ចេញពីធ្វើការនៅពេលយប់ត្រូវពួកទីទុយវាយ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ទើបតែចេញពីធ្វើការសំណង់ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញបានជិះកាត់ផ្លូវស្ងាត់ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៤ទៅ៥នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ទើបតែចេញពីធ្វើការសំណង់ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញបានជិះកាត់ផ្លូវស្ងាត់ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៤ទៅ៥នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ទើបតែចេញពីធ្វើការសំណង់ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញបានជិះកាត់ផ្លូវស្ងាត់ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៤ទៅ៥នាក់ប្រដាប់ដោយអង្រែ និងកាំបិតបានរត់ទៅស្ទាក់វាយនិងកាប់ម៉ូតូប៉ុនប៉ងប្លន់យកម៉ូតូមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចមុខឃ្លាំងសេះស ស្ថិតតាមបណ្ដោយផ្លូវសេះស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ឈឿន ឆូយ ភេទប្រុស អាយុ៣៧ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភព័ព៌តមានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបតែចេញពីធ្វើការនៅក្នុងការដ្ឋានអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ហើយខណៈគាត់កំពុងជិះម៉ូតូរបស់ខ្លួនម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-9156 បើកតាមផ្លូវសេះសក្នុងទិសដៅពីជើងទៅត្បូង ហើយលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានមានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៤ទៅ៥នាក់បានឈរនៅនឹងចិញ្ចើមផ្លូវជុំគ្នា ពេលនោះជនរងគ្រោះសង្ស័យថា មានរឿងអីកើតឡើងក៏បានបន្ថយល្បឿនបំណង់ឈប់ចង់មើល ស្រាប់តែមានបក្សពួករបស់ពួកក្មេងស្ទាវម្នាក់រត់មកកាត់មុខម៉ូតូហើយបានយកអង្រែបុកគ្រឿងមកវាយចង្កៀងបំភ្លឺផ្លូវម៉ូតូជនរងគ្រោះបណ្ដាលឱ្យផុងចូលក្នុង ហើយស្រាប់តែមានម្នាក់ទៀតបានយកកាំបិតមកកាប់កន្ទុយម៉ូតូរបស់គាត់ទើបធ្វើឱ្យគាត់ភ័យពេកក៏បានបន្ថែមល្បឿនម៉ូតូបើករត់គេចខ្លួនបានដោយសុវត្ថិភាព ។
បើតាមការបញ្ជាក់របស់ជនរងគ្រោះបានបន្តថា ជារៀងរាល់ថ្ងៃពេលគាត់ចេញពីធ្វើការមកគាត់តែងតែឆ្លងកាត់តាមផ្លូវមួយនេះតាំងពីដើមមកហើយមិនមានឃើញក្រុមក្មេងស្ទាវទាំងនេះឈរនោះទេ តែចម្លែកថ្ងៃនេះស្រាប់តែមានក្រុមក្មេងទាំងនេះមកឈរហើយបានដេញកាប់បែបនេះគួរឱ្យតក់ស្លុតខ្លាំងណាស់ហើយគាត់បានសន្និដ្ឋានថា ក្រុមក្មេងទាំងនេះសង្ស័យជាក្រុមចោរដែលចាំពួនស្ទាក់វាយប្លន់អ្នកដំណើរតាមដងផ្លូវដែលធ្វើដំណើរពេលយប់ឆ្លងកាត់កន្លែងស្ងាត់ៗដូចផ្លូវខាងលើនេះ ។ ក្រោយពេលកើតហេតុជនរងគ្រោះបានសំណូមពរដល់សមត្ថកិច្ចមូលដ្ឋានមេត្តាជួយពង្រឹងការល្បាតត្រង់ចំណុចផ្លូវនេះផងព្រោះរូបគាត់ប្រហែលជាលែងជិះតាមផ្លូវនេះទៀតហើយដោយសារតែខ្លាចចោរប្លន់ហើយជនរងគ្រោះបានជិះម៉ូតូត្រលប់ទៅផ្ទះបាត់ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ៕
ចែករំលែកព័តមាននេះ