ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​មួយ​រូប​ចេញ​មុខ​ប្រកាស «​ប្តឹង​» លោក គួ​ច ខេ​វិ​ន ក្រោយប្រើ​ពាក្យពេចន៍​មួយ​ចំនួន

2 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទុះ​ការ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ខ្លាំង​នា​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២​នេះ បន្ទាប់​ពី​នារី​រូប​ស្រស់​មួយ​រូប​បាន​ចេញ​មុខ និង​ប្រកាស​ដំណឹង​ថា

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​ការ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ខ្លាំង​នា​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២​នេះ បន្ទាប់​ពី​នារី​រូប​ស្រស់​មួយ​រូប​បាន​ចេញ​មុខ និង​ប្រកាស​ដំណឹង​ថា នាង​នឹង​ប្តឹង​លោក គួ​ច ខេ​វិ​ន ដែល​ជា​ផលិតករ​ល្បីឈ្មោះ​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ពាក្យពេចន៍​របស់​លោក​រិះគន់​ធ្ងន់​ៗ​លើ​កម្មវិធី​ប្រកួត​សម្រស់ Miss Grand Cambodia​។

នារី​រូប​ស្រស់​ដែល​ចេញ​មុខ​គំ​រា​.​ម​ប្តឹង​លោក គួ​ច ខេ​វិ​ន ត្រូវ​បាន​គេ​ស្គាល់​ថា នាង​គឺជា​ម្ចាស់​គ្រឿងសម្អាង​ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ Miss Grand Cambodia​។ ម្ចាស់​ឧបត្ថម្ភ​ធំ​នៃ​កម្មវិធី​ប្រឡង​ខាងលើ ដែល​មានឈ្មោះ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក Julie Hoeung បាន​បង្ហោះ​សារ​នា​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​នាង​ខ្ញុំ​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​រូប​ជា VIP sponsor សូម​ជូន​សេចក្តី​ជា​ដំណឹង​ទៅ​ដល់​លោក Kevin Kouch ថា នាង​ខ្ញុំ​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​រូប​លោក ខ្ញុំ​បានអោយ​មេធាវី​ខ្ញុំ​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​រូប​លោក​ហើយ​។

ស្ត្រី​ដែល​មាន​សម្រស់​សោភា​រូប​នេះ​បាន​បន្ត​ថា «​បើ​លោក​មិន​ចេញ​មុខ​សុំ​ទោស​ដល់​អ្នក​ទាំង​ប៉ុន្មាន​ដែល​លោក​ផុស​រូប​នេះ​ទេ គឺ​ខ្ញុំ​មិន​ដក​ពាក្យបណ្ដឹង​ជា​ដាច់ខាត​។ ក្នុង​នាម​លោក​ជា Nation Director មួយ​រូប តែ​ប្រើ​ពាក្យ​សំដី​មើលងាយ​ប្រើ​ពាក្យ «​សោ​ភ​នី​» ទៅ​កាន់​កូនក្រមុំ​គេ​បែប​នេះ​ទេ មាន​ភស្តុ​តាង​កន្លែង​ណា​ថា ជា សោ​ភ​នី? ទោះ​គាត់​ស្លៀកពាក់​សិច​ស៊ី​មែន ក៏​មិន​លក់ខ្លួន​ដែរ លោក​នៅ​ក្នុង​វិស័យ​នេះ​យូរហើយ លោក​គួរតែ​យល់​ហើយ​ថា «​សិច​ស៊ី​តែ​សំបក​ក្រៅ តែ​មាន​តម្លៃ​ជា​ស្ត្រី​ថ្លៃថ្នូរ​ដែល​មើល​បាន តែ​មិន​អាច​ប៉ះ​បាន កុំ​ស្លៀកពាក់​ជិត​ៗ តែ​ផើម​អត់​ប្តី​»​។

ជាមួយ​គ្នា​នោះ នាង​បាន​បន្ថែម​ថា «​សូម​បវ​កញ្ញា​ដែល​មាន​ក្នុង​រូប សូម​ទាក់ទង​មក​ខ្ញុំ​ដើម្បី​ដាក់​ពាក្យបណ្តឹង​រួម​គ្នា​។ លោក Duong Virath ជួយ​ជូនដំណឹង​ដល់​បុគ្គល​ម្នាក់​នេះ​ផង ដោយ​រូប​នាង​ខ្ញុំ នាង​ខ្ញុំ​ជា​ប្រធាន​ក្រុមហ៊ុន​ទាំងមូល តើ​អ្នក​ណា​ទិញ​ក្បាល​ខ្ញុំ​បាន?​»​។

ការ​ប្រកាស​ដាក់​ពាក្យបណ្តឹង​ពី​ម្ចាស់​ក្រុមហ៊ុន​ខាងលើ​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក គួ​ច ខេ​វិ​ន បាន​បង្ហោះ​សារ​ជា​សាធារណៈ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ដោយ​បាន​រិះគន់​មិន​សំចៃមាត់​ទៅ​លើ​ការ​រៀបចំ​ឈុត​សម្រាប់​ការ​ប្រកួត Miss Grand Cambodia នា​ឆ្នាំ​នេះ ដែល​មើលទៅ​មិន​សមរម្យ ហើយ​ឈុត​ទាំងនោះ មួយ​ចំនួន​ធំ​មានការ​រិះគន់​ច្រើន​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ចាស់ដៃ​ផង​ដែរ​។

លោក គួ​ច ខេ​វិ​ន បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​រស់នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពិត​ជា​មាន​សេរីភាព​យ៉ាង​ពេញ​បរិបូរណ៍ រហូត​ពេល​ខ្លះ​វា​ហូរហៀ​ទៅ​ជា​អនាធិបតេយ្យ​ទៅ​វិញ ក៏​មិនដឹង? តួយ៉ាង​ដូច​ជា​ការ​ប្រជែង​រើស Miss Grand (​សុភាព​នារី​ថ្លៃថ្នូរ​ប្រកបដោយ​កិត្តិគុណ​) តែ​វា​ទៅ​ជា​វង្វេងវង្វាន់​ដូច​ជា​ការ​ប្រជែង​ជ្រើសរើស​ស្រី សោភិនី ឬ​នារី​ពេស្យាចារ​ទៅ​វិញ?​?​? ព្រោះ​វា​មើលទៅ​ដូច​ជា​អាសអាភាស និង​អាណា​ចា ហួសហេតុ​ពេក​កន្លង ឃើញ​ហើយ​វា​ក្តៅ​សាច់ រត់​ទៅ​ជុះអាចម៍ ៣​ដង​នៅ​តែ​មិន​​ទាន់​បាត់​ខ្ពើម ក្លៀក​គគ្រិច ក្រលៀន​កាន់​ស្និម​របស់​មីនា​ង​ៗ​ហ្នឹង លែង​ចង់ស៊ី​បាយ​ម៉ា​អាទិត្យ?​»​។

យ៉ាងណា ក្រោយ​ពី​មានការ​ប្រកាស​ប្តឹង​ពី​ម្ចាស់​ក្រុមហ៊ុន​ដែល​បាន​ឧបត្ថម្ភ​កម្មវិធី​ខាងលើ​នេះ គេ​ឃើញ​លោក គួ​ច ខេ​វិ​ន ក៏​បាន​សម្រេច​លុប​សារ​ដែល​លោក​បាន​បង្ហោះ​នោះ​ចោល​វិញ​ភ្លាម​ៗ​ផង​ដែរ​។

យ៉ាងណា​រហូត​មក​ទល់​នា​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា រឿងរ៉ាវ​ខាងលើ​នេះ នឹង​ទៅ​ជា​យ៉ាងណា ខណៈ​ពេល​ដែល​ម្ចាស់​ក្រុមហ៊ុន​បាន​ទាមទារ​អោយ​លោក គួ​ច ខេ​វិ​ន សុំ​ទោស​ជា​សាធារណៈ មុន​ពេល​មាន​វិធានការ​ផ្លូវច្បាប់​នោះ​។

រឿង​ឈុត​សម្លៀក​បំពាក់​របស់​កម្មវិធី Miss Grand Cambodia រង​ការ​រិះគន់​ច្រើន​ជាង​សរសើរ​ពី​សំណាក់​​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ជា​ពិសេស​គឺ​ឈុត​រ៉ូ​ប​ស្រមោល​ស ដែល​បងប្អូន​ខ្លះ​បាន​លើក​ឡើង​ថា ឆែក​ខ្លាំង​សឹង​លេច​កេរ្តិ៍​ម៉ែ​ចែក​ឱ្យ និង​ខ្លះ​ទៀត​ក៏​រិះគន់​ធ្ងន់​ៗ​ជាង​នេះ​ក៏​មាន​ផង​ដែរ​។ ក្នុង​នោះ ក៏​មាន​ឈុត​របស់​ស្រី​ស្រស់​ម្នាក់​ដែល​សិច​ស៊ី​ខ្លាំង​ពេក រហូត​រដ្ឋបាល​ខេត្តស្ទឹងត្រែង បដិសេធ​ការ​បង្ហាញ​ឈុត​តំណាង​ខេត្តស្ទឹងត្រែង​របស់​កម្មវិធី Miss Grand Cambodia ថា ឈុត​ដែល​តំណាង​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​សម្លៀក​បំពាក់​ប្រពៃណី នៅ​ក្នុង​មូលដ្ឋាន​ខេត្តស្ទឹងត្រែង​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ