ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​រួម​ជំនាន់​ស្កាត់​ជួប សុវណ្ណ មុន្នី ដូច​ការ​គ្រោងទុក

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​រួម​ជំនាន់​ចំនួន​បាន​ឆ្លៀតពេល​វេលា​មក​ជួបជុំ​ជាមួយ​លោក សុវណ្ណ មុន្នី តាម​ការ​គ្រោងទុក បន្ទាប់​ពី​លោក​កំពុង​មាន​វត្ត​មាននៅ​ក្នុងស្រុក​ខ្មែរ​។ អតីត​តារា​សម្តែង​រួម​ជំនាន់​ដែល​បាន​មក​ជួប​លោក សុវណ្ណ មុន្នី នា​ពេល​នេះ មាន​ដូច​ជា

រាជធានី​ភ្នំពេញ ៖ អតីត​តារា​រួម​ជំនាន់​ចំនួន​បាន​ឆ្លៀតពេល​វេលា​មក​ជួបជុំ​ជាមួយ​លោក សុវណ្ណ មុន្នី តាម​ការ​គ្រោងទុក បន្ទាប់​ពី​លោក​កំពុង​មាន​វត្ត​មាននៅ​ក្នុងស្រុក​ខ្មែរ​។ អតីត​តារា​សម្តែង​រួម​ជំនាន់​ដែល​បាន​មក​ជួប​លោក សុវណ្ណ មុន្នី នា​ពេល​នេះ មាន​ដូច​ជា លោក ទេព រិ​ន ដា​រ៉ូ​, លោក ហម ឈ​រ៉ា​, លោក យុ​ត្ថា​រ៉ា ឆា​នី និង​លោក គង់ សុ​ភី​, អ្នកស្រី អ៊ឹម សុវណ្ណ​ផល្លា និង​អ្នក​នាង ឯក អមរា ជាដើម ។​ល​។ ហើយ​ពិធី​ជួបជុំ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២២ នៅ​រមណីយដ្ឋាន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។

តាម​រយៈ​រូបភាព​ដែល​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម​ដោយ​លោក ទេព រិ​ន​ដា​រ៉ូ និង​លោក ហម ឈ​រ៉ា នោះ​បង្ហាញ​ថា ពិធី​របស់​សិល្បៈ​ជើង​ចាស់​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០​នេះ ពិតជា​មាន​ភាព​សប្បាយ​រីករាយ និង​ស្និទ្ធស្នាល ត្បិត​ពួក​គេ​ម្នាក់​ៗ​រវល់​ការងារ​រៀងខ្លួន ដោយ​មិន​ងាយ​បាន​ជួបជុំ​គ្នា​ឡើយ​។

ជាមួយ​រូបភាព​ជួបជុំ​នេះ​ដែរ តារា​សម្តែង​ដែល​កំពុង​បន្ត​អាជីព​សិល្បៈ​ដដែល​លោក ទេព រិ​ន ដា​រ៉ូ បាន​បង្ហោះ​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា «​ជួប​បងប្អូន​រួម​អាជីព​ម្តង ខាន​ជួប​គ្នា​យូរ​ឆ្នាំ​មក​ហើយ កម្រ​មាន​ពេល​ណាស់ រវល់​រៀងខ្លួន បាន​ប្អូនប្រុស សុវណ្ណ​មុន្នី មក​ពី​អា​មេ​រិ​ករៀប​ចំការ​ជួបជុំ​នេះ ទោះ​មិន​បាន​គ្រប់​គ្នា​ក៏​ដោយ ..! អរគុណ​ណាស់​ចំពោះ​ប្អូនប្រុស ជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​នេះ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ​សប្បាយ សំណាងល្អ សុខភាព​ល្អ នឹង​ជោគជ័យ​ការងារ ទាំងអស់​គ្នា​»​។

ជា​ការ​កត់សម្គាល់​អតីត​តារា​សម្តែង​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ លោក សុវណ្ណ មុន្នី បាន​បង្ហាញ​វត្តមាន​មក​លេង​ស្រុក​ខ្មែរ​ជា​ថ្មី​ម្តងទៀត បន្ទាប់​លោក​បាន​ចាកចេញ​ទៅ​សាង​ជីវភាព​ថ្មី​លើ​ទឹកដី​អា​មេ​រិ​ក​ប្រមាណ​ជិត​២០​ឆ្នាំ​មកនេះ​។ លោក​បាន​មក​ដល់​ស្រុក​ខ្មែរ នៅ​វេលា​ម៉ោង​១២​យប់​ថ្ងៃ ទី​២៤ ខែធ្នូ ឆ្នាំ​២០២២​នេះ ក្នុង​ដំណើរ​កំសាន្ត និង​ស្នាក់​នៅ​ទឹកដី​កំណើត​រយៈពេល​៣​ស​ប្តា​ហ៍​។

លោក សុវណ្ណ មុន្នី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ការ​មក​លេង​ស្រុក​ខ្មែរ​នា​ពេល​នេះ គឺជា​លើក​ទី​៥​ហើយ ខណៈ​ពេល​លើក​នេះ​លោក​មក​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​មក​ទាំង​គ្រួសារ​ដូច​ជា​លើក​មុន​ៗ​ឡើយ​។ លោក​បញ្ជាក់​ថា គោលបំណង​សំខាន់​ដែល​លោក​មក​លេង​ស្រុក​ខ្មែរ​នា​ពេល​នេះ គឺ​មិន​ខុស​ពី​លើក​មុន​ៗ​ឡើយ គឺ​លោក​មក​លេង​គ្រួសារ និង​មិត្តភក្តិ​ចាស់​ៗ ដោយសារ​តែ​លោក​មានការ​នឹករលឹក​ពួក​គេ​ដែល​បែក​គ្នា​យូរ​មក​ហើយ​។

ក្នុង​វ័យ​៥៤​ឆ្នាំ​លោក សុវណ្ណ មុន្នី បាន​លើក​ឡើង​ថា លោក​បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ប្រមាណ​ជា​២០​ឆ្នាំ​ហើយ តែ​លោក​នៅ​តែ​នឹករលឹក​មិត្តភក្តិ និង​ទឹកដី​កំណើត​ជា​និច្ច ហើយ​លោក​តែងតែ​ឆ្លៀតពេល​ទំនេរ​មក​លេង​ស្រុក​កំណើត​ជា​បន្តបន្ទាប់​។ លោក​បន្ថែម​ថា ការ​មក​លេង​ស្រុក​ខ្មែរ​ម្តង​ៗ លោក​សង្កេត​ឃើញ​ពី​កា​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ថ្មី​ៗ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​អោយ​លោក​ស្ទើរ​លេង​ស្គាល់​ទីកន្លែង​ចាស់​ដែល​លោក​ធ្លាប់​នៅ​។

យ៉ាងណា​បើ​តាម​លោក សុវណ្ណ មុន្នី លោក​ពិតជា​មាន​អារម្មណ៍​រីករាយ​នៅ​ពេល​បាន​មក​លេង​ស្រុក​កំណើត​ម្តង​ៗ ហើយ​បើ​មានឱកាស​លោក​នឹង​ចូលរួម​ថត​ភាពយន្ត​ជា​ថ្មី ប្រសិនបើ​ផលិតកម្ម​ណាមួយ​ចង់អោយ​លោក​ចូលរួម​សម្តែង​។ បច្ចុប្បន្ន​លោក​បាន​កសាង​គ្រួសារ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក និង​មានកូន​ចំនួន​២​នាក់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ