ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មានរឿង​អ្វី? ធ្វើ​ស្រី​ស្អាត ហង្ស សុរិយាន់ បាន​ប្រកាស​លាលែង​តំណែង​បវរកញ្ញា

1 ឆ្នាំ មុន
  • ភ្នំពេញ

មិនដឹង​ថា កញ្ញាឯក​លំដាប់​រង​ទី​១ ហង្ស សុ​រិ​យ៉ា​ន់ មានរឿង​ផ្ទុះ​បញ្ហា​នៅ​ពីក្រោយ​ខ្នង​អ្វីខ្លះ​នោះ​ទេ? បានជា​រុញ​អោយ​រាជ​នី​សម្រស់​មួយ​នេះ ប្រកាស​បញ្ចប់​ការងារ​ពី​ស្ថាប័ន​បវរកញ្ញា ដែល​គ្រប់គ្រង​ដោយ

រាជធានី​ភ្នំពេញ ៖ មិនដឹង​ថា កញ្ញាឯក​លំដាប់​រង​ទី​១ ហង្ស សុ​រិ​យ៉ា​ន់ មានរឿង​ផ្ទុះ​បញ្ហា​នៅ​ពីក្រោយ​ខ្នង​អ្វីខ្លះ​នោះ​ទេ? បានជា​រុញ​អោយ​រាជ​នី​សម្រស់​មួយ​នេះ ប្រកាស​បញ្ចប់​ការងារ​ពី​ស្ថាប័ន​បវរកញ្ញា ដែល​គ្រប់គ្រង​ដោយ លោក​អ៊ិ​ន សុ​ភិន​។ បណ្តា​ហ្វេ​ន​ៗ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ស្រឡាំងកាំង នៅ​ពេល​បានឃើញ​លិខិត​ដាក់​ពាក្យ​លាលែង​តំណែង ខណៈ​ដែល​ខំ​ប្រកួត​ប្តូរ​ដោយ​សមត្ថភាព​យ៉ាង​លំបាក​។

ស្រី​ស្អាត ហង្ស សុ​រិ​យ៉ា​ន់ ត្រូវ​បាន​អ្នក​តាមដាន​មើលឃើញ​ថា ជា​បេ​ក្ខ​នារី​ជើង​ខ្លាំង​មួយ ដែល​យល់​ពី​ការ​ប្រឡង​លើ​វេទិកា​ប្រឡង​បវរកញ្ញា​។ សុ​រិ​យ៉ា​ន់ មានបទពិសោធន៍​លើ​ការ​ប្រកួត​ម្តង​ហើយ​ម្តងទៀត ហើយ​ធ្លាប់​ប្រឡង​កម្មវិធី​បវរកញ្ញា​ភព​ផែនដី និង​កញ្ញាឯក​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០២២ ចូល​ដល់​១០​នាក់​ចុង​ក្រោយ​។ ហ្វេ​ន​ៗ​មានការ​អបអរ ដោយ​នាង​បាន​ក្លាយជា​កញ្ញាឯក​រង​ទី​១ Miss Grand Cambodia សម​តាម​បំណង និង​ជឿជាក់​ថា នាង​ដើរ​ដល់​វិ​ថី​មួយ​ល្បីល្បាញ​ដែល​ខំតស៊ូ​។ ដូចនេះ​មិនដឹង​ថា តើ​នាង​មាន​មូលហេតុ​ល្អក់កករ​អ្វីខ្លះ បានជា​ជម្រុញ​អោយ​នាង​បោះបង់​លែង​សោកស្តាយ​ដូច្នេះ?។

មានការ​លើក​ឡើង​ថា មក​ពី​ស្រី​ស្អាត សុ​រិ​យ៉ា​ន់ អន់ចិត្ត​ខ្លះ​រឿង មិនសូវ​បានការ​ជួយ​ជ្រោមជ្រែង​ពី​ថ្នាក់លើ ដែល​នាង​ខំ​ប្រកួត​ទំ​រាំ​ឈ្នះ​។ ម្យ៉ាងទៀត នាង​ត្រូវ​បាត់​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ព្រោះ​លេចឮ​ថា បើ​ចង់ទៅ​ប្រកួត​តម្រូវ​អោយ​រក​ថវិកា​ចេញ​លុយ​ចំណាយ​ដោយ​ខ្លួនឯង​។ ចំណុច​នេះ​ត្រូវ​បាន​ទស្សនិកជន​វា​.​យ​តម្លៃ​ថា ក្រុមហ៊ុន​គួរ​រក​វិធី ហើយ​រក​ដៃគូ​ជួយ​ទើបត្រូវ មិន​គួរ​អោយ​តំណាង​បេក្ខភាព​ខ្នះខ្នែង​តែ​ម្នាក់ឯង​នោះ​ទេ ព្រោះ​មុខមាត់​ទាំងអស់​គ្នា​។ អ្នក​តាមដាន​រង់ចាំ​មើល​តទៅ​ទៀត​ថា តើ​ហង្ស សុ​រិ​យ៉ា​ន់ បន្ត​អុកឡុក​បវរកញ្ញា ឬ​បិទ​បញ្ចប់ ហើយ​ងាក​មក​រក​ការងារ​ជា​តារា​សម្តែង​វិញ​ឬ​យ៉ាងណា?​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ