ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី Pinky Savika ចូល​ផ្តល់​ចម្លើយ​នៅ​តុលា​ការ តែ​សម្រស់​ប្រែប្រួល​៣៦០​ឌឺ​ក្រេ ក្រោយ​ជាប់​ពន្ធនាគារ

1 ឆ្នាំ មុន

អស់​រយៈ​ពេល​មួយ​ខែ​ជាង​ទៅ​ហើយ ​ដែល​តារា​សម្ដែង​ស្រី​នៅ​ក្នុង​រឿង ​«​ទា.សករ​ស្នេហ៍​» Pinky Savika​ និង​ម្តាយ​ រួម​ជាមួយ​បងប្រុស​របស់​នាង​ឃើញ​ថា

ប្រទេសថៃ ៖ អស់​រយៈ​ពេល​មួយ​ខែ​ជាង​ទៅ​ហើយ ​ដែល​តារា​សម្ដែង​ស្រី​នៅ​ក្នុង​រឿង ​«​ទា.សករ​ស្នេហ៍​» Pinky Savika​ និង​ម្តាយ​ រួម​ជាមួយ​បងប្រុស​របស់​នាង​ឃើញ​ថា ​មក​ទល់​ពេល​នេះ ​អ្នក​ទាំង​៣​កំពុង​តែ​នៅ​ជាប់​ពន្ធនាគារ​នៅឡើយ​នោះ​ទេ ​ដោយនៅ​ពុំ​ទាន់​ទទួល​បាន​នៅ​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ឡើយ​ខណៈ​​ក្រុម​ភ្នាក់ងារ​ពិសេស ​DSI​ ក៏​កំពុង​តែ​ស៊ើបអង្កេត​បន្ត​នៅ​លើ​រឿង​ក្តី​ដ៏​​ក្តៅ​គគុក​មួយ​នេះ​ផង​ដែរ ​ព្រោះ​មាន​ជន​រង​គ្រោះ​មិន​តិច​នាក់​នោះ​ទេ​ ដែល​បាន​ខាតបង់​ទ្រព្យ​ស​ម្បិ​ត្ត​លុយកាក់​ ដោយសារ​តែ​ការ​បណ្តាក់​ទុក​ឆបោ.ក​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។

ដោយឡែក​ជុំវិញ​ការ​រង់ចាំ​ដោះស្រាយ​រឿង​ក្តី​នេះ​ដែរ ​ឃើញ​ថា ​ថ្មី​ៗ​កន្លង​ទៅ​នេះ ​តារា​ស្រី​ Pinky Savika​ និង​ម្តាយ​ រួម​ជាមួយ​អ្នក​ជាប់​ពាក់ព័ន្ធ​ឯទៀត​ បាន​នាំ​គ្នា​ចូលខ្លួន​មក​កាន់​តុលាការ​សា​ជា​ថ្មី​ហើយ​ដើម្បី​មក​ផ្តល់​ចម្លើយ ​និង​បង្ហាញ​ភស្តុ​តាង​ ដើម្បី​ការពារ​ខ្លួន​ បន្ទាប់​ពី​ជនជាប់ចោទ​ទាំង​ប៉ុន្មាន​បាន​​ចូលខ្លួន​ទៅ​កាន់​តុលាការ​ភ្លាម

ស្រាប់តែ​ខាង​តុលាការ​បាន​ប្រាប់​ឱ្យ​ដឹង​បែប​នេះ​ថា ​ពេល​នេះ ​សុំ​ពន្យារ​ការ​ណាត់ជួប​ពិនិត្យ​ភស្តុ​តាង​របស់​ជនជាប់ចោទ​ទាំងអស់​វិញ ​ដោយ​លើក​ទៅ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២២​ខាង​មុខ​នេះ​ ដោយសា​តែ​ឯកសារ​របស់​ជន​រង​គ្រោះ​មាន​ច្រើន​ជាង​៥០០​ច្បាប់​ឯណោះ​ ដូច្នេះ​ហើយ​ទើប​ខាង​មេធាវី​សុំ​ជន​រង​គ្រោះ​ត្រូវ​ពិនិត្យ​ឯកសារ​ឱ្យ​បាន​ល្អិតល្អន់​គ្រប់​ជ្រុង​ជ្រួយ​ជា​មុន​សិន ​ដើម្បី​ត្រៀម​បង្ហាញ​ភស្តុ​តាង​ការ​ពារ​ក្នុង​រឿង​ក្តី​មួយ​នេះ​អោយ​ខាន​តែ​បាន​។

យ៉ាងណាមិញ​ បន្ទាប់​ពី​ពន្យារពេល​ពិនិត្យ​ភស្តុ​តាង​របស់​ជនជាប់ចោទ​ហើយ​ ខាង​ក្រុម​អ្នកកាសែត​ក៏​បាន​ចេញ​មក​ទម្លាយ​ពី​ស្ថានភាព​របស់​តារា​សម្ដែង​ស្រី ​Pinky Savika ​ខណៈ​ចូលខ្លួន​មក​កាន់​តុលា​ការ​ រហូត​ធ្វើ​ឱ្យ​មហាជន​មានការ​ព្រួយ​បារ​ម្ភ​​រំជួល​ចិត្តជា​ពន់ពេក​ និង​អាណិត​នាង​ជា​ខ្លាំង ​នេះ​បើ​តាម​​រយៈ​ស្ថានភាព​របស់​ Pinky ​នៅ​ពេល​នោះ​ឃើញ​ថា ​នាង​ហាក់ដូចជា​មិនសូវ​ស្ត្រេ​ស​ឡើយ ​បើ​មក​មើល​ពី​ទឹកមុខ​របស់​នាង​វិញ​ ស្រស់បស់​តែ​ម្ដង​ តែ​អ្វី​ដែល​មហាជន​ស្លុតចិត្ត​ទៅ​វិញ​នោះ ​នាង​ក៏​ត្រូវ​បាន​គេ​កាត់សក់​ខ្លី​ស្លៀក ពាក់​ឈុត​អ្នកទោស​ ដើរ​អត់​ពាក់​ស្បែកជើង​ ព្រមទាំង​កាន់​ដៃ​ម្តាយ​របស់​នាង​ជាប់​ចូល​មក​កាន់​តុលាការ​ និង​លើកដៃ​រាក់ទាក់​ញញឹម​ដល់​អ្នកគាំទ្រ​ មហាជន​ដែល​តែងតែ​លើកទឹកចិត្ត​ស្រលាញ់​នាង​រួម​នឹង​អ្នកកាសែត​ផង​ដែរ​។

គួរ​រម្លឹក​ផង​ដែរ​ថា​ តារា​ស្រី ​Pinky Savika ​នាង​ជា​កំពូល​តារា​ស្រី​ថៃ​ម្នាក់ ​ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បំផុត ​ព្រមទាំង​ធ្លាប់​ត្រូវ​បាន​រៀប​ការ​ជាមួយ​សេដ្ឋី​វាល់​លាន​ថែម​ទៀត​ផង ​ប៉ុន្តែ​ក្រោយមក​ក៏​លែង​លះ​គ្នា​វិញ ​ហើយ​នាង​ក៏​វិល​ត្រឡប់​មក​ចូល​សិល្បៈ​វិញ​ ហើយ​ករណី​បទល្មើស​នេះ ​ពាក់ព័ន្ធ​នឹង​ការ​លេង​​ហ៊ុន​ដាក់​លុយ​ក្នុង​ប្រព័ន្ធ ​Forex3D​ ដែល​អ្នក​ចូល​លេង​នាំ​គ្នា​រំពឹង​ខ្ពស់​ពេល​ដាក់​លុយ​ចូល​ហើយ​បាន​លុយ​ត្រឡប់​មក​វិញ​គុន​នឹង​ពីរ​ ។ ហើយ​ក្នុង​ករណី​នេះ ​មាន​ជនសង្ស័យ​សរុប​១៩​​នាក់ ​ហើយ​ក្នុង​នោះ​​មាន​ម្ដាយបង្កើត​ និង​បងប្រុស​បង្កើត​នាង ​តារា​ស្រី ​Biteoy ​និង​ស្វាមី​លោក​ DJMan​ តារា​ប្រុស​Krating​ និង​មិត្ត​ស្រី​លោក​ Ball Kummun​ លោក​ Toh Saksit ​ព្រមទាំង​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ