ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​យុទ្ធនាការ​បំបែក​កំណត់​ត្រា​២ ក្នុង​ព្រឹ​ត្ត​ការណ៍ «​អង្គរ​សង្ក្រាន្ត​» ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • សៀមរាប

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ត្រៀម​រៀបចំ​យុទ្ធនាការ​បំបែក​ឯក​គ្គ​ទ​កម្ម​ពិភពលោក​ចំនួន​២ នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​លើ​ទឹកដី​នៃ​ខេត្តសៀមរាប ខណៈ​ពេល​កាលពី​ឆ្នាំ​កន្លង​មក ព្រឹ​ត្ត​ការណ៍​ខាងលើ​នេះ​ក៏​បាន

រាជធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ត្រៀម​រៀបចំ​យុទ្ធនាការ​បំបែក​ឯក​គ្គ​ទ​កម្ម​ពិភពលោក​ចំនួន​២ នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​លើ​ទឹកដី​នៃ​ខេត្តសៀមរាប ខណៈ​ពេល​កាលពី​ឆ្នាំ​កន្លង​មក ព្រឹ​ត្ត​ការណ៍​ខាងលើ​នេះ​ក៏​បាន​រៀបចំ​យុទ្ធនាការ​បំបែក​កំណត់​ត្រា​នេះ​ដូច​គ្នា​។

បើ​យោង​តាម​កិច្ចប្រជុំ​ដែល​មានបាន​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀម​រាប កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ព្រឹត្តិការណ៍ «​អង្គរ​សង្ក្រាន្ត​» ឆ្នាំ​២០២៣ នឹង​មាន​យុទ្ធនាការ​ប្រកួត​រាំ​ម៉ា​ឌី​ហ្សុ​ន បំបែក​ឯក​គ្គ​ទ​កម្ម​ពិភពលោក និង​យុទ្ធនាការ Beyond The Games បត់​បេះដូង​ក្រដាស​បំបែក​ឯក​គ្គ​ទ​កម្ម​ពិភពលោក​។

ក្នុង​ន័យ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​និង​កំពុង​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍ «​អង្គរ​សង្ក្រាន្ត​» ឆ្នាំ​២០២៣, យុទ្ធនាការ​ប្រកួត​រាំ​ម៉ា​ឌី​ហ្សុ​ន បំបែក​ឯក​គ្គ​ទ​កម្ម​ពិភពលោក និង​យុទ្ធនាការ Beyond The Games (​លើស​ពី​ការ​ប្រកួត​) បត់​បេះដូង​ក្រដាស បំបែក​ឯក​គ្គ​ទ​កម្ម​ពិភពលោក ដល់​មន្ទីរ​-​អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ​៣​ប្រភេទ ដើម្បី​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​អោយ​កាន់តែ​ទូលំទូលាយ និង​ផុសផុល ដល់​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​នៅ​តាម​គ្រឹះស្ថានឧត្តមសិក្សា​រដ្ឋ និង​វិស័យ​ឯកជន ព្រមទាំង​សាធារណជន​នានា ក្នុង​ការ​ចូលរួម​យុទ្ធនាការ​ខាងលើ​។

ជា​ការ​កត់សម្គាល់ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ កម្ពុជា បាន​បំបែក​ឯក​គ្គ​ទ​កម្ម​ដោយ​អន្សម​យក្ស ដែល​មាន​ទម្ងន់​ជាង​៤​តោន ហើយ​នៅ​ឆ្នាំ​ដដែល​នេះ ក៏​មានការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុ​ន​ដែល​មាន​អ្នកចូលរួម​ចំនួន​២០១៥​នាក់ ដែល​ជា​ការ​បំបែក​កំណត់​ត្រា​ពិភពលោក វាយតម្លៃ​ដោយ​ស្ថាប័ន Guinness ។ ជាមួយ​គ្នា​នេះ យើង​ក៏​បាន​បំបែក​ឯក​គ្គ​ទ​កម្ម​ថ្នាក់​ជាតិ​តាម​រយៈ​សមិទ្ធផល​ជា​ច្រើន​ដូច​ជា អុក​យក្ស បំពង់​ទឹកត្នោត​យក្ស មួក​ស្លឹក​ត្នោត​យក្ស ទាញព្រ័ត្រ​យក្ស សំបុកមាន់​យក្ស កន្ត្រង​ប្រហុក​យក្ស និង​ចាប៉ី​ដង​វែង​យក្ស​ជាដើម​។

ដោយឡែក​ក្នុង​ឆ្នាំ​២០២៣​នេះ អង្គរ​សង្ក្រាន្ត នឹង​រៀបចំ​យុទ្ធនាការ​បំបែក​ឯក​គ្គ​ទ​កម្ម​ថ្មី​ចំនួន​២​បន្ថែម​​ទៀត សម្រាប់​ជា​មោទកភាព​នៃ​ប្រជាជាតិ​កម្ពុជា ក្រោម​ស្មារតី​ខួប​១០​ឆ្នាំ នៃ​មហា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្រោម​ប្រធានបទ «​ក្ដី​ស្រមៃ និង​ក្ដី​សង្ឃឹម​» ដែល​ជា​ព្រឹត្តិការណ៍​នៃ​ការ​លើកយក​នូវ​កេរតំណែល​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​មក​រំលេច​ឡើងជា​ផ្ទាំងទស្សនីយភាព​វប្បធម៌​ជា​ច្រើន​ដូច​ជា ល្បែ​.​ង​ប្រជាប្រិយ របាំ​បុរាណ របាំ​ប្រពៃណី និង​របាំ​ប្រជាប្រិយ ការ​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​នៅ​តាម​តំបន់ និង​សិល្បៈ​ទស្សនីយភាព​ជា​ច្រើន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ