ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​រុ​ស្ស៊ី​​១​គ្រឿងត្រូវ​មេដឹកនាំ​ប្រឆាំង​បេឡា​រុស​បំផ្លាញ​

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ពួក​ប្រឆាំង​បេឡា​រុស​រស់នៅ​និរទេស​ក្រៅ​ស្រុក អះអាង ពី​ជោគជ័យ​របស់​ពួក​គេ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ពួក​ប្រឆាំង​បេឡា​រុស​រស់នៅ​និរទេស​ក្រៅ​ស្រុក អះអាង ពី​ជោគជ័យ​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​ឲ្យ​ផ្ទុះ កម្ទេច​យន្តហោះ​ដ៏​ថ្លៃ​បំផុត​មួយ​គ្រឿង​របស់​រុ​ស្ស៊ី​នៅ​ព្រ​លាន​យន្តហោះ​MATCHOULICHTCHY ជិត​រដ្ឋធានី​មីន​ស្ក៍ ។

ការ​ប្រកាស​បែប​នោះ​ត្រូវ​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ តាម​TWITTER ដោយ​លោក​PZAMAK VIACORKA ទីប្រឹក្សា​មួយ​រូប​ក្នុង​ចំណោម​ទីប្រឹក្សា​សំខាន់​ៗ របស់​លោកស្រី​SVETLANA TIKHANOVSKAIA មេដឹកនាំ​ប្រឆាំង​បេឡា​រុស​។ ទីប្រឹក្សា​រូប​នោះ​សម្ដែង​ការ​អបអរសាទរ​ដល់​ការ​បំផ្លាញ​យន្តហោះ​រុ​ស្ស៊ី​​នេះ ដោយ​ចាត់​ទុក​ថា​ជា​ជោគជ័យ​មួយ​នៃ​ប្រតិបត្តិការ​ធ្វើ​វិច្ឆេទកម្ម​ប្រឆាំង​រុ​ស្ស៊ី​ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មក​។

តាម​លោក​PZAMAK VIACORKA ថា ជនជាតិ​បេឡា​រុស​២​នាក់ បាន​ធ្វើ​ប្រតិបត្តិការ ដោយ​ប្រើ​ដ្រូ​ន​ហើយ​ពួក​គេ​អាច​ចាក​ចេញពី​បេឡា​រុស​និង​កំពុង​មាន​សន្តិសុខ​។ លោក​មិន​បញ្ជាក់​ពី​ប្រភេទ​យន្ត​ហោះ​​ដែល​ត្រូវ​បំផ្លាញ​ឡើយ​តែ​អះអាង​ថា យន្តហោះ​នោះ​មាន​តម្លៃ​៣៣០​លាន​អឺ​រ៉ូ​។ តាម​បណ្ដា​សារព័ត៌មាន​ស្និទ្ធ​ពួក​ប្រឆាំង​ថា យន្តហោះ​នេះ​ជា​យន្តហោះ​ស៊ើប​ការណ៍​ និង​បញ្ជា​ធុន​A-50​។

តាម​TWITTER លោកស្រី SVETLANA TIKHANOVSKAIA គូសបញ្ជាក់​ថា ខ្ញុំ​មាន​មោទនភាព​ដែល​ពលរដ្ឋ​បេឡា​រុស បន្ត​តស៊ូ​ប្រឆាំង​ការ​កាន់កាប់​បែប​ទំនើប​របស់​រុ​ស្ស៊ី​​លើ​បេឡា​រុស និង​តស៊ូ​ដើម្បី​សេរីភាព​នៅ​អ៊ុយ​ក្រែ​ន​។ ការ​អះអាង​ទាំងនេះ​មិន​អាច​ត្រួតពិនិត្យ​ដោយ​ប្រភព​ឯករាជ្យ ហើយ​កងទ័ព​រុ​ស្សុ​ី​ក៏​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ដែរ​ក្នុង​ពេល​ភ្លាម​ៗ​។

បេឡា​រុស​ជា​សម្ព័ន្ធមិត្ត​អឹ​រ៉ុ​ប​របស់​រុ​ស្ស៊ី​តែ​មួយ​គត់ តែ​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​វា.យលុក​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដោយ​ឲ្យ​រុ​ស្ស៊ី​​ខ្ចី​ដែនដី​ខ្លួន សម្រាប់​ការ​វាយលុក​គ្រា​ដំបូង​លើ​អ៊ុយ​ក្រែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ