ពុកម៉ែបងប្អូនក៏ដូចជា អ្នកគាំទ្រជាច្រើនប្រាកដជាបានដឹង និងបានតាមដានខ្លះៗហើយនៅព័ត៌មានដែលបានផ្ទុះចេញយ៉ាងព្រោងព្រាតពាសពេញបណ្ដាញសង្គម internet នៅក្នុងប្រទេសថៃទើបតែបានស្ងប់ស្ងាត់ប៉ុន្មានថ្ងៃមកនេះ ជាពិសេសកក្រើកនៅក្នុងរង្វង់ពិភពសិល្បៈសម្ដែងខ្សែភាពយន្តថៃតែម្ដង នៅរឿងរ៉ាវរបស់កំពូលតារាសម្ដែងស្រីដ៏មានទេពកោសល្យសមត្ថភាពដ៏អស្ចារ្យមួយរូប នោះគឺអ្នកនាងAum patchrapa ជាមួយ និងគូស្នេហ៍ហៃសូរបស់តារាស្រីរូបនេះ។
![Picture]()
បើយើងគិតមកទល់ និងពេលនេះផងដែរ វាមានរយៈពេលជិត១ខែមកហើយ ក្រោយពេលពួកគេបានប្រកាសក្ដែងៗដោយក្នុងនោះមិត្តប្រុសរបស់អ្នកនាងAum patchrapaក៏បាននិយាយនៅក្នុងគណនី Instagram របស់ខ្លួនថា«អ្នកទាំងពីរត្រូវបានបញ្ចប់ចំណងស្នេហ៍រយៈពេល៥ឆ្នាំ។
![Picture]()
ក្រោយបានឃើញមានការផ្សព្វផ្សាយបែបនេះរួចមក គេក៏មានគ្នាសង្កេតឃើញថា ចាប់តាំងតែពីគូស្នេហ៍របស់តារាស្រីរូបនេះលោកហៃសូ Pok Phornbrapha ដែលត្រូវជាគូស្នេហ៍របស់កំពូលតារាស្រី Aum Patchrapa រូបនេះចេញមុខមកប្រកាសថា ពួកគេបានបែកបាក់គ្នាហើយ អ្នកគាំទ្រហាក់តាមដានមិនឃើញសកម្មភាពតារាស្រីAum ចេញមុខមកនិយាយឬមួយក៏បញ្ជាក់អ្វីនោះទេ គឺស្ងប់ស្ងាត់ល្អតែម្ដង ដោយជារើយៗនាងតែងតែនិយាយនៅសារដែលនាងបានបង្ហោះ ក៏ដូចជា បង្ហោះរូបរបស់ខ្លួនយ៉ាងសប្បាយរីករាយហាក់ដូចជា មិនខូចចិត្ត ឈឺចាប់អ្វីនោះឡើយ រហូតហ្វេនៗនាំគ្នាលើកឡើងចំៗថា«ម៉េចពេលបែកគ្នាគាត់អត់ពិបាកចិត្តអញ្ជឹង ខ្ញុំដូចជាឆ្ងល់ដល់ហើយ»ចំណែកអ្នកខ្លះទៀត ក៏បាននិយាយបញ្ចេញមតិបែបនេះថា«មិនមែនគាត់មិនខូចចិត្តឬ មួយក៏ឈឺចាប់អ្វីនោះទេ គ្រាន់តែពេលខ្លះគាត់មិនបញ្ចេញអោយអ្នកគាំទ្រឃើញនៅភាពទន់ជ្រាយរបស់គាត់តែប៉ុណ្ណោះ»។
![Picture]()
បន្ទាប់ពីមានការលើកឡើងពីមហាជនដូច្នេះរួចមក ពួកគេក៏សង្ឃឹមថា តារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតមិនចេះចាស់ក្មេងជាងវ័យអ្នកនាងAum parchrapa រូបនេះ និងឆាប់ចេញមុខមកប្រាប់បញ្ជាក់អោយកាន់តែច្បាស់នៅរឿងរ៉ាវបែកបាក់នេះផងទៅចោះ។
ក្រោយស្ងប់ស្ងាត់បាត់មួយរយៈពេល នេះបើយោងទៅតាមរយៈសារព័ត៌មានថៃជាច្រើនបានប្រាប់អោយដឹង ស្រាប់តែថ្មីៗនេះផងដែរ គេក៏បានប្រទះឃើញស្រីស្រ់ អ្នកនាងAum patchrapa មិនលាក់ទុកតទៅទៀត ភ្លាមៗនោះក៏បានសម្រេចចិត្ត ចេញមុខមកទម្លាយការពិតទាំងអស់ខ្ទិចគ្មានសល់នៅក្នុងកម្មវិធីមួយចំពោះមុខអ្នកសារព័ត៌មានក៏អ្នកគាំទ្រជាច្រើននាក់កុំអោយមានការសង្ស័យ និងងឿងឆ្ងល់តទៅទៀតអំពីរឿងរ៉ាវរបស់អ្នកនាងជាមួយ និងលោកហៃសូរ ដែលមូលហេតុដែលនាំឱ្យនាង និងអតីតគូស្នេហ៍លោកPok Phornbrapha ចែកផ្លូវគ្នា។
![Picture]()
ដោយក្នុងនោះ នៅចំពោះមុខអ្នកកាសែតនៅក្នុងពិធីសម្ពោធផ្សារទំនើបមួយកន្លែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ តារាសម្ដែងស្រី Aum Patchrapa ទ្រាំលែងបានតទៅទៀតក៏បានចេញមុខមកបើកកកាយលាតត្រដាងយ៉ាងច្បាស់ក្រោយមានអ្នកសួរដេញដោលមិនឈប់បែបនេះថា«ចំពោះនាង និងអតីតមិត្តប្រុសដែលបានប្រកាសបែកបាក់គ្នានេះដែរ គឺមិនមែនដោយសារតែមានអ្នកទី៣មកជ្រៀតជ្រែកអ្វីដូចដែលគ្រប់គ្នាបានដឹងនោះទេ សូមកុំនាំគ្នាមានការយល់ច្រឡំទៀតអី ដែលមូលហេតុពិត គឺមកពីអ្នកទាំងពីរជាអ្នកបង្កសុទ្ធសាធ មិនតែប៉ុណ្ណោះ តារាស្រីវ័យ៤៣ឆ្នាំ រាងតូចច្រឡឹងរូបនេះ បានផ្ដល់បទសម្ភាសន៍បន្តអោយដឹងទៀតយ៉ាងដូច្នេះថា«នាងមិនមែនជាមនុស្សពូកែប្រចណ្ឌ ឬចូលចិត្តរករឿងឈ្លោះឡើយ ហើយចំណែក Pok ឯណោះវិញក៏ជាមនុស្សបើកចិត្តទូលាយផងដែរ ប៉ុន្តែអ្នកទាំងពីរមិនអាចបន្តជាមួយគ្នាទៀតបាននោះឡើយ ព្រោះតែអត្តចរិតផ្ទាល់ខ្លួន ដែលនាំអោយអ្នកទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នា៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ