ផឹកចុះ ផឹកឡើង ! ទាស់សម្តីគ្នាផ្អើលទាំងយប់
រាជធានីភ្នំពេញ ៖ បុរសជាមេការសំណង់ម្នាក់ត្រូវបានជនបង្ក៣នាក់ដែលស្នាក់នៅផ្ទះជួលក្បែរគ្នា
រាជធានីភ្នំពេញ ៖ បុរសជាមេការសំណង់ម្នាក់ត្រូវបានជនបង្ក៣នាក់ដែលស្នាក់នៅផ្ទះជួលក្បែរគ្នា
រាជធានីភ្នំពេញ ៖ បុរសជាមេការសំណង់ម្នាក់ត្រូវបានជនបង្ក៣នាក់ដែលស្នាក់នៅផ្ទះជួលក្បែរគ្នាស្ទាក់កាប់៣កាំបិតនៅមុខបន្ទប់បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ណែម ឌៀ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងបៀកថ្នាំ ស្នាក់ភូមិចោមចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំសំរោង ស្រុកត្រាំងកក់ ខេត្តតាកែវ ។ ចំណែកជនបង្កឈ្មោះ គង់ គីម ហៅតាវែង ភេទប្រុស មានស្រុក កំណើតនៅខេត្តកំពង់ឆ្នាំង ។
តាមប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះឈ្មោះ មួន ជ្រង អាយុ៣១ឆ្នាំ មុខរបរជាងបៀកថ្នាំស្នាក់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ភូមិកំណើតនៅជាមួយគ្នាបាននិយាយថា នៅមុនពេលកើតហេតុរូបគេបានទៅលេងមិត្តភក្តិខ្លួននៅភូមិកើតហេតុខាងលើ ហើយបានបបួលគ្នាទិញទឹកត្នោតជូរផឹកដោយចាក់បាស់រាំលេងដោយមានគ្នា៦នាក់ មានអ្នករាំ៣នាក់ និង៣នាក់ទៀតអង្គុយផឹកស្របពេលនោះស្រាប់តែមានជនបង្កម្នាក់ឈ្មោះ គង់ គីម បានជិះម៉ូតូម៉ាកស្មាសជិះម្នាក់ឯងមានសៀតកាំបិតបុ័ងតោនឹងចង្កេះបានជិះម៉ូតូរកបុក ពួកគេធ្វើឲ្យភាគីរងគ្រោះបាននិយាយថា ម៉េចបានជិះម៉ូតូទៅរកបុកពួកគេបែបនេះ ជនបង្កបានឆ្លើយថា ម៉េចពួកឯងចង់ចូលគុក ប្រយ័ត្នអញយកកាំភ្លើងមកបាញ់ ភាគីខាងរងគ្រោះបានបន្តទៀតថា ឯងខ្លាំងយកមក ប៉ុន្តែភ្លាមៗនោះក៏បានសម្របសម្រួលគ្នាស្ងាត់ទៅវិញ ចំណែកភាគីបង្កបានជិះម៉ូតូចេញទៅបាត់ ។
ក្រោយមករូបគេផឹកទឹកត្នោតជូរអស់៣លីត្រហើយរូបគេ និងជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងទៅទិញទឹកត្នោត៥លីត្រទៀត ខណៈមកពីទិញទឹកត្នោតជូរវិញមកដល់ច្រកចូលជិតបន្ទប់ជនរងគ្រោះ បានឃើញជនបង្កមានគ្នា៣នាក់ ហើយគាត់បាននិយាយថា «សុំទោសបង» ហើយជិះម៉ូតូទៅយកទឹកត្នោតជូរយកទៅទុករួចហើយក៏ដើរទៅរកជនបង្កដែលកំពង់តែចុចទូរស័ព្ទ លុះដើរមកដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កទាញដាវសាំម៉ូរៃកាប់ទៅលើជនរងគ្រោះជាច្រើនដាវរបួសធ្ងន់៣កន្លែង ចំហៀងមុខខាងឆ្វេងក្បាល និងដៃធ្ងន់ធ្ងរនៅសល់ដង្ហើមចង្រិតត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីពេទឯកជននៅជិតកន្លែងកើតហេតុតែដោយពេទ្យឯកជនពុំហានមើលបានបញ្ជូនបន្តទៅពេទ្យកាល់ម៉ែត ៕
ចែករំលែកព័តមាននេះ