង្គន់ ភ្លេចចុចទឹកបង្គន់ ឬភ្លេចចុចគន្លឹះទឹក ត្រូវចាត់ទុកជាអំពើខុសច្បាប់។ នគរបាលឥណ្ឌូណេស៊ីឧស្សាហ៍ដើរឆែកឆេរនៅតាមបន្ទប់ទឹក ឬបង្គន់សាធារណៈ។ ដូច្នេះ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់នេះត្រូវទទួលទណ្ឌកម្មដោយវាយនឹងរំពាត់នៅចំពោះមុខសាធារណៈជន។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/c134fc1b674f142113b84f4255e91234.jpg)
៣- គ្រួសារខាងកូនកំលោះ ឬកូនក្រមុំត្រូវប៉ះប៉ូវការខូចខាត បើចង់ផ្ដាច់ពាក្យវិញ
នៅក្នុងករណីដែលគូដណ្ដឹងភ្ជាប់ពាក្យរួចហើយ រង់ចាំតែថ្ងៃចូលរោងការ ស្រាប់តែភាគីម្ខាងសម្រេចចិត្តថាសូមផ្ដាច់ពាក្យវិញ។ ភាគីម្ខាងទៀតមានសិទ្ធិប្ដឹងទារប្រាក់សំណងដើម្បីប៉ះប៉ូវការខូចខាតពីភាគីដែលសូមផ្ដាច់ពាក្យលែងរៀបការ។ ក៏ប៉ុន្តែច្បាប់នេះអាចអនុវត្តបានលុះត្រាតែភាគីខាងកូនប្រុស ឬកូនស្រីបានដើរចែកសំបុត្រការ ហៅភ្ញៀវ កក់ថ្លៃតុ ថ្លៃភ្លេងការ អាចារ្យ ថ្លៃម្ហូប ថ្លៃចុងភៅរួចរាល់អស់ហើយ។ ភាគីដែលសូមផ្ដាច់ពាក្យជាអ្នករ៉ាប់រងចេញលុយលើថ្លៃចំណាយទាំងនេះ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/cdf95eb8f0d61bdc12468d7f524cc5e0.jpg)
៤- នារីមិនអាចរៀបការស្វាមីដែលទាបជាងខ្លួន
ករណីនេះបើអាចជៀសវាងបាន គួរតែជៀសវាងឱ្យឆ្ងាយ។ ក្នុងករណីដែលត្រូវតែរៀបការជាដាច់ខាត ដោយខានពុំបាន, នារីជាភរិយាត្រូវតែកាត់ជើងខ្លួនឯងចោលខ្លះដើម្បីឱ្យស្មើ ឬទាបជាងប្ដី។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/280729ad920a0e167c6e57dbd362592c.jpg)
៥- ស្វាមីជាអ្នករដ្ឋការត្រូវវេរប្រាក់ខែទាំងអស់ឱ្យទៅភរិយារបស់ខ្លួន
អ្នកធ្វើការជាមន្ត្រីរដ្ឋការ នៅពេលបើកប្រាក់ខែ ត្រូវវេរប្រាក់ខែទាំងអស់ចូលទៅក្នុងខ្ទង់គណនីរបស់ភរិយាដោយមិនអាចរក្សាទុកសូម្បីតែមួយកាក់មួយសេន។ ច្បាប់នេះអនុវត្តនៅទីក្រុងហ្គ័ររ៉ុនតាឡូ (Gorontalo) ដែលតម្រូវឱ្យបុរសជាស្វាមីអនុវត្តវិធីបែបនេះដើម្បីកុំឱ្យមានទំនាស់នៅក្នុងគ្រួសារ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/809266cbbc3f7890249779f06ce14315.jpg)
៦- ប្រកបមុខរបរជាអ្នកសុំទានជាអំពើខុសច្បាប់
នៅប្រទេសឥណ្ឌូណេស៊ី, ការប្រកបមុខរបរជាអ្នកសុំទានត្រូវចាត់ទុកជាអំពើខុសច្បាប់។ អ្នកដែលល្មើសនឹងបទបញ្ញត្តិនេះអាចជាប់ពន្ធនាគារ៦អាទិត្យ បើសមត្ថកិច្ចចាប់បាន។ សម្រាប់អ្នកដែលក្រមែនទែនប្រហែលជាមិនសូវអីប៉ុន្មានទេ។ ប៉ុន្តែបើអ្នកនោះមានជីវភាពរស់នៅសមរម្យ មានផ្ទះនៅ មានឡានជិះ បែរជាទៅចាប់អាជីពជាអ្នកសុំទាន់ ពួកគេនឹងត្រូវផ្ដន្ទាទោសធ្ងន់ធ្ងរ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/a63850b954c8b51780dea868062ee0b2.jpg)
៧- ឱ្យលុយអ្នកសុំទានមានទោសធ្ងន់ជាងអ្នកសុំទាន
ថាអ្នកសុំទានចុះខុសច្បាប់ទៅហើយ។ ប៉ុន្តែអ្នកដែលឱ្យទានគេរឹតតែខុសច្បាប់ទៅទៀត។ អ្នកដែលដាក់ទានជាលុយទៅឱ្យអ្នកសុំទានតាមចិញ្ចើមផ្លូវ បើសមត្ថកិច្ចចាប់បាន អាចនឹងជាប់ពន្ធនាគារចន្លោះពី១០ថ្ងៃ – ៦០ថ្ងៃ។ មូលហេតុដែលច្បាប់ដាក់ទោសអ្នកឱ្យទានធ្ងន់បែបនេះដើម្បីកុំឱ្យមានអ្នកសុំទាន។ គេយល់ថាបើគ្មានអ្នកដាក់ទានទេ, អ្នកដែលសុំទានមិនយូរមិនឆាប់ នឹងលែងប្រកបមុខរបរនេះ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/0189156ae636c0a11042383f2e13fa1c.jpg)
៨- ការទិញចំណីអាហារតាមចិញ្ចើមផ្លូវជាអំពើខុសច្បាប់នៅទីក្រុងបានឌុង
នៅប្រទេសឥណ្ឌូណេស៊ី សម្បូរកន្លែងលក់ចំណីអាហារតាមចិញ្ចើមផ្លូវ។ ប៉ុន្តែនិយាយដោយឡែកសម្រាប់ទីក្រុងបានឌុង នៃខេត្តជ្វាខាងកើត ច្បាប់ហាមលក់ចំណីអាហារប្រភេទនេះ។ អ្នកដែលទិញចំណីតាមផ្លូវនៅបានឌុង បើអាជ្ញាធរចាប់បាន ត្រូវពិន័យជាប្រាក់១លានរូពី (ស្មើនឹងជាង៧០ដុល្លារអាមេរិក)។ សាលាក្រុងបានឌុងចេញច្បាប់នេះដើម្បីថែរក្សាសោភ័ណភាពនៅតាមដងផ្លូវ។ សំដៅលើចំណីអាហារដែលលក់នៅលើចំណីផ្លូវ ដែលប៉ះពាល់សណ្ដាប់ធ្នាប់។ បើចំណីអាហារមានតូបត្រឹមត្រូវ ផុតពីចិញ្ចើមផ្លូវ ប្រហែលជាគ្មានបញ្ហាទេ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/bd961388a3fd57597dbd6a718cd38e7e.jpg)
៩- ការអង្គុយកន្ធែកជើង ឬយះជើងខ្លាំងពេកជាអំពើខុសច្បាប់នៅខេត្តអាចេ (Aceh)
បទបញ្ញត្តិនេះអនុវត្តជាពិសេសចំពោះស្ត្រី។ នៅខេត្តអាចេ នៃកោះស៊ូម៉ាត្រា មានច្បាប់មួយហាមកន្ធែកជើង ឬយះជើងខ្លាំងពេកនៅពេលបើកបរម៉ូតូ ឬអង្គុយលើម៉ូតូ។ គេយល់ថាការដែលស្ត្រីកន្ធែកជើងខ្លាំងពេក អាចធ្វើឱ្យអ្នកដទៃសម្លឹងមើលភ្លេចខ្លួននៅពេលបើកបរនៅតាមដងផ្លូវ។ ចៃដន្យអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/24e7bc3d24e833bbf25d00b941ed0c37.jpg)
១០- ការជក់បារីជាអំពើខុសច្បាប់នៅភូមិបូនបូន (Bone Bone)
បូនបូនជាឈ្មោះភូមិដាច់ស្រយាល នៃខេត្តស៊ូឡាវេស៊ីភាគខាងត្បូង(Sulawesi)។ នៅក្នុងភូមិនេះ គេបង្កើតច្បាប់ទម្លាប់មួយហាមជក់បារីទាំងស្រុង មិនថាជក់បារីនៅកន្លែងធ្វើការ នៅទីសាធារណៈ ឬនៅផ្ទះទេ គឺហាមដាច់ខាត។ ការផ្ដួចផ្ដើមបង្កើតច្បាប់នេះតាមគំនិតរបស់ព្រឹទ្ធារចារ្យម្នាក់ដែលជាអ្នកចាស់ទុំរស់នៅក្នុងភូមិនេះយូរហើយ។ គាត់គិតថានៅក្នុងភូមិនេះមានកុមារតូចៗច្រើនណាស់។ ដូច្នេះ គាត់មិនចង់ឱ្យពួកគេមើលឃើញគំរូជក់បារីរបស់មនុស្សចាស់ទេ។ បូនបូនជាភូមិដែលគ្មានផ្សែងបារីដំបូងបង្អស់នៅក្នុងពិភពលោក។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/2281f3f94ee523996b1e0302ab7f8b3e.jpg)
១១- ហាមសិស្សជក់បារីនៅខេត្តភូវ៉ាការ៉ាតា (Purwakarta)
ជារៀងរាល់ខែ សិស្សត្រូវគេយកទៅឆែកមើលសុខភាព ដើម្បីធានាថាពួកគេមិនជក់បារី។ ពួកគេត្រូវពិនិត្យមាត់ធ្មេញ ដើម្បីឆែកមើលសារធាតុនីកូទីន ឬសារធាតុដទៃទៀតដែលមាននៅក្នុងបារី និងថ្នាំជក់។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/04434f700da458974a78456a9f29db93.jpg)
១២- ការថតរូបសែលហ្វ៊ី (selfie)ជាអំពើខុសច្បាប់
នៅប្រទេសឥណ្ឌូណេស៊ី បើគេពិនិត្យទៅលើទិដ្ឋភាពជាទូទៅ ការថតរូបសែលហ្វ៊ីមិនជាទាស់ខុសអ្វីទេ។ ច្បាប់នេះអនុវត្តអាស្រ័យទៅតាមកាលៈទេសៈ។ ឧទាហរណ៍ នៅក្នុងតំបន់អេកូទេសចរណ៍សំខាន់ៗ ការថតរូបបែបនេះបង្កផលប៉ះពាល់ខ្លាំង។ កាលពីពេលកន្លងមក ភ្ញៀវទេសចរខ្លះបានដើរជាន់សួនច្បារ ធ្វើឱ្យខូចស្មៅ ឬផ្កា ដោយសារការថតរូបសែលហ្វ៊ី។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/777324094645d733728ec39ad88039b7.jpg)
១៣- ហាមម្ចាស់បន្ទប់ជួលរំខានភ្ញៀវដែលស្នាក់នៅ
ច្បាប់មិនអនុញ្ញាតឱ្យអ្នកដែលជួលបន្ទប់ឱ្យភ្ញៀវស្នាក់នៅចូលទៅក្នុងបន្ទប់របស់គេស្រេចតែនឹងចិត្តនោះទេ។ ធ្វើបែបនេះអាចរំខានដល់សិទ្ធិឯកជនរបស់គេ។ យោងតាមច្បាប់នេះ អ្នករស់នៅក្នុងបន្ទប់ជួល ឬផ្ទះជួល មានសិទ្ធិមិនបើកទ្វារ។ ច្បាប់ក៏អនុញ្ញតឱ្យភ្ញៀវដែលជួលបន្ទប់ដេញម្ចាស់បន្ទប់ចេញទៅវិញថែមទៀតផង។ ច្បាប់ចង់ផ្ដោតសំខាន់លើសិទ្ធិរក្សាឯកជនភាព។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/0011b296b222d062f1fa38dd9e668423.jpg)
១៤- ម្ចាស់សត្វជាអ្នកទទួលខុសត្រូវ បើសត្វរបស់ខ្លួនបង្កគ្រោះថ្នាក់ចំពោះអ្នកដទៃ
អ្នកដែលមានសត្វចិញ្ចឹមសម្រាប់លម្អផ្ទះ (pet) ដូចជាឆ្កែ ឆ្មាជាដើម ត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ ប្រសិនបើសត្វទាំងនេះបង្កបញ្ហា។ ជាពិសេស, បើសត្វរបស់ខ្លួនខាំអ្នកដទៃ ធ្វើឱ្យមានរបួសស្នាម ឬគ្រោះថ្នាក់ដល់អាយុជីវិតរបស់គេ។ ម្ចាស់សត្វអាចនឹងជាប់ពិន័យជាប្រាក់ ឬអាចឈានដល់ជាប់ពន្ធនាគារថែមទៀត៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/03/3bd82bc8bd8a035c9f643a69c166f0fa.jpg)
ចែករំលែកព័តមាននេះ