Isuzu មើលឃើញកំណើនទីផ្សាររថយន្ដថ្មីនៅប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ ការឈានជើងចូលទីផ្សារកម្ពុជាត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះ ការលក់រថយន្ដរបស់ក្រុមហ៊ុនអីុស៊ូហ្ស៊ុ សម្រេចបានកំណើន៩០% និងទទួលបានចំណែកទីផ្សារ៣០%នៃប្រភេទរថយន្ដ
រាជធានីភ្នំពេញ ៖ ការឈានជើងចូលទីផ្សារកម្ពុជាត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះ ការលក់រថយន្ដរបស់ក្រុមហ៊ុនអីុស៊ូហ្ស៊ុ សម្រេចបានកំណើន៩០% និងទទួលបានចំណែកទីផ្សារ៣០%នៃប្រភេទរថយន្ដ
រាជធានីភ្នំពេញ ៖ ការឈានជើងចូលទីផ្សារកម្ពុជាត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះ ការលក់រថយន្ដរបស់ក្រុមហ៊ុនអីុស៊ូហ្ស៊ុ សម្រេចបានកំណើន៩០% និងទទួលបានចំណែកទីផ្សារ៣០%នៃប្រភេទរថយន្ដ Pick Ups ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនមានសុទិដ្ឋិនិយមថា ការលក់នឹងមានកំណើនថេរក្នុងរង្វង់១០%នាឆ្នាំនេះនិងឆ្នាំបន្ដបន្ទាប់ ។
លោក Akira Odagaki ប្រធានក្រុមហ៊ុនទ្រី ផេដអីុស៊ូហ្ស៊ុ ខេមបូឌា ជាក្រុមហ៊ុនចែកចាយរថយន្ដអីុស៊ូហ្ស៊ុ Pickups និង SUV ផ្ដាច់មុខនៅកម្ពុជា បានថ្លែងកាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ថា ទីផ្សាររថយន្ដថ្មីនៅកម្ពុជាមានភាពវិជ្ជមានច្រើន ដែលក្នុងរយៈពេល១ឆ្នាំពេញ ការលក់រថយន្ដរបស់ក្រុមហ៊ុនទទួលបានកំណើន៩០% ក្នុងនោះរថយន្ដអុីសូ៊ហ្សុ៊ប្រភេទ Pick ups មានចំណែកទីផ្សារ៣០%នៃរថយន្ដ Pick Ups គ្រប់ប្រភេទទាំងអស់ ។ ទន្ទឹមនឹងនេះ នៅឆ្នាំបន្ដបន្ទាប់ លោកមើលឃើញថា ការលក់នៅតែកើនឡើង ក្នុងនោះប្រភេទដែលលក់ដាច់ជាងគេ គឺរថយន្ដ Isuzu D-Max Blue Power និង Isuzu MU-X Blue Power ។
លោកថ្លែងថា «ផ្អែកលើយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុន ខ្ញុំមានជំនឿថា ការលក់រថយន្ដអីុស៊ូហ្ស៊ុនៅកម្ពុជា នឹងមានកំណើនថេរក្នុងរង្វង់១០% ក្នុងនោះការផ្ដល់សេវាកម្មក្រោយការលក់គឺជាគន្លឹះដ៏ជោគជ័យបំផុត ដែលក្រុមហ៊ុនអនុវត្តទទួលបានជោគជ័យរយៈពេលជាង៦០ឆ្នាំមកហើយ និងជាប់ចំណាត់ថ្នាក់លេខ១នៅប្រទេសថៃ»។
លោកបន្ដថា ដើម្បីឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្នរបស់អ្នកប្រើប្រាស់យានយន្ត ក្រុមហ៊ុន អីុស៊ូហ្ស៊ុ បានបង្ហាញនូវរថយន្ត «The New Isuzu MU-X» ដែលជាប្រភេទរថយន្ត SUV ថ្មីបំផុតសម្រាប់ទីផ្សារពិភពលោក ជាមួយនឹងរថយន្ត «Isuzu D-Max»។ រថយន្ត «The New Isuzu MU-X» នឹងធ្វើឲ្យរញ្ជួយទីផ្សាររថយន្តប្រទេសកម្ពុជាសាជាថ្មី ជាមួយនឹងគោលគំនិត «Uniquely You»។
ការរចនាម៉ូដជាមួយនឹងរចនាបថថ្មី ជួយបង្កើតនូវលក្ខណៈពិសេសបំពេញទៅតាមចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ ដូចជា ផ្ទៃខាងក្នុងពណ៌លឿង ស្រស់ស្អាតទាក់ទាញ ផ្តល់ជូននូវភាពល្អឆើតឆាយ និងផាសុកភាព ប្រៀបដូចប្រភេទរថយន្តប្រណីត ប្រព័ន្ធជើងក្រោមមានលំនឹងល្អ បច្ចេកវិទ្យាទំនើបទាន់សម័យ និងមានមុខងារពិសេសៗជាច្រើនដើម្បីបម្រើដល់គ្រប់បែបផែននៃជីវិតរស់នៅ នឹងប្រព័ន្ធសុវត្ថិភាពបន្ថែមពិសេសៗ រួមមានពោងសុវត្ថិភាព SRS ចំនួន៦ និងប្រព័ន្ធគ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត (HDC) ជាដើម។
លោកថ្លែងថា «យើងជឿជាក់ថា រថយន្ត «The New Isuzu MU-X » នឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ក្រុមហ៊ុន ទ្រី ផេដ ហ្គ្រុប ដើម្បីបង្កើនចំនួននៃការលក់ឲ្យបានខ្ពស់ និងជួយឲ្យម៉ាករថយន្ត អីុស៊ូហ្ស៊ុ សម្រេចបានគោលដៅខ្ពស់ នោះគឺការអភិវឌ្ឍ និងបង្កើតនូវផលិតផលប្រកបដោយគុណភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅជុំវិញពិភពលោក។ រថយន្តម៉ូដែលថ្មីនេះ នឹងមានដាក់តាំងនៅអគារតាំងបង្ហាញនៃក្រុមហ៊ុន K (Cambodia) Co., Ltd. ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំនេះ ដោយមានតម្លៃចាប់ផ្តើមពី៤៨.៩០០ដុល្លាអាមេរិក សម្រាប់រថយន្ត The New Isuzu Mu-X » ។
យោងតាមក្រុមហ៊ុនអីុស៊ូហ្ស៊ុ មិនយកតម្លៃធ្វើជាយុទ្ធសាស្ត្រក្នុងការប្រកួតប្រជែងទីផ្សារនោះទេ តែក្រុមហ៊ុនផ្ដោតលើការរចនាម៉ូដ គុណភាពរឹងមាំ ធន់គ្រប់ស្ថានភាពផ្លូវ បច្ចេកវិទ្យានៃម៉ាស៊ីនប្រើម៉ាស៊ូត កម្លាំងខ្លាំង តម្លៃនៃការលក់ឡើងវិញ ការផ្ដល់សេវាកម្មក្រោយពេលលក់ គ្រឿងបន្លាស់សម្បូរបែប និងបណ្ដាញលក់។ គន្លឹះដែលក្រុមហ៊ុនទទួលជោគជ័យនៅប្រទេសថៃរួមមាន៖ ផលិតផលឆ្នើម អ្នកលក់ឆ្នើម និងគោលដៅទីផ្សារឆ្នើម ក្នុងនោះមានកំណត់ភាពខុសគ្នានៃដៃគូប្រកួតប្រជែង ទីផ្សារភាពស្មោះត្រង់ និងភាពខ្លាំងនៃទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយ ។
តាមគោលការណ៍របស់ក្រុមហ៊ុន ទ្រី ផេដ អីុស៊ូហ្ស៊ុ សេល គឺត្រូវផលិតរថយន្តដ៏ល្អឥតខ្ចោះ «Premier» របស់ម៉ាក Isuzu នៅកម្ពុជា ដោយប្ដេជ្ញាបន្តអនុវត្តតាមទស្សនៈនៃប្រតិបត្តិការពាណិជ្ជកម្មដែលបានប្រើប្រាស់ក្នុងអាជីវកម្មទទួលបានជោគជ័យអស់រយៈជាង៦ទសវត្សរ៍កន្លងមកនៅប្រទេសថៃ ។ ទស្សនៈនេះត្រូវបានហៅថា Isuzu spririt ពោលគឺ «ផ្ដល់សុភមង្គល និងវិបុលភាពដល់អ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកដល់សង្គមជាតិ»៕
ចែករំលែកព័តមាននេះ