ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណង​ស្នេហ៍​ក្រៅ​ឆាក​៦​ឆ្នាំ​! ស្រី​ស្រស់ ម៉ៅ គឹ​ម​ធីតា និង​លោក គូ​ម៉ា មិន​ទាន់​លេចដំណឹង​ចូល​រោងការ

1 ឆ្នាំ មុន
  • ភ្នំពេញ

បើ​គិត​មក​ទល់​នា​ពេល​នេះ ចំណងស្នេហា​ក្រៅ​ឆាក​រវាង​តារា​សម្តែង​វ័យក្មេង​នាង ម៉ៅ គឹ​ម​ធីតា និង​តារាចម្រៀង​លោក គូ​ម៉ា គឺ មាន​រយៈពេល​ប្រមាណ​ជា​៦​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ដែល​ទំនាក់ទំនង​របស់​ពួក​គេ​នៅ​មិន​ទាន់​លេចលឺ​ដំណឹង​ពី​ការ​

រាជធានី​ភ្នំពេញ ៖ បើ​គិត​មក​ទល់​នា​ពេល​នេះ ចំណងស្នេហា​ក្រៅ​ឆាក​រវាង​តារា​សម្តែង​វ័យក្មេង​នាង ម៉ៅ គឹ​ម​ធីតា និង​តារាចម្រៀង​លោក គូ​ម៉ា គឺ មាន​រយៈពេល​ប្រមាណ​ជា​៦​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ដែល​ទំនាក់ទំនង​របស់​ពួក​គេ​នៅ​មិន​ទាន់​លេចលឺ​ដំណឹង​ពី​ការ​ចូល​រោងការ​នា​ពេល​ណា​នៅឡើយ​ទេ​។

ទាំង​តារា​សម្តែង ម៉ៅ គឹ​ម​ធីតា និង​លោក គូ​ម៉ា បាន​បើកចំហរ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ចាប់ផ្តើម​ស្វែង​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​កាលពី​អំឡុង​ឆ្នាំ​២០១៧​។ បច្ចុប្បន្ន ស្នេហា​របស់​ពួក​គេ​ក៏​កាន់តែ​ផ្អែមល្ហែម និង​ស្និទ្ធស្នាល​គ្នា​កាន់តែ​ខ្លាំង និង​ទទួល​បានការ​ដឹង​លឺ​ពី​ចាស់ទុំ​ទាំង​សងខាង បើ​ទោះបីជា​ពួក​គេ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ចូល​រោងការ​នៅ​ពេល​ណាមួយ​នោះ​ក៏​ដោយ​។

អ្វី​ដែល​កាន់តែ​ពិសេស​ទៀត គឺ​កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ខួបកំណើត​របស់​តារា​សម្តែង ម៉ៅ គឹ​ម​ធីតា នោះ លោក គូ ម៉ា បាន​បង្ហោះ​សារ​ជូនពរ​យ៉ាង​ចាក់​ដោត​ទៅ​កាន់​រូប​នាង ដោយនៅ​ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ពេលវេលា​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ដែល​មាន​រយៈពេល​៦​ឆ្នាំ​មក​ហើយ​។

តារាចម្រៀង​លោក គូ​ម៉ា បាន​បង្ហោះ​រូបភាព​នៃ​ការ​ប្រារព្ធ​ពិធី​ខួបកំណើត​របស់​តារា​សម្តែង ម៉ៅ គឹ​ម​ធីតា នៅ​លើ​វាល​ខ្សាច់ ដោយ​អម​ជាមួយនឹង​សារ​ជូនពរ​ថា «​រីករាយ​ថ្ងៃកំណើត​អូន​សម្លាញ់ អរគុណ​អូន​ខ្លាំង​ណាស់​ដែល​មាន​ក្ដី​ស្រលាញ់​ចំពោះ​បង បង​សូម​ជូនពរ​អោយ​គ្រួសារ​យើង​ទាំង​ពីរ ហើយនឹង​អូន​មាន​សុខភាព​ល្អ សូម​អោយ​អូន​មាន​សម្រស់​កាន់តែ​ស្អាត ទៅ​ទីណា​ជួប​តែ​មនុស្ស​ល្អ​ៗ ជួប​តែ​រឿង​ល្អ​ៗ​នៅ​ក្នុង​ជីវិត ប្រាថ្នា​អ្វី​បាន​ដូច​បំណង លុយ​ចូល​អោយ​ច្រើន​ៗ និង​សូម​អោយ​ក្ដី​ស្រលាញ់​ពួក​យើង​ទាំង​ពីរ​នៅ​ស្ថិត​ថេរ​រៀង​រហូត​ទៅ​»​។

លោក​បញ្ជាក់​ថា «​ពេលវេលា​ពិតជា​លឿន​ណាស់ ៦​ឆ្នាំ​ហើយ​ដែល​យើង​កាន់​ដៃ​គ្នា នៅ​សល់​ក្ដី​ស្រ​ម៉ៃ​ជា​ច្រើន​ទៀត​ដែល​ពួក​យើង​ទាំង​ពីរ​ត្រូវធ្វើ​រួម​គ្នា ដើម្បី​អោយ​ក្លាយជា​ការ​ពិត អរគុណ​ចំពោះ​ភាព​ស្មោះត្រង់​ដែល​អូន​បាន​ផ្ដល់​អោយ​បង love u my love 16 01 2017 16 01 2023 KuMa ThyDa»​។

ជា​ការ​កត់សម្គាល់ កន្លង​មក ទាំង​តារា​សម្តែង ម៉ៅ គឹ​ម​ធីតា និង​លោក គូ​ម៉ា បាន​ទទួលស្គាល់​ពី​ចំណងស្នេហា​ក្រៅ​ឆាក​ជាមួយ​គ្នា និង​បាន​លើក​សរសើរ​ពី​គុណសម្បត្តិ​ចំពោះ​គ្នា​មុន​នឹង​សម្រេចចិត្ត​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​រហូត​មក​ដល់​ពេល​នេះ​។

ម៉ៅ គឹ​ម​ធីតា លើក​ឡើង​ថា នាង​ស្រឡាញ់ គូ​ម៉ា ដោយសារ​តែ​តារាចម្រៀង​រូប​នេះ​មាន​សំឡេង​ពីរោះ ចេះ​យល់ចិត្ត​ខ្លួន​គ្រប់​បែប​យ៉ាង ពេល​នៅ​ជាមួយ​គ្នា គូ​ម៉ា តែងតែ​ធ្វើ​ឲ្យ​នាង មាន​អារម្មណ៍ល្អ សប្បាយ​ច្រើន​ជាង​កើតទុក្ខ​។

ចំណែក​លោក គូ ម៉ា វិញ ក៏​បាន​លើក​ឡើង​ដែរ​ថា ម៉ៅ គឹ​ម​ធីតា នាង​គឺជា​ក្មេង​ស្រី​ម្នាក់​ដែល​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​បំផុត ជាមួយ​ភាពរួស​រាយ​រាក់ទាក់ និង​កាយវិការ​ក្រមិចក្រមើម​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​មាន​អារម្មណ៍​សប្បាយ​រីករាយ​ពេលធ្វើការ​ជាមួយ​គ្នា​។

ទោះជា​យ៉ាងណា ម៉ៅ គឹ​ម​ធីតា ធ្លាប់​បាន​បញ្ជាក់​ថា ក្រោយ​មានការ​យល់ចិត្ត​គ្នា​បាន​យ៉ាង​ល្អ​នោះ ពួក​នាង​នឹង​ត្រៀម​រៀបចំ​ពិធី​មង្គលការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ