អង់គ្លេសប្រកាសពីប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺអុតស្វា
អង់គ្លេស ៖ មន្ត្រីសុខាភិបាលចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃអង្គារ ទី ២២ វិច្ឆិកាថា វ៉ាក់
អង់គ្លេស ៖ មន្ត្រីសុខាភិបាលចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃអង្គារ ទី ២២ វិច្ឆិកាថា វ៉ាក់
អង់គ្លេស ៖ មន្ត្រីសុខាភិបាលចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃអង្គារ ទី ២២ វិច្ឆិកាថា វ៉ាក់សាំងជំងឺអុតស្វា (Monkeypox) មានប្រសិទ្ធភាព៧៨ភាគរយ ដោយជំរុញឱ្យបុរសដែលស្រឡាញ់ភេទដូចគ្នាធ្វើការចាក់វ៉ាក់សាំងនេះ។
ភ្នាក់សន្តិសុខសុខាភិបាលអង់គ្លេសនិយាយថា ការវិភាគចុងក្រោយបំផុតរបស់ខ្លួនបានផ្តល់ការប៉ាន់ស្មានពីប្រសិទ្ធភាព ៧៨ភាគរយនៃវ៉ាក់សាំងនេះ បន្ទាប់ពីចាក់បាន ១៤ថ្ងៃ ឬលើសនេះ។
ភ្នាក់ងារសន្តិសុខាភិបាលអង់គ្លេសបាននិយាយថា ការរកឃើញរបស់ខ្លួនផ្អែកលើការវិភាគលើជំងឺអុតស្វាចំនួន ៣៦៣ករណីនៅខែកក្កដា និងខែវិច្ឆិកានៅក្នុងប្រទេសអង់គ្លេស។
ក្រុមហ៊ុន Bavarian Nordic របស់ដាណឺម៉ាកជាមន្ទីរពិសោធន៍តែមួយគត់ដែលផលិតវ៉ាក់សាំងជំងឺអុតស្វាឈ្មោះ MVA-BN។
ក្រុមហ៊ុននេះនិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីផ្គត់ផ្គង់ដល់ប្រទេសនៅអ៊ឺរ៉ុបចំនួន ២លានដូស។
សូមបញ្ជាក់ថា ការផ្ទុះជំងឺអុតស្វាជុំវិញពិភពលោក ចាប់ផ្តើមឡើងខ្លាំងនៅក្នុងខែឧសភា និងកក្កដា ឆ្នាំ២០២២នេះ។
រហូតមកដល់ពេលនេះ អង់គ្លេសមានការឆ្លងជំងឺអុតស្វាចំនួន ៣.៥៧០ករណី ដែលរោគសញ្ញារបស់វាមានដូចជាគ្រុនក្តៅ ឈឺសាច់ដុំ ដំបៅលើស្បែកជាដើម៕ (យោងតាមប្រភព៖ AFP)
ចែករំលែកព័តមាននេះ