ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថម មី ចេញ​មុខ​បញ្ជាក់​ច្បាស់​ៗ​រឿង​ចំណង​ស្នេហ៍​លោក​នឹង សួ​ស វី​ហ្សា មិន​មាន​បញ្ហា​ដូច​ការ​ចុះ​ផ្សាយ​​ឡើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក ថម មី បាន​ចេញ​មុខ​មក​បញ្ជាក់​យ៉ាង​ច្បាស់​ៗ ពាក់ព័ន្ធ​ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​ជាមួយ​តារាចម្រៀង​នាង សួ​ស វី​ហ្សា ក្រោយ​លោក​ព្រមាន​ចំណាត់ការ​លើ​ផ្លូវច្បាប់​ទៅ​កាន់​សារព័ត៌មាន​ក្នុងស្រុក​ដែល​ផ្សាយ​រឿង​ព័ត៌មាន​

រាជធានី​ភ្នំពេញ ៖ លោក ថម មី បាន​ចេញ​មុខ​មក​បញ្ជាក់​យ៉ាង​ច្បាស់​ៗ ពាក់ព័ន្ធ​ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​ជាមួយ​តារាចម្រៀង​នាង សួ​ស វី​ហ្សា ក្រោយ​លោក​ព្រមាន​ចំណាត់ការ​លើ​ផ្លូវច្បាប់​ទៅ​កាន់​សារព័ត៌មាន​ក្នុងស្រុក​ដែល​ផ្សាយ​រឿង​ព័ត៌មាន​បែកបាក់​គ្នា​។

លោក ថម មី បាន​អះអាង​ថា ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​របស់​លោក និង​ភរិយា សួ​ស វី​ហ្សា គឺ​នៅ​តែ​មាន​ភាពរឹងមាំ ពោល​គឺ​មិន​មានការ​បែកបាក់​ដូច​ការ​ចុះ​ផ្សាយ​ពី​បណ្តាញសារព័ត៌មាន​មួយ​ចំនួន និង​ការ​យល់​ឃើញ​ដោយ​ភាន់ច្រឡំ​ពី​មហាជន​មួយ​ចំនួន​នោះ​ឡើយ​។

ការ​ចេញ​មុខ​បញ្ជាក់​រឿងរ៉ាវ​ខាងលើ​នេះ​ពី​លោក ថម មី នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង សួ​ស វី​ហ្សា បាន​បង្ហោះ​សារ​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​។ សារ​ដែល​តារាចម្រៀង​រូប​នេះ បង្ហោះ​នោះ​នាង​បាន​សរសេរ​ថា «​អស់​និស្ស័យ​នឹង​គ្នា​ហើយ ដើរ​ផ្លូវ​រៀងខ្លួន​ចុះ​» ដែល​សារ​ទាំងនេះ​បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​អ្នកខ្លះ​ដាក់​ការ​សង្ស័យ​ថា ចំណង​ស្នេហ៍​របស់​នាង​ទំនងជា​ដល់​ផ្លូវបំបែក​។

ម្នាក់​ៗ​បាន​ចូល​ទៅ​ខំ​មិន ដោយ​អ្នកខ្លះ​សម្តែង​ការ​សោកស្តាយ​ចំពោះ​រឿង​មួយ​នេះ ខណៈ​ពេល​អ្នកខ្លះ​យល់​ឃើញ​ថា អ្វី​ដែល សួ​ស វី​ហ្សា បាន​បង្ហោះ​នា​ពេល​នេះ គ្រាន់តែ​ជា​អត្ថន័យ​នៃ​បទ​ចម្រៀង​ចេញ​ថ្មី​របស់​នាង​តែ​ប៉ុណ្ណោះ​។ ដោយឡែក​សារ​ដែល​អ្នក​នាង សួ​ស វី​ហ្សា បាន​បង្ហោះ​នា​ពេល​នេះ ក៏​មានការ​ចុះ​ផ្សាយ​តាម​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ចំនួន​ផង​ដែរ​។

យ៉ាងណា ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​ព័ត៌មាន​ខាងលើ​នេះ លោក ថម មី បាន​សម្តែង​ការ​មិន​ពេញចិត្ត​ឡើយ ដោយនៅ​ក្នុង​នោះ​លោក​ក៏​បាន​ព្រមាន​ប្តឹង​ចំពោះ​បណ្តាញសារព័ត៌មាន​ទាំងនោះ​ផង​ដែរ ប្រសិនបើ​មិន​ចេញ​មុខ​សុំ​ទោស ត្បិត​ការ​ចុះ​ផ្សាយ​នោះ​ខុស​ពី​ការ​ពិត​ទាំងស្រុង​។

យ៉ាងណា​ក្រោយ​មានការ​សុំ​ទោស​របស់​បណ្តាញសារព័ត៌មាន​តាម​ការ​ស្នើ​សុំ​នោះ លោក ថម មី ក៏​បាន​បញ្ចេញ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា «​អរគុណ​ចំពោះ​ការ​សុំ​ទោស ប្តី​ប្រពន្ធ​ខ្ញុំ​តស៊ូ​ជាមួយ​គ្នា​ណាស់ ស្រលាញ់​គ្នា​ណាស់ រាល់ថ្ងៃ​ទោះបីបើ​ខឹង ឬ​ឈ្លោះ​គ្នា ក៏​យើង​មិន​ដែល​មក​ហែក​ខ្លួនឯង​តាម​បណ្តាញ​សង្គម​ចឹ​ង​ដែរ​»​។ លោក​បញ្ជាក់​ថា «២​នាក់​ខ្ញុំ មិន​ងា​.​យ​បែកបាក់​គ្នា​ទេ លុះត្រាតែ​អស់​ជីវិត​រៀង​ៗ​ខ្លួន​។ ទោះ​ថ្ងៃក្រោយ យើង​ទាំង​ប្រែជា​អ្វី ក៏​នៅ​តែ​ស្រលាញ់​គ្នា ស្មោះត្រង់​នឹង​គ្នា លុះ​សូន្យ​សង្ខារ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ