ក្រោយត្រូវរិះគន់រឿងហួងហែង Tong Tong ខ្លាំងពេក Best ចេញមុខដាក់ទៅវិញចំៗ
បើនិយាយទៅដល់តារាសម្ដែងប្រុសជួរមុខថៃដ៏ល្បីឈ្មោះ មានប្រជាប្រិយភាពអស្ចារ្យនៅក្នុងការសម្ដែងខ្សែភាពយន្តជាច្រើន ទាំងសមត្ថភាព និងទេពកោសល្យនោះ គឺលោក
បើនិយាយទៅដល់តារាសម្ដែងប្រុសជួរមុខថៃដ៏ល្បីឈ្មោះ មានប្រជាប្រិយភាពអស្ចារ្យនៅក្នុងការសម្ដែងខ្សែភាពយន្តជាច្រើន ទាំងសមត្ថភាព និងទេពកោសល្យនោះ គឺលោក
ប្រទេសថៃ ៖ បើនិយាយទៅដល់តារាសម្ដែងប្រុសជួរមុខថៃដ៏ល្បីឈ្មោះ មានប្រជាប្រិយភាពអស្ចារ្យនៅក្នុងការសម្ដែងខ្សែភាពយន្តជាច្រើន ទាំងសមត្ថភាព និងទេពកោសល្យនោះ គឺលោក Tong Tong Kritsakorn Kanokthorn និងតារាស្រីវ័យក្មេងស្រករក្រោយដែលមានរូបសម្រស់ស្រស់ស្អាតអាយុ២២ឆ្នាំនោះ គឺ Best Rakwanee Kamsing ដោយអ្នកទាំងពីរបានប្រកាសមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយមើលទៅពោរពេញទៅដោយភាពផ្អែមល្ហែម ស្អិតរមួតដូចស្ករតាំងម៉ែ ពីមួយថ្ងៃទៅមួយថ្ងៃ មិនដែលឆ្ងាយគ្នាសូម្បីតែមួយជំហាននោះឡើយ រហូតធ្វើអោយមហាជន ក៏ដូចជាអ្នកគាំទ្រមិនតិចនាក់នោះទេ នាំគ្នាឃើញហើយ អៀនជំនួសច្រណែនគ្រប់ៗគ្នាតែម្តង។
ដោយឡែក បើយើងក្រឡេកមកឃើញថា មួយរយៈចុងក្រោយនេះ គូស្នេហ៍មួយនេះ ហាក់តែងតែធ្វើអោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងនៅក្នុង IG មានការចាប់អារម្មណ៍មិនដែលដាច់ និងលួសមួយថ្ងៃនោះឡើយ បន្ទាប់ពីបានឃើញគូស្នេហ៍មួយគូនេះ បានដឹកដៃបណ្តើរគ្នាទៅចូលរួមនៅក្នុងកម្មវិធីកម្សាន្តតាមទូរទស្សន៍ជារឿយៗ ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានចេញមុខមកនិយាយដោយបានទម្លាយខ្ទេចគ្មានសល់អំពីរឿងរ៉ាវស្នេហារបស់ខ្លួនជាច្រើន ឱ្យមហាជនបានដឹង។
ជាក់ស្ដែង អ្វីដែលធ្វើអោយអ្នកទាំងអស់គ្នាផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងទៅវិញនោះ ថ្មីៗនេះផងដែរ ស្រាប់តែតារាសម្ដែងប្រុសលេចធ្លោ មានរូបរាងស្រស់សង្ហារ មុខមាត់មានមន្តស្នេហ៍ លោក Tong Tong និងគូស្នេហ៍វ័យក្មេងកញ្ញា Best បានចេញមកពញ្ញាក់អារម្មណ៍ទស្សនិកជនមិនធម្មតា ដោយអ្នកទាំងពីរបានបណ្តើរគ្នាជាថ្មីទៅចូលរួមកម្មវិធីដ៏ល្បីមួយរបស់ថៃដែលមានឈ្មោះថា «The Wall Song» កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។
ក្រោយពីបានឃើញលោក Tong Tong និង Best ចូលរួមនៅក្នុងកម្មវិធី និងច្រៀងចប់ហើយបានជជែកគ្នាយ៉ាងសប្បាយរីករាយរួចមក មិនទុកចាំយូរ វាដូចជាទើសភ្នែកខ្លាំងពេក ក៏មានមហាជនមួយចំនួនបាននាំគ្នាចេញមុខមករិះគន់ខ្លាំងៗគ្មានសំចៃមាត់ ទៅកាន់ Best ដោយពួកគេនាំគ្នាលើកឡើងថា «អត្តចរិតរបស់នាង ខណៈនៅក្នុងកម្មវិធីនេះ គឺពិតជាគួរឱ្យរំខាន ព្រោះនាងមើលទៅហួងហែង Tong Tong ខ្លាំងពេក» «ធ្វើធម្មតាៗទៅ មិនចាំបាច់ Care ដល់ថ្នាក់នឹងទេ» «ធ្វើញិកញក់ខ្លាចគេដណ្ដើមសង្សារមែន បានខំហួងហែងម្ល៉េះ»។
ក្រោយបានឃើញមានអ្នកគាំទ្រនាំគ្នារិះគន់ឡើងស្ពឹកមុខខ្លាំងពេក គេងមិនលក់ បកមិនល្ហើយ នៅមិនសុខ មិនសាប់ក្នុងខ្លួន ភ្លាមៗនោះ ស្រាប់តែ Best ក៏បានចេញមុខមកទម្លាយដោយបានបង្ហាញនៅអារម្មណ៍តាមរយៈ IG ផ្ទាល់ខ្លួន ទាំងមិនស្ទាក់ស្ទើរ នៅក្នុងបណ្ដាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា៖ «កុំបារម្ភណា អាចមានទឹកភ្នែកខ្លះ នេះជាពេលដែលមិនមានកម្លាំងចិត្ត»។
ក្រោយមក នាងក៏បន្តផុសរូបភាពវីដេអូរបស់ខ្លួនទៅធ្វើបុណ្យលែងត្រី ជាមួយនឹងសង្សារសំណព្វចិត្ត Tong Tong ដើម្បីអោយរឿងដែលអាក្រក់ៗរលាយបាត់ទៅតាមបុណ្យដែលនាងបានធ្វើថែមទៀតផង។
បន្ទាប់ពីបានឃើញដូច្នេះហើយ ក៏បានអ្នកគាំទ្រជាច្រើននាក់នាំគ្នាចូលទៅខមិនថា «កុំបង្ហាញក្ដីស្រឡាញ់ខ្លាំងពេក ចំពោះមិត្តប្រុសរបស់អ្នក យកវាតាមដែលខ្លួនមាន។ គ្មាននរណាម្នាក់និយាយថា ខ្ញុំចូលចិត្តគាត់ទេ» «យើងជាតារាតែងតែមានអ្នកស្រលាញ់ និងអ្នកស្អប់ វាជារឿងធម្មតាអញ្ជឹងហើយ កុំយកទៅទុកក្នុងចិត្តអី» «មុននឹងធ្វើអ្វី ឬក៏បង្ហាញអ្វីមួយ ត្រូវគិតអោយបានល្អិតល្អន់ ជាពិសេសអត្តចរិតតែម្ដង កុំជ្រុលហួសហេតុពេក»។
អ្នកខ្លះទៀតក៏បានចូលទៅលើកទឹកចិត្តនាងគ្រប់ៗគ្នាថា «ក្នុងនាមជាអ្នកគាំទ្រ អ្នកត្រូវតែអត់ធ្មត់ បងស្រី» «កុំទៅខ្វល់ពីសម្ដីរបស់អ្នកដទៃអី អាយដល ធ្វើចិត្តអោយសប្បាយៗទៅ» «អ្នកណាក៏ដូចអ្នកណាដែរ របស់យើងស្រលាញ់ យើងត្រូវតែហួងហែងអញ្ជឹងហើយ វាមិនខុសនោះទេ»។
យ៉ាងណាមិញ តារាប្រុសស្រី Best និង Tong Tong មួយគូនេះ អាចនិយាយបានថា ពួកគេជាតារាសម្ដែងមួយគូ ដែលត្រូវបានទស្សនិកជនតាមដានមិនឈប់ឈរ ចំពោះទំនាក់ទំនងស្នេហារបស់ពួកគេមិនដែលដាក់ពីក្រសែវភ្នែកនោះឡើយ ៕
ចែករំលែកព័តមាននេះ