ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្ដែង​ សូដានីតា ប្រកាសមិនយក​បំណុលជិត ៥ម៉ឺនដុល្លារ ពី​ សឿ សុធារ៉ា ហើយ​ផ្ញើលុយ ៥០ដុល្លារ ចូលបុណ្យសពម្តាយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គួរឱ្យស្ញើចសរសើរណាស់ នាយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ តារាសម្ដែងស្រី​ អ្នកនាង សូដានីតា បាន​ប្រកាសមិនយកបំណុលជិត…

ភ្នំពេញ៖ គួរឱ្យស្ញើចសរសើរណាស់ នាយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ តារាសម្ដែងស្រី​ អ្នកនាង សូដានីតា បាន​ប្រកាសមិនយកបំណុលជិត ៥ម៉ឺនដុល្លារ ដែល​តារាសម្ដែងស្រី អ្នកនាង សឿ សុធារ៉ា បានជំពាក់ កាលពីកន្លងមក។ ការសម្រេចចិត្តនេះ ក្រោយឃើញ​តារាសម្ដែងសឿ សុធារ៉ា ជួបទុក្ខធំ ដែល​អ្នកម្ដាយជាទីស្រលាញ់ទទួលមរណភាព កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

កាន់តែអាណិតអាសូរ និងស្រណោះជាពន់ពេកនោះ ជីវភាពអ្នកនាង សឿ សុធារ៉ា កាន់តែដុនដាបខ្លាំង គ្មានសូម្បីលុយ​ធ្វើបុណ្យសព​ម្ដាយ ខណៈបំណុល ក៏នៅជំពាក់គេច្រើន។

​អ្នកនាង សូ ដានីតា បានសរសេរបង្ហោះលើហ្វេសប៊ុក​យ៉ាងដូច្នេះថា៖ «នាងខ្ញុំ សូ ដានីតា សូម​ប្រកាស​លើកលែងបំណុល ដែលប្អូន សឿ សុធារ៉ា ជំពាក់លុយចំនួន ជិត ៥ម៉ឺនដុល្លារកន្លងមក ដែលកំឡុងកាលពីខែកក្កដា ឆ្នាំ២០២១ ប្អូន Sapoun Darapemean សឿ​សុធារ៉ា បានលេង និងដេញតុងទីនជាមួយនាងខ្ញុំជាច្រើនខ្សែ ដោយដេញយកលុយចេញទៅចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ»។

សូ ដានីតា បន្តថា៖ «ដោយរយៈពេលនេះ នាងខ្ញុំបានឃើញប្អូនធារ៉ា ពិបាកខ្លាំង និង ឲមានទុក្ខជាទម្ងន់ដោយម្តាយរបស់ប្អូនស្រីទទួលរមណភាព ឃើញសភាពប្អូនពិបាកខ្លាំង សូម្បីតែប្រាក់ធ្វើបុណ្យម្តាយក៏គ្មាន ហេតុដូច្នេះ នាងខ្ញុំសូមប្រកាស​លើកលែង​បំណុលចំនួនខាងលើចោលទាំងអស់»។

ទន្ទឹមនឹងនេះ អ្នកនាង សូដានីតា ក៏បានប្រកាស ចូលរួមរំលែកទុក្ខអតីតតារាសម្ដែងស្រី អ្នកនាង សឿ សុធារ៉ា ពីចម្ងាយ និងបានចូលរួមបច្ច័យបុណ្យ ៧ថ្ងៃសពម្តាយអ្នកនាង សឿ សុធារ៉ា ចំនួន ៥០ដុល្លារ តាមរយៈលោក កៅ សីហា»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ