ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​!! កញ្ញា ខ្លឹម ស្រី​គា Miss Grand Cambodia 2017 បាត់បង់​លោកយាយ​ជាទី​ស្រលាញ់​គ្មាន​ថ្ងៃ​វិល​ត្រឡប់

2 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ការ​ពិត​ណាស់ កាលពី​វេលា​ម៉ោង​៩​និង​៤៣​នាទី ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ Miss Grand Cambodia 2017 គឺ​កញ្ញា ខ្លឹម​ស្រី​គា បាន​ប្រកាស​អំពី​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ដោយ​លោកយាយ​ជាទី​គោរព​ស្រលាញ់ និង​ជា​ម្លប់​ដ៏​ត្រជាក់​របស់​កញ្ញា

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ កាលពី​វេលា​ម៉ោង​៩​និង​៤៣​នាទី ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ Miss Grand Cambodia 2017 គឺ​កញ្ញា ខ្លឹម​ស្រី​គា បាន​ប្រកាស​អំពី​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ដោយ​លោកយាយ​ជាទី​គោរព​ស្រលាញ់ និង​ជា​ម្លប់​ដ៏​ត្រជាក់​របស់​កញ្ញា បាន​ទទួលមរណភាព​លាចាក​ឆ្ងាយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​។

នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា «Khloem Sreykea» កញ្ញា​បាន​បង្ហោះ​រូបភាព​កាន់ទុក្ខ​លោកយាយ​ជាទី​ស្រលាញ់​មួយ​សន្លឹក រួច​ភ្ជាប់​ជាមួយ​សំ​ណេ​រ​សរសេរ​រៀបរាប់​ថា ៖ សូម​វិញ្ញាណក្ខន្ធ​លោកយាយ​បាន​ទៅ​កាន់​សុខ​គតិ​ភព​។ ពេល​នេះ​យាយលា​កូនចៅ​រហូត​ហើយ​។

យ៉ាងណាមិញ ក្រោយ​ឃើញ​ការ​ប្រកាស​នៅ​មរណភាព​លោកយាយ​របស់​កញ្ញា ខ្លឹម ស្រី​គា ភ្លាម យើង​សង្កេត​ឃើញ​ថា មាន​មហាជន​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា​អ្នកគាំទ្រ​យ៉ាងច្រើន​បាន​នាំ​គ្នា​បញ្ចេញមតិ​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង និង​នាំ​គ្នា​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ការ​បាត់បង់​លោកយាយ​ជាទី​គោរព​ស្រលាញ់​គ្មាន​ថ្ងៃ​វិល​ត្រឡប់​។

ជាមួយ​គ្នា​នេះ កញ្ញា ខ្លឹម ស្រី​គា ក៏​បាន​ធ្វើការ​អរគុណ​ទៅ​កាន់​បងប្អូន​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​លោកយាយ​របស់​កញ្ញា ហើយ​កញ្ញា​ក៏​បាន​ជូនពរ​មហាជន​ទាំងអស់​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ