ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លេង​ទូរស័ព្ទ​ និង​ប្រើ​កំុំ​ព្យូ​ទ័​រ​កំពុង​បំផ្លាញ​ភ្នែក​មនុស្ស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​មនុស្ស​កំពុង​វក់វី​លេង​ទូរស័ព្ទ ឬ​ក៏​ប្រើ​កុំព្យូទ័រ​នោះ​វា​បាន​កំពុង​តែ​បំផ្លាញ​ភ្នែក​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​។ បញ្ហា​ភ្នែក​ខ្លះ​រហូត​ដល់​ខ្វាក់​ភ្នែក​ទាមទារ​អោយ​មានការ​យកចិត្តទុកដាក់​ជា​សំខាន់​ផង​ដែរ​។កុំ​ធ្វេសប្រហែស​រឿង​សុខភាព​ភ្នែក ជា​ពិសេស​អាណាព្យាបាល​កុមា​រា​និង​កុមារី​នានា​ដែល​បច្ចុប្បន្ន​នេះ​កំណើន​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​កំពុង​តែ​បង្កើន និង​ដាក់​សម្ពាធ​បញ្ហា​សុខភាព​ភ្នែក​ពួក​គេ​។ តាម​ទិដ្ឋភាព​ទូទៅ និង​ការ​សិក្សា​ដែល​គេ​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​បញ្ហា​ភ្នែក​នេះ​ពិតជា​បញ្ហា​មួយ​ដែល​យើង​គួរតែ​យកចិត្តទុកដាក់តាម​ការ​សិក្សា​មួយ ដែល​គេ​ធ្លាប់​បាន​ធ្វើ​ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​មនុស្ស​កំពុង​វក់វី​លេង​ទូរស័ព្ទ ឬ​ក៏​ប្រើ​កុំព្យូទ័រ​នោះ​វា​បាន​កំពុង​តែ​បំផ្លាញ​ភ្នែក​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​។ បញ្ហា​ភ្នែក​ខ្លះ​រហូត​ដល់​ខ្វាក់​ភ្នែក​ទាមទារ​អោយ​មានការ​យកចិត្តទុកដាក់​ជា​សំខាន់​ផង​ដែរ​។កុំ​ធ្វេសប្រហែស​រឿង​សុខភាព​ភ្នែក ជា​ពិសេស​អាណាព្យាបាល​កុមា​រា​និង​កុមារី​នានា​ដែល​បច្ចុប្បន្ន​នេះ​កំណើន​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​កំពុង​តែ​បង្កើន និង​ដាក់​សម្ពាធ​បញ្ហា​សុខភាព​ភ្នែក​ពួក​គេ​។

រូបតំណាង

តាម​ទិដ្ឋភាព​ទូទៅ និង​ការ​សិក្សា​ដែល​គេ​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​បញ្ហា​ភ្នែក​នេះ​ពិតជា​បញ្ហា​មួយ​ដែល​យើង​គួរតែ​យកចិត្តទុកដាក់
តាម​ការ​សិក្សា​មួយ ដែល​គេ​ធ្លាប់​បាន​ធ្វើ​ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ឆ្នាំ​២០២១ បាន​អះអាង​ថា ប្រជាជន​កម្ពុជា​ចំនួន​ប្រមាណ​ជា ៥៧.៥០០​នាក់​បាន​ក្លាយជា​អ្នក​ពិការ​ភ្នែក​ជា​រៀង​រាល់​ឆ្នាំ​ខណៈ​ដែល​កាលពី​ឆ្នាំ​២០០០ គឺ​មាន​ត្រឹមតែ​ប្រមាណ​ជា​២៨.៨០០​នាក់​ក្នុង​១​ឆ្នាំ​។ ជំងឺភ្នែកឡើងបាយ​ត្រូវ​បាន​គេ​កំណត់​ថា ជា​មូលហេតុ​ចម្បង​នៃ​ពិការ​ភ្នែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ របាយការណ៍​ឆ្នាំ​២០១៩ នៃ​ការ​វា​.​យ​តម្លៃ​រហ័ស ថ្នាក់​ជាតិ​របស់​កម្ពុជា​ស្តី​ពី​ពិការ​ភាព​ភ្នែក​ដែល​អាច​ជៀស​បាន បាន​រក​ឃើញ​ថា ៩២,២ ភាគរយ​នៃ​មូលហេតុ​ទាំងអស់​នៃ​ភាព​ពិការ​ភ្នែក គឺ​អាច​បញ្ចៀស​បាន ហើយ​៨០,៩​ភាគរយ​អាច​ព្យាបាល​បាន និង ៥,៩ ភាគរយ​អាច​ការពារ​បាន​ជាមួយនឹង​ការ​ថែទាំ​ភ្នែក​បឋម​។

រូបតំណាង

ដូច្នេះ​ហើយ សូមកុំ​ប្រហែស ហើយ​សូម​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ភ្នែក​របស់​យើង​ទាំងអស់​គ្នា ហើយ​សម្រាប់​កុមា​រា​កុមារី ដែល​គាត់​មិន​ទាន់​ដឹង​រឿង​នេះ​អាណាព្យាបាល គឺជា​អ្នក​ដែល​គួរតែ​ជួយ​យកចិត្តទុកដាក់​ចំពោះ​បុត្រ​ធីតា​របស់​ខ្លួន​។តើ​មូលហេតុ​អ្វី​បានជា​ភ្នែក​មនុស្ស​មាន​កើត​ជំងឺ​ឡើងបាយ ? ឯកសារ​វេជ្ជសាស្ត្រ​បាន បញ្ជាក់​ថា ជំងឺភ្នែកឡើងបាយ គឺ​បណ្តាល​មក​ពី​ការ​ប្រមូលផ្តុំ​ប្រូតេអ៊ីន​នៅ​ក្នុង​ភ្នែក ហើយ​ជា​ធម្មតា​វិវត្តន៍​ទៅ​ជា​ជំងឺ​នេះ​គឺ​ដោយសារ​តែ​អាយុ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ជំងឺ​នេះ​ក៏​អាច​លេចឡើង​លើ​មនុស្ស​ទូទៅ​ដោយសារ​តែ​ការ​រង​របួស​ភ្នែក​ដែល​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ​ដោយនៅ​ក្នុង​នោះ​ករណី​ប្រើប្រាស់​ភ្នែក​ជ្រុល​ដោយ​គ្មាន​សម្រាក​ក៏​ជា​កត្តា​មួយ ឬ​បន្ទាប់​ពី​ការ​វះកាត់​ភ្នែក​ដោយ​បញ្ហា​ផ្សេង​ទៀត​។

រូបតំណាង

ជំងឺ​ទាំងនេះ​ក៏​អាច​មាន​វត្តមាន​តាំងពី​កំណើត​ផង​ដែរ នៅ​ក្នុង​ប្រទេស​ក្រីក្រ​ជា​ច្រើន ដែល​ការ​ថែទាំ​សុខភាព និង​ការ​ព្យាបាល​នៅ​មាន​កម្រិត ហើយ​ជំងឺភ្នែកឡើងបាយ​ដែល​កើត​មាន​ចំពោះ​មនុស្ស​វ័យ​កុមារ​អាច​ជា​មូលហេតុ​ចម្បង​នៃ​ភាព​ងងឹតភ្នែក​របស់​ពួក​គេ​តែ​ម្តង​។

តាម​ការ​សិក្សា​ស្រាវជ្រាវ​ដែល​យើង​បាន​ធ្វើ​លើ​ឯកសារ​ផ្សេង​ៗ​បាន​បង្ហាញ​ថា រហូត​មក​ដល់​ពេល​នេះ​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ភ្នែក គឺ​មាន​ប្រមាណ​ជា​១៩​ប្រភេទ ប៉ុន្តែ​ជា​ទូទៅ​នៅ​ក្នុង​ពេល​ដែល​ពិភពលោក​ស្ថិត​នៅ​ក្នុង​ចរន្ត​នៃ​ឌី​ជី​ថ​ល​នី​យ​កម្ម​ខ្លាំង​ពេក​ភ្នែក​របស់​មនុស្សជាតិ​កាន់តែ​រង​សម្ពាធ​កាន់តែ​ខ្លាំង​ជាង​សម័យកាល​មុន​ៗ​ពីព្រោះ​តាំងពី​ក្រោកពីដំណេក​រហូត​ចូល​ដំណេក​វិញ គឺ​ភ្នែក​របស់​មនុស្ស​សឹងតែ​ស្ថិត​នៅ​ជាប់​នឹង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចរាប់​តាំងពី​សកម្មភាព​ទំនាក់ទំនង​សង្គម​ការងារ​ការ​កម្សាន្ត​ការ​ទទួល​ចំណេះដឹង​ការ​ស្វែងរក​ម្ហូបអាហារ​ទទួលទាន​តាម​ទូរស័ព្ទ​ជាដើម​។

រូបតំណាង

ក្រុម​វេជ្ជបណ្ឌិត​ខាង​ចក្ខុ​បាន​អះអាង​ថា អ្នក​ណា​ក៏​ដោយ​ដែល​ប្រើប្រាស់​ភ្នែក​ច្រើន​ម៉ោង ដោយ​មិន​បាន​សម្រាក ឬ​ប្រើប្រាស់​វា​មិន​ត្រឹមត្រូវ​ដូច​ជា​ការ​ធ្វើការ​នៅ​កុំព្យូទ័រ ការ​លេង​កម្សាន្ត នឹង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​យូរ ឬ​ការ​បើកបរ​ផ្លូវ​ឆ្ងាយ គឺ​ដឹង​តែ​នឹង​ធ្វើ​ឲ្យ​ភ្នែកមាន​បញ្ហា ដោយ អាកា​រៈ ដំបូង​ស្រវាំង ឬ​ធ្វើ​ឲ្យ​របកគំហើញ​របស់​ភ្នែក​មានការ​ធ្លាក់​ចុះ ឈឺ​ក្រហម ចុក​រោយ …​។​ល​។
សរុប​មក​វិញ ដើម្បី​សុខភាព​ភ្នែក យើង​ទាំងអស់​គ្នា​គួរតែ​ចាប់ផ្តើមរ​កម្មវិធី ឬ​ក៏​លៃលក​ពេលវេលា​ណាមួយ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ភ្នែក​ខ្លាំង​ហួសប្រមាណ ជា​ពិសេស គឺ​ការ​ប្រា​ស័​យ​នឹង​ពពួក​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​។

រូបតំណាង

តាម​ឯកសារ​វេជ្ជសាស្ត្រ​ចំណី​ដ៏​ត្រជាក់​របស់​ចក្ខុ​ប្រាសាទ និង​ប្រសើរ​ភ្នែក គឺ​ទេសភាព​បៃតង​។​មិនតែប៉ុណ្ណោះ ពួក​គេ​ក៏​បាន​ផ្តល់​ជា​មតិយោបល់​ថា រាល់​ការ​ប្រើប្រាស់​ភ្នែក​យើង​ទាំងអស់​គ្នា​គួរ​លៃលក​បិទ​ភ្នែក ឬ​ធ្មេចភ្នែក​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​បាន ហើយ​ប្រការ​ដែល​គួរ​ជៀសវាង គឺ​កុំ​សម្លឹង​ឬ​ក៏​ប្រើប្រាស់​ភ្នែក​ដោយ​មិន​បិទ ឬ​ធ្មេញ​នៅ​ក្នុង​រយៈពេល​យូរ​៕​ដោយៈ ហេង ចេស្តារ

រូបតំណង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ