ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គោ ក្របី​ លែងយ៉ាង​​អាណា​ធិ​ប​តេ​យ្យនៅ​សង្កាត់​​​កា​កាប​២​ កំពុង​បង្ក​ការ​​ក្តៅក្រហាយ​ដល់​អ្នក​ភូមិ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សត្វ​គោ ក្របី រាប់សិប​ក្បាល​ត្រូវ​បាន​ម្ចាស់ លែង​អោយ​ដើរ​ពាសវាល​ពាសការល​យ៉ាង​

រាជធានី​ភ្នំពេញ ​៖ សត្វ​គោ ក្របី រាប់សិប​ក្បាល​ត្រូវ​បាន​ម្ចាស់ លែង​អោយ​ដើរ​ពាសវាល​ពាសការល​យ៉ាង​អាណា​ធិ​ប​តេ​យ្យ នៅ​តាម​ដងផ្លូវ​ក្នុងភូមិ នានា​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​កា​កាប​ទី​២ បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់ និង​មានការ​ក្តៅក្រហាយ​ពី​អ្នក​ភូមិ ព្រោះ​សត្វ ទាំងនោះ​បាន​បំផ្លាញ​ដល់​ផលដំណាំ​នានា​ហើយ​ពុំ​ត្រូវ​បាន​អាជ្ញាធរ យកចិត្តទុកដាក់​ទប់ស្កាត់​អោយ​មាន​ប្រសិទ្ធិ​ភាព​ឡើយ​។

​តាម​ព័ត៌មាន​អោយ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ គេ​តែងតែ​ឃើញ ក្របី​ទាំង​ហ្វូង​ៗ​បាន​ដើរ​លើ​ដងផ្លូវ​ចេញពី​ភូមិ​ក្បាលដំរី​២(​បុរី​ញ៉ូ​ថោ​ន​) ហើយ​ឆ្ពោះទៅ​ដី​វាល​នានា​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ ជួនកាល ក៍បាន​ចូល​ទៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ផង​ដែរ ។​ នៅ​ក្នុង​ការ​ដើរ​ត្រាច​ចរ​ពេញ​ផ្លូវ​នេះ​បង្ក​អោយ​បាត់បង់​សណ្តាប់​នៅ​តាម​ដងផ្លូវ ដោយ​យានយន្ត បាន​នាំ​គ្នា គោរព និង​ឈប់​រង​ចាំ ក្របី​ទាំងនោះទៅ​ផុត ទើប​ធ្វើ​ចរាចរណ៍​បាន ​។ ​មិន​តែ​ប៉ុណ្ណោះ ហ្វូង​ក្របី ទាំងនោះ​ក៍បាន​ដើរ​បិ​ច​បោក​ស៊ី​ដំណាំ នានា​បង្ក​អោយ​មានការ​ក្តៅក្រហាយ​ពី​អ្នក​ភូមិ​ផង​ដែរ​។

​តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​កា​កាប​២​នេះ មិន​ថា​តែ​ក្របី​ទេ ក៍​មាន​ហ្វូង​សត្វ​គោ​ដែល​ម្ចាស់​ចិ​ញ្ច​ម​លែង អោយ​ដើរ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ទាំង​ហ្វូង​ៗ​នៅ​លើ​ដងផ្លូវ​និង​ដើម​ចូល​ទៅ​ក្នុង​ដី​ឡូ​តិ៍​នានា​បំផ្លាញ​ផលដំណាំ​អ្នក​ភូមិ បង្ក​អោយ​មានការ​ក្តៅក្រហាយ​ផងដែរ​។

តាម​មន្ត្រីសង្កាត់​កា​កាប​ទី​២​ម្នាក់ បានអោយ​ដឹង​ថា កន្លង​មក ដោយសារ​តែ​មាន​ប្រជាពលរដ្ឋ ប្តឹង អាជ្ញាធរ​សង្កាត់ ក៍បាន​ចុះ​ចាប់​គោ ក្របី លែង​ទាំងនោះ ដើម្បី​អោយ​ម្ចាស់​ចូលខ្លួន ហើយ ធ្វើការ​អប់​រំជា​ច្រើន​ដង​មក​ហើយ តែ ម្ចាស់​គោក្របី​ទាំងនោះ​មិន​ស្តាប់​តាម​ការ​ណែនាំ ហើយ​នៅ​តែ​ចិញ្ចឹម​គោ ក្របី លែង​អោយ​ដើរ​ពាស​វាល​បែប​នេះ​ទៀត​។

​តាម​ប្រជាពលរដ្ឋ ក៏បាន​ទ​ទូ​ច​ស្នើ​សុំ​ដល់​អាជ្ញាធរ គ្រប់​ជាន់ថ្នាក់ ​ដើម្បីមាន​វិធានការ​យ៉ាង​តឹង​រឹង ចំពោះ ម្ចាស់​គោក្របី ទាំងនោះ​ជា​ការ​ចូលរួម​ទប់ស្កាត់​ការ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើ​ដងផ្លូវ​អោយ​កាន់តែ​ប្រសើរ​ឡើង​។​ ម្យ៉ាងទៀត​ការ​ចិញ្ចឹមសត្វ​​គោ ក្របី ​លែងវាក៏​បាន​បំផ្លិចបំផ្លាញ​ផលដំណាំ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ