ស្រីស្រស់ សោភា ទេពី រងការរិះគន់ជាថ្មី រឿងបកស្រាយចម្រៀងជាភាសា «វៀតណាម»
- ភ្នំពេញ
ជាថ្មីម្តងទៀត កញ្ញា សោភា ទេពី ដែលទើបរងការរិះគន់យ៉ាងចាស់ដៃ ពេលបកស្រាយចម្រៀងជាភាសាវៀតណាមនោះ ស្រាប់តែនាងសម្តែង និងច្រៀងចម្រៀងជា
ជាថ្មីម្តងទៀត កញ្ញា សោភា ទេពី ដែលទើបរងការរិះគន់យ៉ាងចាស់ដៃ ពេលបកស្រាយចម្រៀងជាភាសាវៀតណាមនោះ ស្រាប់តែនាងសម្តែង និងច្រៀងចម្រៀងជា
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត កញ្ញា សោភា ទេពី ដែលទើបរងការរិះគន់យ៉ាងចាស់ដៃ ពេលបកស្រាយចម្រៀងជាភាសាវៀតណាមនោះ ស្រាប់តែនាងសម្តែង និងច្រៀងចម្រៀងជា «ភាសាវៀតណាម» ម្តងទៀត និងបានបង្ហោះក្នុងបណ្តាញសង្គម។
ប្រាកដណាស់ តារាចម្រៀងស្រីមានរាងទ្រលុកទ្រលន់ និងជាទាហានពាក់សក្ដិ២ផងនោះ កញ្ញា សោភា ទេពី ប្រាកដជាដឹងច្បាស់ថា ការបន្តបកស្រាយបទចម្រៀងជាភាសា «វៀតណាម» ប្រាកដជារងការរិះគន់ តែនាងនៅតែច្រៀង និងសម្តែងមិនខ្វល់អ្វីនោះទេ។ ដូចជាការគិតទុកមែន ពេលនេះអ្នកប្រើប្រាស់បណ្តាញសង្គមពិតជាប្រតិកម្មលើនាង តែភាគច្រើនបញ្ចេញមតិថា គេមិនខឹងសម្បារនឹង សោភា ទេវី តារាចម្រៀងរូបស្រស់នេះបកស្រាយចម្រៀងជាភាសាមិត្តខាងកើតនោះទេ តែគឺគេជ្រេញនាងទៅវិញ និងពោលពាក្យថា សោភា ទេពី បកស្រាយចម្រៀងព្រោះជោរ ច្រើនជាង។
បើយើងសង្កេតឃើញថា នៅលើបណ្ដាញសង្គមរបស់តារាចម្រៀងស្រីកញ្ញា សោភា ទេពី គឺ តែងតែបង្ហោះនូវវីដេអូចម្រៀងជាភាសាវៀតណាមជារឿយៗ ដោយមិនខ្លាចទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គមឡើយ ត្បិតកាលពីកន្លងទៅ នាងធ្លាប់ត្រូវបានមហាជនរិះគន់ដូចទឹកបាក់ទំនប់ ពាក់ព័ន្ធរឿងនាងលើកយកបទចម្រៀងជាភាសាវៀតណាមមកបកស្រាយ ក្នុងឈុតឯកសណ្ឋានជាទាហានពាក់សក្ដិ២ ជាមួយនឹងមតិសម្ដែងការហួសចិត្តថា «វ័យ១៨ឆ្នាំ ជាទាហានយោធាពាក់សក្ដិ២»។
កាលនោះ សោភា ទេពី បានឆ្លើយតមទៅកាន់មហាជនថា «ការលើកយកបទចម្រៀងជាភាសា «វៀតណាម» មកបកស្រាយនេះ គឺដើម្បីច្រៀងទទួលគណៈប្រតិភូវៀតណាមនៅកន្លែងការងារ ក្នុងនាមនាងជាទាហាន មានក្របខ័ណ្ឌពេញសិទ្ធិ។
ដោយឡែក ចំពោះសំណួរសួរថា «វ័យ១៨ឆ្នាំពាក់សក្ដិ២នោះ នាងមិនបានបញ្ជាក់ជូនមហាជនវិញឡើយ ដោយគ្រាន់តែប្រាប់ថា ខ្លាចប៉ះពាល់ដល់កន្លែងការងារ រួចបញ្ជាក់ពីកន្លែងធ្វើការថា «នាងពិតជាយោធាមានក្របខណ្ឌពេញសិទ្ធិនៅសិល្បៈស្នងការឃោសនាព័ត៌មាន»។ នេះជាការបញ្ជាក់ពីកញ្ញាសោភាទេពីផ្ទាល់ កាលពីពេលកន្លងមក។
សូមបញ្ជាក់ផងដែរថា កាលនោះការបញ្ចេញមតិរិះគន់របស់មហាជន គឺពោរពេញទៅដោយពាក្យពេចន៍មិនសមរម្យតែម្ដង។ ដោយឡែក ថ្មីៗនេះ សោភា ទេពី ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមផ្ទុះប្រតិកម្មជាថ្មីម្ដងទៀត ក្រោយនាងបានបកស្រាយចម្រៀងជាភាសាវៀតណាម ជាច្រើនមកច្រៀងឥតឈប់នៅលើបណ្ដាញសង្គម រហូតត្រូវបានមហាជននិយាយថា «នាងមិនមែនជនជាតិវៀតណាមទេ តែនាងជោរ ព្រោះចង់ល្បី»។
មិនតែប៉ុណ្ណោះ បទចម្រៀងវៀតណាមជាច្រើនបទរបស់ សោភា ទេពី ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាយកទៅបង្ហោះចែករំលែកបន្តភ្ជាប់ដោយពាក្យរិះគន់ច្រើនជាងសរសើរ ដោយខ្លះពោលថា ច្រៀងមិនពីរោះណាស់ណាទេ ហើយច្រៀងប៉ៃឡាំៗជាភាសាវៀតណាម តែនាងពិតជាជោរច្រើនជាង ជោរព្រោះចង់ល្បី»។
នេះបើតាមមតិរិះគន់ជាច្រើនបានលើកឡើងថា «គេចេះភាសាវៀតណាមដែរ តែដូចជាមិនដូចនាងនេះសោះ គេកាន់តែរិះគន់ កាន់តែបានចិត្ត កាន់តែផ្គើនឡើង»។ បងប្អូនខ្លះទៀតបានលើកឡើងថា «តារាចម្រៀងពេញលក្ខណៈ និងចេះរក្សាកេរ្តិ៍ឈ្មោះពិតប្រាកដ គេមិនធ្វើដូចនាងទេ បើគេត្រូវបានអ្នកគាំទ្រមិនពេញចិត្តហើយនោះ គេនឹងបញ្ឈប់ទង្វើនោះភ្លាម តែនាងនេះ កាន់តែនិយាយកាន់តែរិះគន់ គឺរឹតតែជោរ» ។ អ្នកលេងបណ្ដាញសង្គមខ្លះទៀតបានលើកឡើងថា «ដើម្បីបានល្បីសុខចិត្តលក់មុខមាត់ លក់កេរ្តិ៍ឈ្មោះខ្លួនឯង»។
យ៉ាងណាមិញ អ្នកនាង រក្សា បុគ្គលិកបម្រើការងារនៅរាជធានីភ្នំពេញមួយរូប បានសម្តែងការយល់ឃើញថា សម័យកាលបច្ចុប្បន្ននេះ ការបកស្រាយបទចម្រៀងបរទេស មិនថាភាសាអ្វីនោះទេ គឺបង្ហាញនូវសមត្ថភាពរបស់អ្នកសិល្បៈ ព្រោះសូម្បីតែភាសាថៃ អង់គ្លេស ចិន និងបារាំងជាដើម ក៏មានអ្នកចម្រៀងល្បីៗលោកធ្លាប់បកស្រាយដែរ។ តែសម្រាប់ បើសិនជាអ្នកសិល្បៈជាមនុស្សមហាជន ច្រៀងភាសាបរទេស ដើម្បីទទួលគណៈប្រតិភូមិនជាបញ្ហាចោទឡើយ កុំតែដឹងថា មហាជនមិនគាំទ្រហើយ នៅបន្តយកមកច្រៀងលេងរបៀបបញ្ឈឺគេនោះ ក្នុងនាមជាអ្នកសិល្បៈ ជាមនុស្សមហាជន បើចៀសវាងបាន ក៏មិនគួរបន្តបកស្រាយដែរ៕
ចែករំលែកព័តមាននេះ