ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកហ៊ុន ម៉ាណែត ៖ អនាគតទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ឥណ្ឌា នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹងឥតឈប់ឈរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​លើក​ឡើង​ថា សម្រាប់​អនាគត​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​-​ឥណ្ឌា នឹង​ត្រូវ​បាន​ថែរក្សា​ពូន​ជ្រំ…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​លើក​ឡើង​ថា សម្រាប់​អនាគត​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​-​ឥណ្ឌា នឹង​ត្រូវ​បាន​ថែរក្សា​ពូន​ជ្រំ និង​ពង្រឹង​ឥត​ឈប់​ឈរ​ទៅ​មុខ​លើ​គ្រប់​វិស័យ រួម​ទាំង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយនឹង ឯកឧត្តម ចាក់​ឌី​ប ថាំង​កា (Jagdeep Dhankha) អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥ​ណ្នា​ឌា​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៣​។

ក្នុង​ឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ញ៉ូ​ដេ​លី សាធារណរដ្ឋ​ឥណ្ឌា ដោយ​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​បង្អស់​របស់​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ជា​ការ​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ចំណង​ការទូត​ផ្លូវការ​ចាប់តាំងពី​ឆ្នាំ​១៩៥២ មក​។

ក្នុង​ជំនួប​នេះ ឯកឧត្តម ចាក់​ឌី​ប ថាំង​កា បាន​រំឭក​អំពី​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​រវាង​កម្ពុជា និង​ឥណ្ឌា និង​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដែល​ត្រូវ​បាន​ថែរក្សា​រឹង​មាំ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ជា​ពិសេស​ការ​រីក​ចម្រើន​ទៅ​មុខ​នៃ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច អប់រំ និង​វប្បធម៌​។

ឯកឧត្តម អនុ​ប្រធានាធិបតី ក៏​បាន​រំឭក​ផង​ដែរ​អំពី​ការ​ធ្វើ​ដំណើរ​របស់ ឯកឧត្តម មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ ដោយ​បាន​កោតសរសើរ​កម្ពុជា​អំពី​ជោគជ័យ និង​ការ​រៀបចំ​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ រួម​ទាំង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។

ជា​ការ​ឆ្លើយ​តប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាប​ជូន ឯកឧត្តម​ប្រធានាធិបតី​អំពី​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​សម្តែង​នូវ​មោទកភាព​ព្រម​ជាមួយ​ការ​អរគុណ​ចំពោះ​ការ​ផ្តល់​កិត្តិយស និង​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដែល​បាន​ផ្តល់​ជូន​គណៈប្រតិភូ​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ ពី​សំណាក់​រដ្ឋាភិបាល និង​កងទ័ព​នៃ​សាធារណរដ្ឋ​ឥណ្ឌា ដោយ​នេះ​ពិតជា​បាន​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់ និង​ការ​គោរព​ឱ្យ​តម្លៃ​ចំពោះ​ទំនាក់ទំនង​កម្ពុជា​-​ឥណ្ឌា ដែល​ជា​ទំនាក់ទំនង​ស្អិតរ​មួ​ត​ដិតដាម​ដោយ​ដាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​រាប់​ពាន់​ឆ្នាំ​ក្នុង​អតីតកាល​។

លោក​ឧត្តមសេនីយ៍ ក៏​បាន​បន្ត​ថា នៅ​ក្រោយ​ការ​បង្កើត​ចំណង​ការទូត​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៥២ ជា​ពិសេស​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន រួម​នឹង​ប្រមុខ​ថ្នាក់ដឹកនាំ​ឥណ្ឌា​ជា​ច្រើន​រូប ចាប់តាំងពី​ការ​រំដោះប្រទេស​ចេញពី​របប ប៉ុ​ល ពត ក្នុង​ឆ្នាំ​១៩៧៩ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក៏​បាន​និង​កំពុង​តែ​មានការ​រីក​ចម្រើន​ជឿនលឿន​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ ទាំង​ទំនាក់ទំនង​កម្រិត​ទ្វេភាគី និង​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​នៃ​វេទិកា​តំបន់ និង​សាកល​។សម្រាប់​អនាគត ទំនាក់ទំនង​ដ៏​ល្អ​នេះ​ក៏​នឹង​ត្រូវ​បាន​ថែរក្សា​ពូន​ជ្រំ និង​ពង្រឹង​ឥត​ឈប់​ឈរ​ទៅ​មុខ​លើ​គ្រប់​វិស័យ រួម​ទាំង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។

លោក​ឧត្តមសេនីយ៍ ក៏​បាន​យក​ឱកាស​នោះ ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​ឥណ្ឌា​ក្នុង​នាម​ជា​មិត្ត​ល្អ ដែល​តែង​មាន​សមានចិត្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​ជាប់​រហូត​មក ជា​ពិសេស​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​បាន​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​ឥណ្ឌា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទី​១ ដែល​បាន​ទទួលស្គាល់​កម្ពុជា​នៅ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម និង​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​ជា​ច្រើន ដូច​ជា​៖ ការ​ជួយ​បណ្តុះបណ្តាល​អភិវឌ្ឍ​ធនធានមនុស្ស​ចាប់តាំងពី​ឆ្នាំ​១៩៨១, ការ​ចូលរួម​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព​, ការ​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​មួក​ខៀវ​មក​កម្ពុជា និង​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ