ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​មួយទៀត​លើ​ទីផ្សារ​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន UNITED AUTO TRADING CO.,LTD ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​រថយន្ត​ម៉ាក Chevrolet នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​មួយទៀត​ជូន​អតិថិជន​កម្ពុជា នោះ​គឺ​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន UNITED AUTO TRADING CO.,LTD ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​រថយន្ត​ម៉ាក Chevrolet នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​មួយទៀត​ជូន​អតិថិជន​កម្ពុជា នោះ​គឺ​ម៉ូ​ឌែ​ល CRUZE និង MALIBU ។ ពិធី​បង្ហាញ​នេះ​ដែរ បាន​ធ្វើ​ឡើង​នៅ​អគារ​តាំង​បង្ហាញ​រថយន្ត Chevrolet តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ទឹក​ថ្លៃ ខណ្ឌ​សែន​សុខ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ មិថុនា ២០១៧ ។

តំណាង​ក្រុមហ៊ុន​លក់​រថយន្ត Chevrolet នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា រថយន្ត​ស៊េរី​ចុង​ក្រោយ​ទាំង​ពីរ​ម៉ូ​ឌែ​ល​នេះ ទទួល​បានការ​ឆ្លើយ​តប​ជា​វិជ្ជមាន​យ៉ាង​ខ្លាំង​ក្រោយ​ការ​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូ​ត និង​នៅ​ជុំវិញ​សកលលោក ហើយ​រថយន្ត​ទាំង​ពីរ​ម៉ូ​ឌែ​ល​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា មានការ​ចាប់អារម្មណ៍​ខ្លាំង​ដូច​គ្នា​នឹង​ប្រជាជន​នៅ​ជុំវិញ​សក​លោក​ផង​ដែរ។

លោក ប៉ែន ពិសិដ្ឋ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​លក់​រថយន្ត Chevrolet បានឱ្យ​ដឹង​ថា ជាមួយនឹង​រូបរាង​ដ៏​ប្រណីត​ទាន់សម័យ បំពាក់​ជាមួយ​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ រួម​ទាំង​ម៉ាស៊ីន​ជំនាន់​ថ្មី​ក្នុង​ការ​ជួយ​សន្សំ​សំចៃ​សាំង រថយន្ត​ស៊េរី​ថ្មី​ម៉ូ​ឌែ​ល​ទាំង​ពីរ​នេះ​នឹង​លើកកម្ពស់​ដល់​ការ​លក់​របស់​ផលិតផល​រថយន្ត​Chevrolet នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​កាន់តែ​មាន​កំណើន​ឡើង ។

លោក​បន្ថែម​ថា ក្រុមហ៊ុន​នូវ​តែ​រក្សា​នូវ​គុណសម្បត្តិ​ដើម​របស់​រថយន្ត Cruze & Malibu និង​ធ្វើ​ឱ្យ​កាន់តែ​អស្ចារ្យ​ឡើងជា​មួយ​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​របស់ Chevrolet ជា​ការ​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​អ្វី​ដែល​ល្អ​បំផុត​ចំពោះ​វត្តមាន​អស់​រយៈពេល​៥​ឆ្នាំ របស់ Chevrolet ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕