ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​រឿង ហ្លួង​ព្រះស្តេច​កន​ ចំណាយ​អស់​ខ្ទង់លាន​ដុល្លារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍​ភី​អិន​អិន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ប្រកាស​ពី​ការ​ចាក់​បញ្ចាំង​រឿង​ភាគ​ថ្មី​«​ហ្លួង​ព្រះស្តេច​កន​» ជា​រឿងបុរាណ​ចំណាយ​ដើមទុន​អស់​ច្រើន ។ ការ​រៀបចំ​ធ្វើ​នេះ

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍​ភី​អិន​អិន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ប្រកាស​ពី​ការ​ចាក់​បញ្ចាំង​រឿង​ភាគ​ថ្មី​«​ហ្លួង​ព្រះស្តេច​កន​» ជា​រឿងបុរាណ​ចំណាយ​ដើមទុន​អស់​ច្រើន ។ ការ​រៀបចំ​ធ្វើ​នេះ​នៅ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ សីហា ២០១៧ ។

លោក​ម៉ៅ អា​យុទ្ធ ជា​ផលិតករ និង​ជា​អ្នកដឹកនាំ​រឿង​សង្ឃឹមថា​រឿង «​ហ្លួង​ព្រះស្តេច​កន​» នឹង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​នៅ​ពេល​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា​ចាប់ពី​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៧ ។ ខ្សែភាពយន្ត​នេះ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ចំណាយ​ទុន​រហូត​ដល់​លាន​ដុល្លារ ។ បើ​តាម​ការ​ស្ទាបស្ទង់​បន្ទាប់​ពី​ចាក់​បញ្ចាំង​ឈុត​ឆាក ខ្លី​ៗ​លើ​កញ្ចក់​ទូរទស្សន៍ និង​ហ្វេ​ស​ប៊ុ​ក​របស់​ភី​អិន​អិន មាន​ប្រិ​យ​ទស្សនិកជន​ច្រើន​ពេញចិត្ត ហើយ​រង់ចាំ​ទស្សនា ។

រឿង​«​ហ្លួង​ព្រះស្តេច​កន​»​លោក​ម៉ៅ អា​យុទ្ធ បញ្ជាក់​ថា ឆ្លងកាត់​ការ​ថត​រយៈពេល​២​ឆ្នាំ ដោយ​បាន​យក​ឯកសារ​ទៅ​ជួប​អ្នក​ពាក់ព័ន្ធ​នានា​ដូច​ជា​អ្នកប្រវត្តិសាស្ត្រ​រស់ ច​ន្ត្រា​បុត្រ និង​សាស្ត្រាចារ្យ​មួយ​ចំនួន​ទៀត ព្រមទាំង​សមាគម​អ្នក​និ​ព​ន្ឋ​ខ្មែរ​ផង​ដែរ​ព្រោះ​លោក​ខ្លាច​ខុសឆ្គង​ប្រវត្តិសាស្ត្រ ។

លោក​ម៉ៅ អា​យុទ្ធ ថ្លែង​ថា​«​មានរឿង​រ៉ាវ​ជា​ច្រើន​ទៀត​ដែល​បាន​បន្សល់​នូវ​អនុស្សាវរីយ៍​ឲ្យ​ក្រុមការងារ​បាន​ទុក​ក្នុង​ចិត្ត សូ​ម្បី​តែ​ការ​ដឹកសេះ​តាម​ផ្លូវ​ទាំង​ឡាន ត្រូវ​បាន​ប៉ូលិស​កាក់​សួរនាំ និង​ដឹក​អាវុធ​គ្រាប់​ផ្ទុះ និង​កាំភ្លើង​ជំនាន់​មុន​ក៏​ត្រូវ​គេ​សួរនាំ ។ អាជ្ញាធរ​ប៉ូលិស​សួរ​រហូត ។ ជា​ចុង​ក្រោយ​ពេល​យើង​បញ្ជាក់​លិខិត និង​ភាព​ច្បាស់លាស់ ពួក​គាត់​សប្បាយចិត្ត និង​ជួយ​ត្រេកអរ ហើយ​លើកទឹកចិត្ត​ឲ្យ​យើង​ព្យាយាម​ខិតខំ​ដើម្បី​ជាតិ​យើង ។ យើង​បាន​ខិតខំ​ថែម​ទៀត​ស្វែងរក​ឯកសារ ផ្សេង​ៗ ការ​សហការ​ផ្នែក​សម្លៀក​បំពាក់ គ្រឿងអលង្ការ​ដើម្បី​ឲ្យ​ទៅ​តាម​សម័យកាល ។ ការ​សុំ​ធ្វើ​វាំង​ស្តេច​ពី​ក្រសួង​វប្បធម៌ ដោយ​ការ​ស្នើ​សុំ​រើស​ទីតាំង​ផ្ទះ​បុរាណ សម្រាប់​សម្តែង​មាននៅ​ក្នុងភូមិ​វប្បធម៌ ។

សកម្មភាព​ហ្វឹកហាត់​សិល្បករ​ពី​២០០​នាក់​ទៅ​៣០០​នាក់​ហាត់​ក្បាច់គុន​ល្បុក្កតោ ហាត់​ជិះសេះ​កាន់​ដាវ​កាប់​ចាក ់ហាត់​បាញ់​កំ​ភ្លើង​ដែល​ទាំង​អស់នេះ​សុទ្ធសឹងតែ​ជា​អាថ៌​កំបាំង និង​ផល​លំបាក​ដែល​យើង​បាន​ជួប​ប្រទះ ។ នៅ​មាន​រសជាតិ​ជា​ច្រើន​ទៀត​ដែល​យើង​ឆ្លងកាត់ » ។

លោក​ម៉ៅ អា​យុទ្ធ អំពាវនាវ​ដល់​ទស្សនិកជន ជា​ពិសេស​យុវវ័យ​ឱ្យ​ចូលរួម​ទស្សនា​ខ្សែភាពយន្ត​រឿង​«​ហ្លួង​ព្រះស្តេច​កន​»​ដើម្បី​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ។ ម្យ៉ាងទៀត​ជា​ផ្នែក​មួយ​ចូលរួម​លើក​ស្ទួយ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​ឲ្យ​កាន់តែ​លូតលាស់​ឡើង និង​លើកទឹកចិត្ត​ដល់​ផលិតករ​ថែម​ទៀត ។

តារា​សម្តែង​មាន​លោក​ទេព រិ​ន​ដា​រ៉ូ​, កញ្ញា​ស៊ិ​ន កក្កដា​, លោក​រស់ សុ​ភ័​ណ្ឌ តួអង្គ​ស្តេច​កន​, កញ្ញា​ឆុំ វ​ត្តី​, លោក​ហេង ប៊ុ​ន​លាភ​, អ្នកស្រី​ឌី សា​វ៉េ​ត​, ជា សំនៀង​, ម៉ក់ សំ​អុល​, ខាត់ សុ​ឃី​ម​, អន សុ​ភ័​ក្រ​, ង៉ែត កក្កដា​, ពៅ សុខ​ច័ន្ទ​, ទិ​ត្យ វិច្ឆិកា និង​លោក​សុខ ដែន ជាដើម ៕