ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ចំនួន២ ជាប់​​ចំណាត់ថ្នាក់​ជាទី​ក្រុង​ថ្លៃ​បំផុត​​លើ​​លោក​ ក្នុង​ឆ្នាំ​២០២២

1 ឆ្នាំ មុន

អាមេរិក និង​សិង្ហបុរី ៖ New York និង Singapore ជាប់​ចំណាត់ថ្នាក់​លេខ ១ ស្ទួន​ជាទី​ក្រុងមាន​តម្លៃ​

អាមេរិក និង​សិង្ហបុរី ៖ New York និង Singapore ជាប់​ចំណាត់ថ្នាក់​លេខ ១ ស្ទួន​ជាទី​ក្រុងមាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ ២០២២​នេះ​។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ប្រចាំឆ្នាំ​របស់​ស្ថាប័ន Economist Intelligence Unit (EIU)​។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ទីក្រុង New York ស្ថិត​នៅ​ចំណាត់ថ្នាក់​កំពូល​នេះ​។ ទីក្រុង Tel Aviv របស់​អ៊ី​ស្រា​អែ​ល​ដែល​ជាប់​ចំណាត់​លេខ ១ កាលពី​ឆ្នាំ​មុន ឥឡូវនេះ​ធ្លាក់​មក​លេខ ៣​។

របាយការណ៍​ស្ទង់​មតិ​របស់ EIU និយាយ​ថា សរុប​មក ការ​ចំណាយ​លើ​ការ​រស់នៅ​ក្នុង​ទីក្រុង​ធំ​ៗ​បំផុត​ក្នុង​ពិភពលោក​កើនឡើង ៨,១​ភាគរយ​នៅ​ឆ្នាំ​នេះ​។

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ផល​ប៉ះពាល់​របស់​កូ​វី​ដ​លើស​ង្វា​ក់​ផ្គត់​ផ្គង​ត្រូវ​បាន​គេ​កំណត់​ថា​ជា​កត្តា​នៅ​ពីក្រោយ​ការ​កើនឡើង​នេះ​។

អតិផរណា​ធ្វើ​ឱ្យ​តម្លៃ​កើនឡើង​ខ្ពស់​នៅ​ទីក្រុង Istanbul (​តួ​ក​គី​), Beunos Aires (​អា​ហ្ស​ង់​ទី​ន​) និង Tehran (​អ៊ី​រ៉​ង​)​។

អតិផរណា​ខ្ពស់​នៅ​អា​មេ​រិ​ក​ជា​ហេតុផល​មួយ​ដែល​រុញច្រាន​ទីក្រុង New York ឱ្យ​ឈរ​នៅ​លើ​កំពូល​តារា​ទីក្រុង​ថ្លៃ​បំផុត​ក្នុង​លោក​។

ទីក្រុង Los Angeles និង San Francisco របស់​អា​មេ​រិ​ក​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ទីក្រុង​ថៃ្ល​បំផុត​ទាំង ១០​ផង​ដែរ​។

ការ​ស្ទង់​មតិ​នេះ​ប្រៀបធៀប​ការ​ចំណាយ​គិត​ជា​លុយ​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ទំនិញ និង​សេវាកម្ម​នៅ​ក្នុង​ទីក្រុង​ចំនួន ១៧៣​ជុំ​វិ​ពិភពលោក ប៉ុន្តែ​ទីក្រុង Kyiv របស់​អ៊ុយ​ក្រែ​ន​មិន​រាប់​បញ្ជូន​ក្នុង​ការ​ស្ទង់​មតិ​ឆ្នាំ​នេះ​ទេ​។

ខាងក្រោម​នេះ​ជាទី​ក្រុង​ដែល​ស្ថិត​ក្នុង​បញ្ជី​ទីក្រុង​ថ្លៃ​បំផុត​ក្នុង​លោក​៖

១ = New York (​អា​មេ​រិ​ក​)
១ = Singapore (​សិង្ហ​បុរី​)
៣ = Tel Aviv (​អ៊ី​ស្រា​អែ​ល​)
៤ = Hong Kong (​ចិន​)
៥ = Los Angeles (​អា​មេ​រិ​ក​)

៦ = Zurich (​ស្វី​ស​)
៧ = Geneva (​ស្វី​ស​)
៨ = San Francisco (​អា​មេ​រិ​ក​)
៩ = Paris (​បារាំង​)
១០ = Sydney (​អូស្ត្រាលី​)
១០ = Copenhagen (​ដា​ណឺ​ម៉ាក​)៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ