ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ប្រតិកម្ម​! ក្រោយ​ម្តាយ Tangmo ព្រម​ទទួល​៥​ម៉ឺន​ដុល្លារ​ពី​ជនសង្ស័យ​៦​នាក់ និង​លុយ​ចិញ្ចឹម​ជិត​១​ពាន់​ដុល្លារ​ក្នុង​១​ខែ​ទៀត

1 ឆ្នាំ មុន

ជិត​មួយ​ឆ្នាំទៅ​ហើយ នៅ​រឿងរ៉ាវ​របស់​តារា​ស្រី​ដ៏​ល្បីឈ្មោះ​មួយ​រូប​ប្រចាំ​ប្រទេស​ថៃ ដែល​មាន​សមត្ថភាព​ទេព​កោសល្យ​សម្ដែង​ដ៏​ប៉ិនប្រសព្វ និង​ភាព​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​សិល្បៈ​នោះ គឺ

ប្រទេស​ថៃ ៖ ជិត​មួយ​ឆ្នាំទៅ​ហើយ នៅ​រឿងរ៉ាវ​របស់​តារា​ស្រី​ដ៏​ល្បីឈ្មោះ​មួយ​រូប​ប្រចាំ​ប្រទេស​ថៃ ដែល​មាន​សមត្ថភាព​ទេព​កោសល្យ​សម្ដែង​ដ៏​ប៉ិនប្រសព្វ និង​ភាព​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​សិល្បៈ​នោះ គឺ Tangmo Nida ដែល​បាន​ស្លា​.​ប់​ទៅ​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​មក​វិញ​នោះ​ឡើយ ហើយ​មូលហេតុ​យើង​នៅ​មិន​ទាន់​ដឹង​ថា តារា​ស្រី​រូប​នេះ​ស្លា​.​ប់​ដោយសារ​តែ​រអិល​ធ្លាក់​ពីលើ​ទូក​ចូល​ទៅ​ក្នុង​ទន្លេ​ចៅ​ផា​យ៉ា ឬ​ក៏​យ៉ាងណា​នោះ​ទេ? គ្រាន់តែ​ដឹង​ថា មាន​ជន​៦​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​។

ដោយឡែក បើ​យើង​នាំ​គ្នា​ក្រឡេក​មក​ដឹង​ចាប់​តាំង​តែ​ពី​នាង​បាន​ចាកចេញ​ទៅ​អស់​រយៈពេល​ប្រមាណ​ជាង​៧​ខែ​ទៅ​ហើយ បាន​បន្សល់​ទុក​នៅ​តែ​ការ​ឈឺចាប់​សោកស្តាយ​ស្ទើរតែ​មិន​អាច​ទទួល​យក​បាន និង​ស្រណោះ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ពិត​ច្បាស់លាស់​នៅ​មិន​ទាន់​បាន​លាតត្រដាង​នៅឡើយ​នោះ​ទេ ព្រោះ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៦​នាក់ ដែល​កំពុង​តែ​ត្រូវ​បាន​តុលាការ​ស៊ើប​សួរនាំ ក្នុង​នោះ​ផង​ដែរ ជន​ទាំង​៦​នាក់​នោះ ត្រូវ​ចោទប្រកាន់​ពី​ករណី​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ស្លា​.​ប់​របស់​តារា​ស្រី​ដ៏​ល្បីឈ្មោះ Tangmo ដូច​គ្នា ប៉ុន្តែ​គ្មាន​ភស្តុ​តាង​ណាមួយ ដែល​បញ្ជាក់​ថា ពួក​គេ​ជា​អ្នក​ធ្វើ​ឱ្យ​ស្លា​.​ប់ ដែល​អាច​ឱ្យ​តុលាការ​ចោទ​ពី​បទ​ឃា​.​ត​កម្ម​បាន​ឡើយ​។

ក្នុង​នោះ ជន​ទាំង​៦​នាក់ ដែល​បាន​ជាប់​ពាក់ព័ន្ធ​នេះ ក៏​បាន​ចុះឡើង​ៗ​តុលាការ​មិន​ឈប់​ឡើយ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់ និង​ស្ទើរតែ​មិន​គួរ​អោយ​ជឿ​ទៅ​វិញ​នោះ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២​នេះ ស្រាប់តែ​ពួក​គេ​ក៏​បាន​វិល​ត្រឡប់​មក​កាន់​តុលាការ​វិញ​ម្តងទៀត ជាមួយនឹង​ម្តាយ​របស់ Tangmo ក្នុង​ការ​ចរចា​ប្រគល់​សំណង​ក្នុង​រឿង​ក្តី​ការ​ស្លា​.​ប់​របស់​នាង​។

នេះ​បើ​បើ​តាម​រយៈ​សារព័ត៌មាន​របស់​ថៃ​បានឱ្យ​ដឹង​ថា «​ម្តាយ​របស់ Tangmo បាន​ព្រម​ទទួល​សំណង​ចំនួន​២​លាន​បាត​ដែល​ស្មើនឹង​៥៣ ០០០​ដុល្លារ​ពី​ជនសង្ស័យ​ទាំង​៦​នាក់​នោះ នៅ​មុខ​តុលាការ​ហើយ​។ លើស​ពី​នេះ​ទៅ​ទៀត លោកស្រី​ក៏​បាន​ប្រាក់​ចំនួន ៣ ម៉ឺន​បាត ដែល​ស្មើនឹង ៨០០ ដុល្លារ​ទៀត​ក្នុង​មួយ​ខែ ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត​ផង​។ ចំណែក Sand និង Gatick ដែល​ជន​ក្នុង​ចំណោម​ជនសង្ស័យ ក៏​បាន​ប្រគល់​ក្រវិល​ពេជ្រ​មួយគូ ដែល​មិន​ច្បាស់​តម្លៃ​ទៅ​ឱ្យ​លោកស្រី​ផង​ដែរ​។

បន្ទាប់​ពី​បានលឺ​ដូច្នេះ​ភ្លាម ក៏​មាន​មហាជន​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​ចូល​ទៅ​បញ្ចេញមតិ​ព្រោងព្រាត​ថា «​តើ​អ្នកស្រី​ជា​ម្ដាយ​ប្រភេទ​ណា​ដែរ? កូន​ស្លា​.​ប់​ទៅ​ទាំងមូល បែរជា​មិន​គិត​រក​យុត្តិធម៌​អោយ​កូន​ទេ គិតតែ​ចង់បាន​ទ្រព្យ ចង់បាន​របស់​អ​ញ្ជឹ​ង បើ​មាន​ម្ដាយ​ដូច​ជា​អ្នកស្រី ខ្ញុំ​សុំ​អត់​មាន​ល្អ​ជាង​»​។ អ្នកខ្លះ​ទៀត​ក៏​បាន​ឡើ​ក​ឡើង​ទៀត​ថា «​ខ្ញុំ​គិត​ថា អ្នកស្រី​មិនមែន​ជា​ម្ដាយបង្កើត​របស់ Tangmo នោះ​ទេ គ្មាន​ម្ដាយ​ឯណា​ដាច់​ចិត្តហ៊ាន​ធ្វើ​បែប​នេះ​ដាក់​កូន​របស់​ខ្លួនឯង​នោះ​ឡើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​កន្លង​ទៅ អ្នកស្រី Panida Sirayuthyothin បាន​ប្រតិកម្ម​នឹង​ព័ត៌មាន​មិន​ពិត បន្ទាប់​ពី​មាន​អ្នក​ចែកចាយ​ថា គាត់​មិនមែន​ជា​ម្ដាយបង្កើត​របស់ Tangmo នោះ​ឡើយ ម្ដាយ​ពិតប្រាកដ​របស់ Tangmo Nida បាន​ទទួលមរណភាព​ហើយ ។ មិន​ទុក​ចាំ​យូរ​អ្នកស្រី​ក៏​បាន​បញ្ជាក់​ថា «​គាត់​គឺជា​ម្ដាយ​ពិតប្រាកដ បាន​សម្រាល​កូនស្រី និង​ចិញ្ចឹម​បីបាច់​នាង​តាំងពី​តូច​ក្រូចឆ្មា​ម្ល៉េះ សូ​ម្បី​តែ​មុខមាត់​ដូច​គ្នា​ដែរ​»​។

អ្នកស្រី​បាន​បញ្ជាក់​ថា «​គាត់​គឺជា​ម្ដាយបង្កើត របស់​កូន (Tangmo) មិនមែន​ជា​ម្ដាយចុង​ទេ Tangmo មានមុខមាត់​កាត់​ទៅ​គាត់ ហើយ​គាត់​បាន​បង្កើតកូន និង​ចិញ្ចឹម​ឱ្យ​ធំ​ឡើង​ដោយ​ផ្ទាល់​ដៃ សូ​ម្បី​មេ​ដោះ​ក៏​គ្មាន​ដែរ​»​។ លើស​ពី​នេះ ម្ដាយ Tangmo ក៏​បាន​និយាយ​ទៀត​ថា «​គាត់​គឺជា​ម្ដាយបង្កើត​របស់​កូន បើ​ទោះជា​នាង​ធ្លាប់​ត្រូវ​ឆ្លងកាត់​ការ​វះកាត់​កែ​សម្រស់​ខ្លះ​ក៏​ដោយ​»​។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​មានការ​ងឿងឆ្ងល់​គ្រប់​ៗ​គ្នា​ថា តើ​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា? ព្រោះ​ដំណឹង​នេះ និង​ពាក្យ​ចចាមអារ៉ាម​កំពុង​តែ​កើនឡើង​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ