អភិបាលខេត្តប្រតិកម្មបន្ទាប់ពីមានការផ្សាយពីគំនរសំរាមនៅសួនច្បារវិមានឯករាជ្យ
ខេត្តកំពង់ឆ្នាំង ៖ លោកអភិបាលខេត្ត ឈួរ ចន្ទ័ឌឿន បានប្រតិកម្មលើបញ្ហាសំរាម បន្ទាប់ពីកាសែត និងទូរទស្សន៍ បានផ្សាយពីសំរាម.គ
ខេត្តកំពង់ឆ្នាំង ៖ លោកអភិបាលខេត្ត ឈួរ ចន្ទ័ឌឿន បានប្រតិកម្មលើបញ្ហាសំរាម បន្ទាប់ពីកាសែត និងទូរទស្សន៍ បានផ្សាយពីសំរាម.គ
ខេត្តកំពង់ឆ្នាំង ៖ លោកអភិបាលខេត្ត ឈួរ ចន្ទ័ឌឿន បានប្រតិកម្មលើបញ្ហាសំរាម បន្ទាប់ពីកាសែត និងទូរទស្សន៍ បានផ្សាយពីសំរាម.គ នៅសួនច្បារវិមានឯករាជ្យគ្មានដឹកចេញ និងថែមទាំងមានអ្នកចុះងូតទឹកបោក និងហាលខោអាវក្នុងអាងនាគបាញ់ទឹកទៀតផង ។ លោកអភិបាលខេត្តមានប្រសាសន៍បែបនេះក្នុងពិធីប្រជុំផ្សព្វផ្សាយបដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈសាលាក្រុងកំពង់ឆ្នាំងកាលពីកន្លងទៅថ្មីៗនេះ ។
លោកអភិបាលខេត្តបានបន្តថា ព័ត៌មានបានផ្សាយថា មានសំរាម.គស្អុយគ្មានអ្នកប្រមូលចេញពីក្នុងសួនច្បារវិមានឯករាជ្យ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ មានទាំងអ្នកទៅចុះងូតទឹកហាលខោអាវក្នុងអាងនាគបាញ់ទឹកទៀតផង ពេលឃើញព័ត៌មាននេះហួសចិត្ត អស់សំណើច….។ មិនត្រឹមប៉ុណ្ណឹង អ្នកថែរសួនបានប្រាប់ថា អ្នកមកកម្សាន្តពេលយប់បានបន្ទោបង់តាមគុម្ពផ្កាក្នុងសួនដែលធ្វើឱ្យមានក្លិនមិនល្អ ។ លោកអភិបាលខេត្តបានស្នើដល់គ្រប់បណ្តាមន្ទីរទាំងអស់ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន វត្តអារាម មន្ទីរពេទ្យ សាលារៀន សូមចូលរួមបោសសំរាម ឱ្យបានស្អាតដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាតទាំងអស់គ្នា ។
បញ្ហាសំរាមនេះដែរលោកអភិបាលខេត្តបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដោយត្រូវមានធុងដាក់សំរាមតាមមុខផ្ទះ ដើម្បីឱ្យក្រុមហ៊ុនប្រមូលសំរាមដឹកចេញហើយតម្លៃសេវាគឺថោកទេផ្ទះប្រជាពលរដ្ឋធម្មតាមួយខ្នងតែ3ពាន់រៀលប៉ុណ្ណោះ ។ តាមតួរលេខក្រុងកំពង់ឆ្នាំងមានជាង៦ពាន់ខ្នងតែសព្វថ្ងៃអ្នកបង់ប្រាក់ឱ្យក្រុមហ៊ុនប្រមូលសំរាមមានតែជាង៩០០ខ្នងប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ