ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​ប្រកាស​ថា នឹង​មិន​ពឹង​អ្នក​ដទៃ​ដើម្បី​ការពារ​ខ្លួន​នោះ​ទេ

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បាន​ប្រកាស​​កាលពី​ថ្ងៃ​ពុធ ទី ៥ តុលា​

តៃវ៉ាន់ ៖ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បាន​ប្រកាស​​កាលពី​ថ្ងៃ​ពុធ ទី ៥ តុលា​ ម្សិលមិញនេះ​ថា តៃវ៉ាន់​នឹង​មិន​ពឹង​លើ​អ្នក​ដទៃ​សម្រាប់​ការពារ​ខ្លួន​នោះ​ទេ ខណៈ​លោកស្រី​ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​អា​មេ​រិ​ក​ចំពោះ​សន្តិសុខ​តៃវ៉ាន់​ចំ​ពេល​មាន​អ្វី​ដែល​លោកស្រី​ហៅ​ថា​ជា​ការ​ឈ្លានពាន​របស់​ចិន​លើ​អ​ធិ​យ​តេ​យ្យ​ភាព​របស់​ខ្លួន​។

ការ​បញ្ជាក់​របស់​ស្ត្រី​ខ្លាំង​រូប​នេះ​កើតឡើង​ក្រោយ​ពេល​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden បាន​សន្យា​កាលពី​ខែកញ្ញា​ដើម្បី​ការពារ​តៃវ៉ាន់ ប្រ​សិន​មានការ​វា​.​យ​ប្រហារ​ពី​ចិន​។

ក្នុង​សុន្ទរកថា​ទៅ​កាន់​វិទ្យាស្ថាន​តៃវ៉ាន់​សកល (Global Taiwan Institution) ដែល​មាន​មូលដ្ឋាន​នៅ Washington លោកស្រី Tsai Ing-wen បាន​អរគុណ​ដល់​រដ្ឋបាល​របស់​លោក Joe Biden និង​សភា​អា​មេ​រិ​ក​សម្រាប់​ការ​រក្សា​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សន្តិសុខ​តៃវ៉ាន់ និង​សម្រាប់​ការ​លក់​អា​វុ​.​ធនា​ពេល​ថ្មី​ៗ​ដល់​តៃវ៉ាន់​។

លោកស្រី​ថ្លែង​ថា «​ប៉ុន្តែ​យើង​នឹង​មិន​ពឹង​លើ​អ្នក​ដទៃ​ដើម្បី​មក​ការពារ​យើង​នោះ​ទេ​។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ចង់​រម្លឹក​ឡើង​វិញ​ថា តៃវ៉ាន់​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​ក្នុង​ការ​ការពារ​សន្តិសុខ និង​រក្សា​របៀប​រស់នៅ​បែប​ប្រជាធិបតេយ្យ​របស់​យើង​។ យើង​ក៏​កំពុងធ្វើការ​ដើម្បី​សម្រប​យុទ្ធសាស្ត្រ​ការពារ​របស់​យើង​ទៅ​នឹង​ការ​គំ​រា​.​ម​កំហែង​ដែល​យើង​ប្រឈម​»​។

សូម​បញ្ជាក់​ថា មហា​យក្ស​ចិន​តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្រកាស​រួបរួម​គ្នា​វិញ​នា​ពេល​អនាគត ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់​បដិសេធ​ការ​អះអាង​របស់​ចិន និង​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​សេរីភាព និង​ប្រជាជន​។

កាលពី​ថ្ងៃ​ពុធ ទី ៥ តុលា​ម្សិលមិញ​នេះ តៃវ៉ាន់​រាយការណ៍​ថា យន្តហោះ​ចម្បាំង​ចិន​ចំនួន ៨​គ្រឿង​បាន​ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​កណ្តាល​។

លោកស្រី Tsai Ing-wen និយាយ​ថា ប្រតិបត្តិការ​នោះ​រំ​លោ​.​ភលើ​អធិបតេយ្យភាព​របស់​តៃវ៉ាន់ និង​គំ​រា​.​ម​កំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ភិ​ច​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ