ម្ចាស់ពាន លីម តិចម៉េង ទម្លាយមូលហេតុដែលមិនចូលប្រឡងចម្រៀងតាំងពីរដូវកាលដំបូងៗ
រាជធានីភ្នំពេញ ៖ ជារឿងមួយ ដ៏ភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្ររបស់ម្ចាស់ពាន លីម តិចម៉េង ក្រោយពីតារាចម្រៀងប្រុស វ័យក្មេង មានមន្តស្នេហ៍រូបនេះ…
រាជធានីភ្នំពេញ ៖ ជារឿងមួយ ដ៏ភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្ររបស់ម្ចាស់ពាន លីម តិចម៉េង ក្រោយពីតារាចម្រៀងប្រុស វ័យក្មេង មានមន្តស្នេហ៍រូបនេះ…
រាជធានីភ្នំពេញ ៖ ជារឿងមួយ ដ៏ភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្ររបស់ម្ចាស់ពាន លីម តិចម៉េង ក្រោយពីតារាចម្រៀងប្រុស វ័យក្មេង មានមន្តស្នេហ៍រូបនេះ បានធ្វើបទសម្ភាសន៍ ក្នុងកម្មវិធីព័ត៌មានជាមួយលោក មាស រិទ្ធី នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ ដោយក្នុងបទសម្ភាសន៍នោះ លីម តិចម៉េង បានទម្លាយពីមូលហេតុពិតដែលរូបគេមិនចូលខ្លួនប្រឡងតាំងពីររដូវកាលទី១ ទី២ និងទី៣ ។
ជាការពិត ក្នុងបទសម្ភាសន៍នៅស្ថានីទូរទស្សន៍ហង្សមាស តារាចម្រៀង លីម តិចម៉េង បានរៀបរាប់នៅរឿងរ៉ាវ និងប្រវត្តិពិតរបស់ខ្លួនជាច្រើន ដើម្បីជម្រាប់ជូនអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនអោយបានដឹងផងដែរ ។
លីម តិចម៉េង បានអោយដឹងថា ឪពុកខ្លួនជាអ្នកបើករថយន្តដឹកសិស្សនៅសាលារៀនឯកជនមួយកន្លែងក្នុងខេត្តកំពង់ចាម រីឯម្ដាយវិញ ជាសន្តិសុខ និងជាអ្នកលក់អីវ៉ាន់នៅផ្សារកំបូលផងដែរ ចំណែកប្អូនស្រីម្នាក់មានជំងឺប្រចាំកាយ ដោយផ្អាក់ការរៀនជាបណ្ដោះអាសន្ន និងប្អូនប្រុសទី២ ធ្វើការខាងធនាគា នៅខេត្តកំពង់ធំ ចំណែករូបគេ មកនៅភ្នំពេញតែម្នាក់ឯង នេះជាការឆ្លើយតបរបស់ លីម តិមម៉េង ទៅកាន់លោក មាស រិទ្ធី ដែលបានសួរនាំថា តើឪពុកម្ដាយរបស់ក្មួយ ប្រកបមុខរបរអ្វីដែរសព្វថ្ងៃ ? ។
បន្ទាប់មក តិចម៉េង បានប្រាប់ថា ខ្លួនបានបញ្ឈប់ការសិក្សា ត្រឹមឆ្នាំទី៣ ផ្នែកសំណង់ស៊ីវិល នៅសកលវិទ្យាល័យន័រតុន ។ ចំពោះមូលហេតុ ដែលខ្លួនសម្រេចចិត្តបញ្ចប់ការសិក្សារពាក់កណ្ដាលទី ដោយសារ ទី១ ពាក់ព័ន្ធនឹងជីវភាព ទី២ ដោយសារគោលដៅជីវិត និងបំណងប្រាថ្នា គឺចង់ក្លាយជាអ្នកសិល្បៈ ជាពិសេសនោះ ម្ចាស់ពានរូបនេះ ស្រលាញ់ផ្នែកសិល្បៈ តាំងតែពីនៅរៀនថ្នាក់ទី១០ នៃសាលាវិទ្យាល័យ ហ៊ុនសែន ភូមិថ្មី ក្នុងខេត្តរតនៈគិរីមកម្ល៉េះ ។ មួយវិញទៀត តារាចម្រៀងវ័យ ២៥ ឆ្នាំរូបនេះ បានប្រាប់ថា ខ្លួនមានការស្រពេចស្រពិល ក្នុងការសិក្សាឆ្នាំទី១ និងទី២ ដោយមិនដឹងថាត្រូវចាប់យកការរៀន ឬសិល្បៈទេ ទើបក្លាយទៅជាបែបនេះ រហូតដល់ឆ្នាំទី៣ មានការប៉ះពាល់ដល់ហិរញ្ញវត្ថុទប់លែងជាប់ ក៏សម្រេចចិត្ត ឈប់រៀនតែម្ដងទៅ ។
អ្វីដែលគួរ អោយចាប់អារម្មណ៍នោះ ក្នុងបទសម្ភាសន៍ តារាចម្រៀង តិចម៉េង ក៏បានឆ្លៀតទម្លាយពីមូលហេតុពិត ដែលថា ហេតុអ្វីមិនចូលខ្លួនប្រឡងតាំងពីរដូលកាលទី១ ទី២ និងទី៣ ? តិចម៉េង ឆ្លើយថា ៖ តាមពិតទៅ លោកបានកត់សម្គាល់ខ្លួនឯង តាំងពីរដូវកាលទី១ មកម្ល៉េះ ថានឹងកំណត់គោលដៅ ឲ្យដូចតារាចម្រៀងលោក នី រតនា តែពេលនោះ គឺសមត្ថភាពរបស់លោក មិនទាន់ដល់ ហើយបទពិសោធក៏គ្មាន អ៊ីចឹងហើយ កុំថាឡើយវគ្គ Live Show អាចនឹងធ្លាក់តាំងពីវគ្គដំបូងម្ល៉េះ ។ តិចម៉េង ប្រាប់ទៀតថា លោកបានហ្វឹកហាត់ខ្លួនខ្លាំងមែនទែន ទាំងធ្វើការផង រៀនផង ដើម្បីឲ្យបទពិសោធ ក្នុងវិស័យសិល្បៈនេះកាន់តែមានគ្រប់គ្រាន់ និងដាក់ពាក្យប្រឡងក្នុងរដូវកាលនេះ ហើយក៏មិនសង្ឃឹមថា នឹងឈ្នះពាន ១០០ភាគរយដែរ ប៉ុន្តែចុងក្រោយ លោកក៏សម្រេចគោលដៅ បានដូចក្ដីបំណងពិតមែន ។
តិចម៉េង បានប្រាប់បន្ថែមថា មូលហេតុ មិនចូលខ្លួនប្រឡងតាំងតែពីរដូវកាលទីមួយ ព្រោះសមត្ថភាពរបស់លោកនៅមានកម្រិត លោកត្រូវការពេលវេលាសិក្សាពីផ្នែកសិល្បៈនេះអោយបានច្រើន ក៏ដូចជាពង្រឹងសមត្ថភាពខ្លួនឯង អោយបានខ្លាំងផងដែរ ។
សូមបញ្ជាក់ថា តារាចម្រៀងប្រុសវ័យក្មេងរលកក្រោយ មានមន្តស្នេហ៍ លីម តិចម៉េង អាយុ២៥ឆ្នាំ ហើយជាកូនបង ក្នុងចំណោមបងប្អូនប្រុសស្រី៣នាក់ ក្នុងក្រុមគ្រួសារ ។ ម្ចាស់ពាន Cambodia idol រដូវកាលទី៤ មានដើមកំណើតមកពីភូមិស្វាយមាស ឃុំបុសខ្នុរ ស្រុកចំការលើខេត្តកំពង់ចាម និងជាអតីតក្មេងគ្វាលគោ ក្នុងត្រកូលគ្រួសារក្រក្រី ៕
ចែករំលែកព័តមាននេះ