យុវវ័យញៀ.នលេងហ្គេម ត្រូវចិនដោះស្រាយបានសម្រេច ដោយប្រើវិធានការដ៏តឹងរឹងមួយ
រាជធានីភ្នំពេញ ៖ របាយការណ៍ចេញដោយស្ថាប័នឧស្សាហកម្មហ្គេមបានឱ្យដឹងថា បញ្ហាញៀ.នលេងវី
រាជធានីភ្នំពេញ ៖ របាយការណ៍ចេញដោយស្ថាប័នឧស្សាហកម្មហ្គេមបានឱ្យដឹងថា បញ្ហាញៀ.នលេងវី
រាជធានីភ្នំពេញ ៖ របាយការណ៍ចេញដោយស្ថាប័នឧស្សាហកម្មហ្គេ.មបានឱ្យដឹងថា បញ្ហាញៀ.នលេងវីដេអូហ្គេ.មរបស់យុវវ័យនៅក្នុងប្រទេសចិនត្រូវបានដោះស្រាយ មួយឆ្នាំបន្ទាប់ពីរដ្ឋាភិបាលកំណត់ម៉ោងដែលយុវជនអាចលេងបានក្នុងរយៈពេលមួយថ្ងៃ។
ចាប់តាំងពីខែកញ្ញា ឆ្នាំមុនមក យុវជនអាយុក្រោម ១៨ឆ្នាំត្រូវបានអនុញ្ញាតឱ្យលេងហ្គេ.មចន្លោះម៉ោង ៨ និង ៩យប់នៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យអំឡុងមានការសិក្សានៅសាលា។
ជាលទ្ធផល អនីតិជនជាង ៧៥ភាគរយលេងហ្គេមបានតិចជាង ៣ម៉ោងក្នុងមួយសប្តាហ៍ ហើយការញៀនលេងហ្គេ.មត្រូវបានដោះស្រាយ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការឧស្សាហកម្មហ្គេមរបស់ចិនកាលពីថ្ងៃចន្ទកន្លងទៅនេះ។
របាយការណ៍បញ្ជាក់ថា «ប្រព័ន្ធទប់ស្កាត់ការញៀ.នដែលត្រូវបានអនុម័តដោយក្រុមហ៊ុមហ្គេ.មគ្រប់គ្រងលើអ្នកលេងហ្គេ.មអាយុមិនទាន់គ្រប់ជាង ៩០ភាគរយ»។
យុវជនចំនួន ៩៨ភាគរយដែលមានអាយុពី ៩ ទៅ ១៩ឆ្នាំនៅក្នុងប្រទេសចិនមានទូរស័ព្ទ ហើយអ្នកប្រើប្រាស់អ៊ីនធឺណេតជាង ១៨៦នាក់មានអាយុ ១៨ឆ្នាំ ឬតិចជាងនេះ។
អ្នកលេងហ្គេ.មត្រូវបានតម្រូវឱ្យប្រើអត្តសញ្ញាណប័ណ្ឌរបស់ពួកគេនៅពេលចុះឈ្មោះលេងតាមអនឡាញ ដើម្បីធានាថាអនីតិជនមិនអាចកុហកពីអាយុរបស់ពួកគេបាន។
ក្រុមហ៊ុននានាក៏ត្រូវបានហាមឃាត់ផងដែរពីការផ្តល់សេវាកម្មទៅដល់មនុស្សវ័យក្មេងនៅក្រៅម៉ោងដែលកំណត់ដោយរដ្ឋាភិបាល។ ប៉ុន្តែមានសញ្ញាថ្មីៗថា ទីក្រុងប៉េកាំងកំពុងបន្ទន់ជំហររបស់ខ្លួនចំពោះវិស័យនេះ។
កាលពីសប្តាហ៍មុនក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent ទទួលបានអាជ្ញាប័ណ្ណដំបូងរបស់ខ្លួនសម្រាប់វីដេអូហ្គេ.មក្នុងរយៈពេល ១៨ខែ៕ (យោងតាមប្រភព៖ AFP)
ចែករំលែកព័តមាននេះ