ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រង់​ចំណុច​ផ្លូវ​ដែល​មាន​រហស្សនាម​ថា «​ជ្រោះ​មរណៈ​» ប្រែ​ក្លាយទៅជា​ «​ជ្រោះ​សុខសាន្ត​» វិញ

1 ឆ្នាំ មុន
  • ប៉ៃលិន

នរណា​ៗ​ដែល​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​ដឹង​ថា ត្រង់​បណ្តោយ​ដងផ្លូវ​ជាតិ​លេខ​៥៧​មួយ​កន្លែង គេ​តែង​ឱ្យ​រហស្សនាម​ថា «​ជ្រោះ​មរណៈ​» ព្រោះតែ​កើត​មាន​បញ្ហា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​ញឹកញាប់ បណ្តាល​ឱ្យ​

ខេត្ត​ប៉ៃលិន ៖ នរណា​ៗ​ដែល​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​ដឹង​ថា ត្រង់​បណ្តោយ​ដងផ្លូវ​ជាតិ​លេខ​៥៧​មួយ​កន្លែង គេ​តែង​ឱ្យ​រហស្សនាម​ថា «​ជ្រោះ​មរណៈ​» ព្រោះតែ​កើត​មាន​បញ្ហា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​ញឹកញាប់ បណ្តាល​ឱ្យ​ស្លា​.​ប់​និង​រង​របួស ក៏​មាន​ក្មេង​ទំនើង​គប់​ដុំ​ថ្ម​ជា​ញឹកញាប់​ផង​ដែរ ស្ថិត​ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

តែ​មក​ដល់​ពេល​នេះ បាន​គេ​ដាក់​រហស្សនាម​ថ្មី​ថា ជា​ជ្រោះ «​សុខសាន្ត​» វិញ ខណៈ​ពេល​ដែល​កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣​នេះ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ ចុះ​រៀបចំ​តុបតែង​ដាក់​ភ្លើងអគ្គិសនី​បំភ្លឺ​ពេល​យប់ ព្រមទាំង​ដាក់​ស្លាក​យ៉ាង​ធំ​មួយ ដែល​មាន​យីហោ «​ខ្ញុំ​ស្រឡាញ់​សន្តិភាព​»​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ កាលពីដើម​ឡើយ នៅ​ត្រង់​ចំណុច​ខាងលើ មាន​ចិញ្ចើម​ផ្លូវ​ចោត​ខ្លាំង ជា​កន្លែង​ដែល​មាន​ផ្លូវ​កោង​ក្បែរ​ជើងភ្នំ ក៏​មាន​ចុះ​ចំណោត ហើយ​បណ្តាល​ឱ្យ​កើត​ករណី​គ្រោះថ្នាក់​កើតឡើង​ជា​ញឹកញាប់​ដូច​ជា ម៉ូតូ​បុក​ម៉ូតូ ឬ​រថយន្ត​បុក​រថយន្ត បណ្តាល​ឱ្យ​ស្លា​.​ប់ និង​រង​របួស​ជា​ច្រើន​នាក់​។ ក្រោយ​ពី​មាន​ករណី​កើតហេតុ​ដ៏​គួរ​ឱ្យ​រន្ធត់​កើតឡើង​ត្រង់​ចំណុច​ខាងលើ ទើប​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ដាក់​រហស្សនាម​ថា «​ជ្រោះ​មរណៈ​»​។ ប៉ុន្តែ​ឥឡូវនេះ ពិតជា​អស្ចារ្យ ក្រោម​ការ​ដឹកនាំ​របស់​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ជ្រោះ «​សុខសាន្ត​»​វិញ ព្រោះ​លែង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​ដូច​មុន កើតឡើង​ទៀត​ហើយ​។

ម្យ៉ាងវិញទៀត នៅ​ត្រង់​បណ្តោយ​ដងផ្លូវ​ខាងលើ​នេះ មានការ​ដាក់​ភ្លើងអគ្គិសនី​បំភ្លឺ​នា​ពេល​រាត្រី ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ​លែង​ភ័យ​ខ្លាច​ត្រង់​ចំណុច​ខាងលើ​នេះ ហើយ​ក៏​ឈប់​មាន​ករណី​គ្រោះថ្នាក់​ផ្សេង​ៗ កើតឡើង​ថែម​ទៀត​ដែរ​។

ប្រភព​ដដែល​បញ្ជាក់​ថា លើស​ពី​នេះ ប្រជាពលរដ្ឋ ក៏​ដូច​ជា​បុគ្គលិក​កាស៊ីណូ ដែល​ធ្វើការ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវធ្វើ​ដំណើរ​មក​ផ្ទះ​នា​ពេល​យប់ ក៏​លែង​ខ្លាច​ខ្មោច ឬ​ខ្លាច​ជនខិលខូច​លួច​គប់​ដុំ​ថ្ម​ចេញ​ពីលើ​ភ្នំ​ដូច​មុន​ៗ​ទៀត ខណៈ​ភ្លើង​សូ​ឡា​បាន​បំភ្លឺ​ចាប់តាំងពី​ព្រលប់​រហូត​ដល់​ពេល​ព្រឹក​តែ​ម្តង​។ ទោះ​បី​ជា​ការ​ធ្វើ​ដំណើរ​ពេល​យប់​ជ្រៅ​ប៉ុណ្ណា ក៏​លែង​ព្រួយបារម្ភ​អ្វី​ទាំងអស់​។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​កែ​ច្នៃ​ត្រង់​ចំណុច​ខាងលើ​ឱ្យ​មាន​ភាព​ទាក់ទាញ គឺ​ដាក់​ស្លា​យីហោ​ថា «​ខ្ញុំ​ស្រឡាញ់​សន្តិភាព​» ទើប​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នេះ ចេញពី​ទិស​ខាង​លិចទៅ​ខាងកើត តែង​ក្រឡេក​មើល​គ្រប់ពេលវេលា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ