ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចអត់ដឹងទៅ ! ហេតុ​អ្វី​បានជា​គេ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ថ្ងៃ​រនោច

1 ឆ្នាំ មុន

ទស្សនៈ​ខ្លះ​បាន​លើក​ឡើង​ថា ហេតុផល​ដែល​គេ​ជ្រើសរើស​ថ្ងៃ​រនោច​ខែភទ្របទ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ព្រោះ​ពេលវេលា​នោះ​ព្រះ​ចន្ទ​ពុំ​សូវ​មាន​ពន្លឺ ហើយ​ចេះ​តែ​ងងឹត​ទៅ​ៗ ដែល​ជា​ឱកាស​យមរាជ​ដោះ​លែង​ពួក​ប្រេត​ទាំងនោះ​ឱ្យមក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំ​ទទួល​ភោគផល​ដែល​បងប្អូន​កូនចៅ​ញាតិសន្ដាន​ធ្វើបុណ្យ​ឧទ្ទិស​ឱ្យ​ព្រោះ​ពួក​ប្រេត​ទាំងនោះ​ខ្លាច​ពន្លឺ​ណាស់ ។ នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ពុទ្ធសាសនា​បាន​ពន្យល់​ថា មនុស្ស​ដែល​ស្លា.ប់​ទៅ​តែង​នឹង​បាន​ទៅ​កើត​នៅ​ទីឋាន​ផ្សេង​ៗ​តាម​កម្ម​របស់​ខ្លួន​ដែល​បាន​សាង​មក ។…

ទស្សនៈ​ខ្លះ​បាន​លើក​ឡើង​ថា ហេតុផល​ដែល​គេ​ជ្រើសរើស​ថ្ងៃ​រនោច​ខែភទ្របទ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ព្រោះ​ពេលវេលា​នោះ​ព្រះ​ចន្ទ​ពុំ​សូវ​មាន​ពន្លឺ ហើយ​ចេះ​តែ​ងងឹត​ទៅ​ៗ ដែល​ជា​ឱកាស​យមរាជ​ដោះ​លែង​ពួក​ប្រេត​ទាំងនោះ​ឱ្យមក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំ​ទទួល​ភោគផល​ដែល​បងប្អូន​កូនចៅ​ញាតិសន្ដាន​ធ្វើបុណ្យ​ឧទ្ទិស​ឱ្យ​ព្រោះ​ពួក​ប្រេត​ទាំងនោះ​ខ្លាច​ពន្លឺ​ណាស់ ។

នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ពុទ្ធសាសនា​បាន​ពន្យល់​ថា មនុស្ស​ដែល​ស្លា.ប់​ទៅ​តែង​នឹង​បាន​ទៅ​កើត​នៅ​ទីឋាន​ផ្សេង​ៗ​តាម​កម្ម​របស់​ខ្លួន​ដែល​បាន​សាង​មក ។ មនុស្ស​ចិត្ដអាក្រក់​ដែល​បាន​ធ្វើបាប​កម្ម​នានា លុះ​ស្លា​.​ប់​ទៅ​តែងតែ​កើតជា​ប្រេត​៤​ប្រភេទ គឺ​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ខ្ទុះ​ឈា​.​ម ប្រេត​ស្រេកឃ្លាន​អាហារ​ជា​និច្ច ប្រេត​ដែល​ភ្លើង​ឆេះ​ជា​និច្ច និង​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅ​ឱ្យ​។

ដោយ​យល់​ពី​និស្ស័យ​របស់​ប្រេត ទើប​អ្នកប្រាជ្ញ​និយម​ជ្រើសរើស​ចំ​ថ្ងៃ​រនោច គឺ​ចាប់ពី​១​រោច ខែភទ្របទ រហូត​ដល់​១៥​រោច​ខែភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះ​ចន្ទ​ពុំ​សូវ​មាន​ពន្លឺ ហើយ​ចេះ​តែ​ងងឹត​ទៅ​ៗ​ដែល​ជា​ឱកាស​នោះ ដែល​យមបាល​ដោះ​លែង​ពួក​ប្រេត​ទាំងនោះ​ឱ្យមក​រស់នៅ​លាយឡំ​ជាមួយនឹង​ឋានមនុស្ស​លោក​ចាំ​ទទួល​ភាគ​ផល​ដែល​បងប្អូន​កូនចៅ​ញាតិសន្ដាន​ឧទ្ទិស​ឱ្យ ព្រោះ​ពួក​ប្រេត​ខ្លាច​ពន្លឺ​ណាស់​។

ប្រសិនបើ​រយៈពេល​១៥​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ពួក​ប្រេត​ដើរ​រក​គ្រប់​វត្ដ​ពុំ​បានឃើញ​បងប្អូន​ញាតិសន្ដាន​ណា​ទៅ​ធ្វើបុណ្យ​បញ្ជូន​កុសល​ឱ្យ​ទេ ពួក​គេ​នឹង​អត់បាយ​អត់​ទឹក​ស្រេកឃ្លាន​អាហារ​រង​ទុក្ខ​វេ​.​ទ​នា​យ៉ាង​ក្រៃ​លែង ហើយនឹង​ជេរ​ប្រ​ទេ​.​ច​ផ្ដាសា​ដល់​បងប្អូន​ញាតិ​កា​ទាំងឡាយ​ឱ្យ​ហិន​ហោ​.​ច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស​ឪពុក​ម្ដាយ ប្ដី​ប្រពន្ធ កូនចៅ ញាតិ​ផៅ​ទាំង​ប្រាំពីរ​សន្ដាន ហើយ​រស់នៅ​ទាំង​ក្តី​ក្តៅក្រហាយ ។

ហេតុ​នោះ​នៅ​ពេល​ដែល​ដល់​ខែ​ដល់​ថ្ងៃ​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​មាន​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១ រហូត​ដល់​ថ្ងៃ​១៥​រោច ឬ​ហៅ​ថា​ថ្ងៃ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ភូមិឋាន​នីមួយ​ៗ​បាន​នាំ​គ្នា​ធ្វើ​បាយ ម្ហូប អាហារ​ជា​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ញាតកា​ទាំង​ប្រាំពីរ​សន្ដាន ដែល​បាន​ចែក​ឋាន​ទៅ ដោយ​គេ​មាន​ជំនឿ​ថា​ពេល​អ្នក​ស្លា​.​ប់​ទៅ​នោះ​នឹង​បាន​ទទួល​នូវ​ផល​បុណ្យ​ជា​ចំណីអាហារ​យ៉ាង​ស្កបស្កល់ ហើយនឹង​បាន​រួច​ចាក​ទី​ដ៏​ថោកទាប​ទៅ​កាន់​សុគតិភព​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ