ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មតិ​លើក​ឡើង​ចំ​ៗ ក្រោយ​ឃើញ​ភរិយា​តារាចម្រៀង​លោក បូ​ទី សម្រាលកូន ក្រោយ​រៀប​ការ​បាន​២​ខែ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ប្រុស​ដែល​មាន​ស្នាដៃ​ល្បីល្បាញ​មួយ​រូប​នោះ គឺ​លោក ផែន បូ​ទី ដែល​ជាតា​រា​ប្រុស​ម្នាក់​មាន​ជំនាញ​ខាង​និពន្ធ​បទ​ភ្លេង​មិនធម្មតា ដោយ​បច្ចុប្បន្ន​នេះ​ផង​ដែរ លោក​មាន​ភរិយា​ហើយ ក្រោយ​ពី​ស្វែង​យល់​ពី​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​មានកូន​មួយ​ជា​ចំណងដៃ​របស់​អ្នក​ទាំង​ពីរ នោះ​គឺ​អ្នក​នាង

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​ដែល​មាន​ស្នាដៃ​ល្បីល្បាញ​មួយ​រូប​នោះ គឺ​លោក ផែន បូ​ទី ដែល​ជាតា​រា​ប្រុស​ម្នាក់​មាន​ជំនាញ​ខាង​និពន្ធ​បទ​ភ្លេង​មិនធម្មតា ដោយ​បច្ចុប្បន្ន​នេះ​ផង​ដែរ លោក​មាន​ភរិយា​ហើយ ក្រោយ​ពី​ស្វែង​យល់​ពី​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​មានកូន​មួយ​ជា​ចំណងដៃ​របស់​អ្នក​ទាំង​ពីរ នោះ​គឺ​អ្នក​នាង Sonya ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត សាច់​.​សខ្ចី​ដូច​បណ្ដូលចេក និង​ជា​ជនជាតិ​អូ​ទ្រី​សរូប​នេះ បាន​រៀប​ការ​បញ្ចប់​ភាព​នៅ​លីវ​ហើយ តាម​បែប​គ្រឹ​ស្ដ​សាសនា នៅ​ឯ​ប្រទេស​កំណើត​របស់​ភរិយា​លោក កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ​។

ទន្ទឹម​នឹង​នោះ​ផង​ដែរ នៅ​ក្នុង​ពិធី​មង្គលការ​របស់​តារា​ប្រុស​អ្នកនិពន្ធ​ដ៏​ពេញ​និយម និង​ល្បីល្បាញ​រូប​នេះ បាន​ប្រព្រឹត្តិ​ធ្វើ​ឡើង​តាម​បែប​គ្រឹ​ស្ដ​សាសនា មាន​អ្នកចូលរួម​មិនសូវ​ច្រើន​សន្ធឹកសន្ធាប់ ដូច​ពិធី​មង្គលការ​តាម​ប្រពៃណី​ខ្មែរ​ក៏​ពិតមែន តែបើ​យើង​ក្រឡេក​ទៅ​មើល​ពួក​គេ​វិញ ពិតជា​មាន​ក្ដី​សុខ សុភមង្គល រីករាយ ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម ប្រិមប្រិយ រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​ទាំង​នៅ​ខ្មែរ និង​នៅ​ស្រុក​របស់​ភរិយា​របស់​លោក ហាក់​មានការ​រំភើប​ជំនួស​អ្នក​ទាំង​ពីរ​ជា​ខ្លាំង​។

ក្នុង​ពេល​នោះ លោក​បូ​ទី ក៏​បាន​ធ្វើការ​ឡាយ​ពី​សកម្មភាព​មង្គលការ​របស់​ខ្លួន​ផង​ដែរ​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក អម​ដោយសារ​បញ្ជាក់​យ៉ាង​ខ្លី​ថា «​ខ្ញុំ​មាន​ប្រពន្ធ​ហើយ​បងប្អូន​» ក្រោយ​រៀប​ការប្រមាណ​២​ខែ ភរិយា​របស់​លោក​ក៏​បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព​។

លោក​បូ​ទី បាន​បង្ហោះ​រូបថត​របស់​ភរិយា និង​កូនស្រី​របស់​លោក​អម​ដោយសារ​និយាយ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា «Hello world ..Meet the new love of our lives, The mother name is Sonya how about the baby name » ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​បែប​នេះ​ថា «​សួស្ដី​ពិភពលោក​, ជួប​ក្ដី​ស្រឡាញ់​ថ្មី​នេះ ជីវិត​របស់​ពួក​យើង គឺ​សមាជិក​ថ្មី ម្ដាយ​ឈ្មោះ Sonya ចុះ​កូន​វិញ​ឈ្មោះ​អ្វី​វិញ?​?​?​?​?​?​»​។

យ៉ាងណាមិញ តាម​រយៈ​សារ​នេះ​ផង​ដែរ ក៏​មាន​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ​នាំ​គ្នា​ខ​មិន​ចូលរួម​ត្រេកអរ​គ្រប់​ៗ​គ្នា​ថា «​សូម​ជូនពរ​បាន​សុខ​សប្បាយ​ទាំង​ម្តាយ​ទាំង​កូន កូន​ស្អាត​ណាស់​» «Cute ម្ល៉េះ​ទេ baby ពិតជា​គួរ​អោយ​ស្រលាញ់ និង​ខ្នា​ញ់​ខ្លាំង​ណាស់ ចង់​តែ​ចាប់​ក្រ​ញិ​ក​ទេ​លោក​អើយ​» «congratulation សម្លាញ់ ជូនពរ​ក្មួយ​មាន​សុខភាព​ល្អ​» «Congratulations my idol ទាំង​ពីរ ជូនពរ​អោយ​បងប្រុស និង​បងស្រី ជា​ពិសេស​អូន​តូច​មាន​សុភមង្គល​នៅ​ក្នុង​គ្រួសារ​ជា​រៀង​រហូត​តរៀង​ទៅ​»​។

អ្នកខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា «​រៀប​ការ​បាន​ពីរ​ខែ​មានកូន​» «​ជា​អ្នកសិល្បៈ ជា​មនុស្ស​មហាជន​ដែល​មាន​គេ​ស្គាល់​ច្រើន​ណាស់ តែ​ហេតុ​អ្វី​បានជា​មិន​គិត​ទៅ​ដល់​ប្រពៃណី​អ​ញ្ជឹ​ង ទទួលស្គាល់​ថា ស្រឡាញ់​គ្នា នៅ​ជាមួយ​គ្នា​បាន ទោះ​មានកូន​មុន​ក្រោយ​ក៏​ដូច​តែ​គ្នា​ពិតមែន តែ​ចុះ​ហេតុ​អ្វី​មានមុខមាត់​លុយ​ប៉ុណ្ណឹង​ដែរ រំលង​ប្រពៃណី​ធ្វើ​អ្វី? នាំ​តែ​អោយ​មាន​ពាក្យចាស់​ថា ទុំ​មុន​ស្រគាល​» «​គ្មាន​អី​អស្ចារ្យ​ផង និយាយ​រួម​អត់​ដែល​ស្តាប់ អត់​ដែល​ខ្វល់ តារា​ខ្លះ​មិន​គួរ​អោយ​ចង់​ដឹង​អី​ទេ​បង ព្រោះ​គេ​ជា​មនុស្ស គេ​មានកូន មាន​ប្រពន្ធ ជា​រឿង​ធម្មតា​ហើយ គាត់​និង​ខ្ញុំ​មិន​ដែល​ស្តាប់​ចម្រៀង​គាត់​ទេ​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា តារាចម្រៀង​ប្រុស​ជំនាញ​ខាង​និពន្ធ​បទ​ភ្លេង លោក Boty មិនមែន​ទើបតែ​រៀប​ការ​ថ្មីថ្មោង​នោះ​ឡើយ លោក​នឹង​ភរិយា​អ្នក​នាង sonya ដែល​ជា​ជនជាតិ​អូ​ទ្រី​សរូប​នេះ អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​បាន​រៀប​ការ​រួច​ម្ដង​មក​ហើយ​ដែល​ជា​លក្ខណៈ​បែប​ប្រពៃណី​ខ្មែរ​ផង​ដែរ ដូច​គេ​តែងតែ​និយាយ​ថា មុន​នឹង​ហាមាត់​និយាយ​អ្វីមួយ​ចេញ​មក ត្រូវ​មើល​អោយ​គ្រប់​ជ្រុងជ្រោយ តាមដាន​អោយ​ដឹង​រឿង​ច្បាស់​ជា​មុន​សិន រួច​ហើយ​ចាំ​មក​វិនិច្ឆ័យ​គេ​តាម​ក្រោយ ជា​ពិសេស​មហាជន​មួយ​ចំនួន​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ