ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយតោងប៊ីដុងបេះត្រកួន ម្តាយមីងឃាត់ តែ​នាងមិនស្តាប់ លុះមួយសន្ទុះផ្អើល​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​តោង​ប៊ីដុង​ហែល​ទឹក​បេះ​ត្រកួន​ បណ្តាល​ឱ្យ​ល.ង់ទឹក​​ស្លា.ប់​ បង្ក​ការ​ភ្ញាក់ផ្អើល​

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​តោង​ប៊ីដុង​ហែល​ទឹក​បេះ​ត្រកួន​ បណ្តាល​ឱ្យ​ល.ង់ទឹក​​ស្លា.ប់​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២២ នៅ​ភូមិ​ពុក​យុក សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។

​ស្ត្រីរងគ្រោះ​​ឈ្មោះ ភិន ពុធ អាយុ​៣១ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​​ឃុំកើតហេតុ​ខាងលើ ។​

យោង​តាម​ការ​បំភ្លឺ​ពី​​បុរស​ឈ្មោះ ទុ​យ ភា​ច អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឈឹ​ម គឹ​ម​អេ​ង ត្រូវជា​ឪពុក​មា និង​ម្តាយមីង​​​របស់​ស្ត្រីរងគ្រោះ​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ពួកគាត់​​នៅផ្ទះ​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ក្មួយ​ប្រមាណ​ជា​៥​ម៉ែត្រ តែ​ប៉ុណ្ណោះ ។ ពួក​គាត់​បានឃើញ​ក្មួយ​ស្រី​ចុះ​បេះ​ត្រកួន​ក្នុង​ទឹក​នៅ​ខាងក្រោយ​ផ្ទះ​ដែល​មានទឹក​ជ្រៅ​ត្រឹម​ ក​នាង​ ដោយ​មាន​​ប៊ីដុង​១​បណ្តែត​ដាក់​ត្រកួន​ជាមួយ​ផង​ ។​

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់ពី​ឃើញ​​បែបនេះ​ ពួក​គាត់​ក៏​ស្រែក​​បន្ទោស​​នាង​ថា​ «​អែង​​ប្រឹង​ហែល​បេះ​ត្រកួន​យក​មក​ធ្វើ​អី? ​ឈប់​បេះ​ទៅ​ប្រយ័ត្ន​ល.ង់ទឹក​» ។ ប៉ុន្តែ​ក្មួយ​ស្រី​​គាត់​មិន​ឆ្លើយ​តប​នោះ​ទេ ប្រឹង​តែ​បេះ​ត្រកួន លុះ​មួយសន្ទុះ​​ក្រោយមក ពេល​ពួក​គាត់​ភ្លេច​ខ្លួន​មួយ​ភ្លែត ក្រ​ឡែក​ភ្នែក​ទៅ​ស្រាប់តែ​បាត់​ក្មួយ ឃើញ​តែ​​ប៊ីដុង​ ក៍​ឆោឡោ ស្រែកហៅ​ឪ​​ពុក​បង្កើតរបស់​នាង​​ឈ្មោះ ទុ​យ ភា​ង និង​អ្នក​ជិតខាង​ឲ្យ​ចុះ​ទៅ​ជួយ​មុជទឹក​រាវរក ក៏​បាន​ប្រទះ​ឃើញ​​ស.ព​ក្មួយ​ស្រី​លិច​ក្នុង​ទឹក ក៏​បាន​នាំ​គ្នា​ជួយ​ស្រង់​យក​មក​សង្គ្រោះ​នៅ​លើ​ផ្ទះ ដោយ​ដាក់​ឆ្អើ​ភ្លើង ប៉ុន្តែ​ក្មួយ​ស្រី​គាត់​បាន​ដា.ច់ខ្យ.ល់​ស្លា.ប់​បាត់​ទៅ​ហើយ និង​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ស្រ​យ៉ូ​វ​ ឱ្យចុះមកពិនិត្យ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​​ខាងលើ​ភ្លាម ​កម្លាំង​​ជំនាញ​ក្រុង​ស្ទឹង​សែន ប៉ុស្តិ៍​នគរបាល​ស្រ​យ៉ូ​វ អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​មណ្ឌល​សុខភាព ចុះ​​មក​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​ស.ព​ស្ត្រីរងគ្រោះ ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឡើយ​។

​បន្ទាប់ពីពិនិត្យ រកឃើញថា ​ដងខ្លួន​ស្ត្រីរងគ្រោះ​មាន​ស្នាមឆ្នូត​កន្ទួល​ក្រហមជាំ​នៅ​លើ​ដងខ្លួន ផ្នែក​ខ្នង បណ្តាល​មក​ពីការ​ជួយ​សង្គ្រោះ​ដោយ​ដាក់​ឆ្អើ​ភ្លើង ក្រៅពី​នោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ ​ទើប​សមត្ថកិច្ច​​សន្និដ្ឋានថា ​ស.ពស្ត្រីរងគ្រោះ​​ស្លា.ប់​ដោយសារល.ង់ទឹក ។

ក្រោយ​ពី​​ធ្វើការ​ពិនិត្យ​រួច​ សមត្ថកិច្ច​​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ស.ព​ជូន​ក្រុម​គ្រួសារ ​ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ