ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ទឹក​ភ្នែ.ក​មិន​ជាប់​! ពេល​ឃើញ​គោ​១​ក្បាល​លុតជង្គង់​លុនតួ​អង្វរ​ម្ចាស់​កុំឱ្យ​លក់​វា​ទៅ​ឈ្មួញ

1 ឆ្នាំ មុន

ចិន ៖ ទប់ទឹក​ភ្នែក​សឹង​មិន​ជាប់​ជាមួយ​រឿង​ដ៏​រំជួលចិត្ត​បំផុត​មួយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម

ចិន ៖ ទប់ទឹក​ភ្នែ.ក​សឹង​មិន​ជាប់​ជាមួយ​រឿង​ដ៏​រំជួលចិត្ត​បំផុត​មួយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ក្រោយ​បានឃើញ​វី​ដេ​អូ​បង្ហាញ​អំពី​កសិករ​ម្នាក់ រស់នៅ​ក្នុង​ខេត្ត Anhui ប្រទេស​ចិន បាន​ផ្លាស់​ប្តូរ​ចិត្ត ដោយ​បដិសេធ​លក់​គោ​ចិញ្ចឹម​របស់​គាត់​១​ក្បាល​វិញ​ភ្លាម​ៗ បន្ទាប់​ពី​វា​លុតជង្គង់​លុនតួ​អង្វរ​នៅ​ចំពោះ​មុខ​គាត់ នៅ​ពេល​ឈ្មួញ​មក​ទិញ​ព្យាយាម​ចង់អូ​សវា​ចេញពី​ក្រោល​។

យោង​តាម​សារព័ត៌មាន​ចិន China Times បាន​រាយការណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កសិករ​ម្នាក់ ដែល​មានឈ្មោះ​ថា Yuan បាន​បង្ខំចិត្ត​ប្រគល់​ប្រាក់​ទាំងអស់​ដែល​ទទួល​បាន​ត្រឡប់​ទៅ​ឈ្មួញ​វិញ និង​លុប​ចោលការ​ទិញ​ដូរ​តែ​ម្តង​។ ដោយ​លោក​បាន​បញ្ជាក់​ថា សត្វ​គោ​ញី​១​ក្បាល ដែល​គាត់​ចិញ្ចឹម​អស់​រយៈពេល​ជាង​៦​ឆ្នាំ​មក​ហើយ​នោះ បាន​លុតជង្គង់​ចំពោះ​មុខ​គាត់​ហាក់​អង្វរ​គាត់​កុំ​លក់​វា​ទៅ​ឱ្យ​អ្នក​ដទៃ​។

ដើម​ឡើយ​ លោក Yuan បាន​ចរចា​តម្លៃ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ឈ្មួញ​ទិញ​រួច​ទៅ​ហើយ ប៉ុន្តែ​ពេល​ឃើញ​វា​លុតជង្គង់​ចំពោះ​មុខ​គាត់ គាត់​ក៏​សម្រេចចិត្ត​មិន​លក់​តែ​ម្តង​។ លោក Yuan ដែល​ជា​កសិករ​តាំងពី​តូច​មក​បាន​និយាយ​ថា នេះ​គឺជា​លើក​ទី​១​ហើយ នៅ​ក្នុង​ឆាកជីវិត​របស់​គាត់​ដែល​ឃើញ​គោ​លុតជង្គង់​បែប​នេះ​។

បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​សត្វ​គោ​លុតជង្គង់​ដោយ​ក្តី​អាណិតអាសូរ​នេះ ត្រូវ​បាន​ចែកចាយ​យ៉ាងច្រើន​លើសលុប អ្នក​និយម​លេង​បណ្តាញ​សង្គម​បាន​បញ្ចេញមតិ​ថា សូ​ម្បី​តែ​សត្វ​ក៏​បង្ហាញ​អារ​ម្ម​ណ៏​សោកសៅ​ដូច​មនុស្ស​ផង​ដែរ​។ ហើយ​អ្នកខ្លះ​ទៀត​លើក​ឡើង​ថា គោ​នោះ​រស់នៅ​ជាមួយ​កសិករ​រូប​នោះ​យូរ​មក​ហើយ ដូច្នេះ​គាត់​មិន​គួរ​លក់​វា​ទេ​។ ខណៈ​អ្នក​ផ្សេង​ទៀត​បាន​បន្ថែម​ថា វា​ចង់ឱ្យ​អ្នកជា​ម្ចាស់​របស់​វា​តែ​ម្នាក់​ប៉ុណ្ណោះ ដូច្នេះ​គួរតែ​ចិញ្ចឹម​វារ​ហូត​ដល់​វា​អស់​ជីវិត​តែ​ម្តង​ទៅ​៕ (​ប្រភព​ពី Malay Mail)