ថៃ ៖ បន្ទាប់ពីកំពូលតារាសម្ដែងស្រីវ័យក្មេងសាច់ចាំមិនខ្ចីចាស់ Aum Patchrapa ដែលកាលពីកន្លងទៅត្រូវបានគូស្នេហ៍របស់នាងចេញមុខមកប្រកាសក្ដែងៗថា បានចែកផ្លូវគ្នាជាមួយខ្លួននោះ គឺសេដ្ឋីវ៉ាលលាន លោកHi-So Nott Rangsisingpipat រួចមករហូតមហាជនជាច្រើនបាននាំគ្នាលើកឡើងចំៗ និងមើលថា«តើស្នេហាបន្ទាប់របស់តារាសម្ដែងស្រីដ៏ល្បីល្បាញមានទេពកោសល្យស្នាដៃមិនធម្មតាAum Patchrapa រូបនេះ និងទៅជាយ៉ាងណា?
![Picture]()
ហើយទៅថ្ងៃខាងមុខតើ និងមានបុរសវ័យក្មេងណាម្នាក់នឹងអាចយកឈ្នះបេះដូងរបស់នាងដោយជោគជ័យបានទៅណចង់ដឹងដល់ហើយ។ជាក់ស្ដែងថ្មីៗនេះផងដែរគេនាំគ្នាតាមដាន និងសង្កេតឃើញប៉ុន្មានថ្ងៃមកនេះ ក្រោយពេលបែកបាក់គ្នាជាមួយគូស្នេហ៍មុនមិនទាន់បានប៉ុន្មានសប្ដាហ៍ក៏ស្រាប់តែមានអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមអ៊ីនធឺណែតមិនតិចនាក់នោះឡើយ កំពុងតែមានការសង្ស័យ និងសម្រុកចូលទៅសួរគ្នាម្តងទៀតពីមួយទៅមួយ បន្ទាប់ពីនាំគ្នាប្រទះឃើញតារាស្រីAum Patchrapa បង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងគណនីInstagramរបស់ខ្លួន។
![Picture]()
ប៉ុន្តែអ្វីដែលមនុស្សជាច្រើនចាប់អារម្មណ៍នោះប្រាកដជារូបភាពរបស់គូស្នេហ៍មួយគូកាន់ផ្កាកុលាប ដែលជាគូស្នេហ៍វ័យក្មេងដ៏សង្ហានៅក្បែរខ្លួន។ ដែលត្រូវបានគេស្គាល់ឈ្មោះថា«Nin» ជាអ្នកជំនួញដែលមានរូបរាងស្រស់ស្អាតសង្ហារ ជាម្ចាស់សណ្ឋាគារដ៏ល្បីមួយដោយអ្នកទាំងពីរបានណាត់ជួបគ្នានៅក្នុងឱកាសបុណ្យនៃក្តីស្រលាញ់។
ហើយអ្វីដែលធ្វើអោយអ្នកគាំទ្រផ្ទុះការសង្ស័យ និងងឿងឆ្ងល់មិនឈប់នោះ ដោយសារតែពួកគេទាំងពីរមើលទៅវាហាក់បីដូចជា មានភាពល្អូកល្អើនស៊ីចង្វាក់គ្នាជិតស្និទ្ធខ្លាំងណាស់។
![Picture]()
លើសពីនេះ រូបភាពដែលថតជាមួយគ្នាដែលកាន់តែពិសេសនោះ គឺកាន់ភួងផ្កាតែម្ដង។ដូចជានាំផ្កាជូនគ្នាក្នុងថ្ងៃនៃសេចក្តីស្រឡាញ់ផងដែរ។មិនទុកចាំយូរនៅពេលដែលរូបភាពត្រូវបានធ្លាយចេញក៏ស្រាប់តែមានគណនីទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា«Aum Patchrapa Chaichua Aum Patchrapa Fanclub»បានបញ្ចេញសារដោយបង្ហោះនិយាយអំពីទំនាក់ទំនងរបស់ពួកគេបែបនេះថា«មនុស្សជាច្រើនបានសួរថា តើយុវជនម្នាក់នេះដែលបាននៅជាប់នឹងតារាស្រីP’Aum គាត់ជាអ្នកណាទៅ?។
![Picture]()
បើតាមខ្ញុំដឹងគាត់មានឈ្មោះថា«Khun Nin Chanin Teerattanachai » ដែលជាអ្នកជំនួញវ័យក្មេង និងជាអ្នកស្នងមរតករាប់ពាន់លានថែមទៀតផង។ មិនតែប៉ុណ្ណោះលោកក៏ជាអ្នកនាំចូលនៅឧបករណ៍អគ្គិសនីក្នុងឧស្សាហកម្ម ហើយជាម្ចាស់សណ្ឋាគារដ៏ល្បីមួយនៅប៉ាតាយ៉ា»លោកបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យធម្មសាត់ ហើយបានទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ហើយក៏ត្រលប់មកជួយនៅផ្ទះរកស៊ីវិញ។
![Picture]()
បន្ទាប់ពីឃើញគណនីខាងលើ បង្ហើបដូច្នេះរួចមក ក៏ឃើញថាមានមហាជនក៏ដូចជាអ្នកគាំទ្រនៅក្នុងប្រទេសថៃទាំងមូលដែលតែងតែស្រលាញ់ចូលចិត្តតារាស្រីមិនខ្ចីចាស់Aum Patchrapa បាននាំគ្នាចូលទៅខមិនថា«បើសិនជាពួកគេទាំងពីរនាក់ស្រលាញ់គ្នាពិតមែននោះ ខ្ញុំសូមឱ្យស្នេហារបស់អ្នកស្ថិតស្ថេទៅជារៀងរហូតណា ព្រោះអីមិនដែលឃើញស្រលាញ់គ្នាបានគង់វង្សទាល់តែសោះឡើយ»«អ្នកខ្លះទៀតក៏បាននិយាយថា«ប្រហែលជាមិត្តភក្តិរបស់គាត់រឺមួយបងប្អូនគាត់ទេដឹង បើមិនទាន់ដឹងរឿងច្បាស់កុំនិយាយអីល្អជាង»៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ