រៀងរាល់១៥នាទី! មានការតេសុំជំនួយករណីពស់ចូលផ្ទះនៅក្រុងបាងកក
ថៃ ៖ បុគ្គលិកបណ្តាញទាន់ហេតុការណ៍ ១៩៩ របស់ទីក្រុងបាងកកបាននិយាយថា ពួកគេទទួលបាន
ថៃ ៖ បុគ្គលិកបណ្តាញទាន់ហេតុការណ៍ ១៩៩ របស់ទីក្រុងបាងកកបាននិយាយថា ពួកគេទទួលបាន
ថៃ ៖ បុគ្គលិកបណ្តាញទាន់ហេតុការណ៍ ១៩៩ របស់ទីក្រុងបាងកកបាននិយាយថា ពួកគេទទួលបានការហៅចូលសុំជំនួយករណីពស់រៀងរាល់ ១៥នាទីម្តង ដោយប្រជាជនរាយការណ៍ពីករណីសត្វពស់ចូលផ្ទះរបស់ពួកគេ។ ការហៅសុំជំនួយពាក់ព័ន្ធនឹងសត្វពស់កើតឡើងជាមធ្យម ១០០ករណីក្នុងមួយថ្ងៃ។
បណ្តាញទាន់ហេតុការណ៍ ១៩៩ ក៏ទទួលបានការតេចូលសុំជំនួយករណីសត្វត្រកួត និងឪម៉ាល់ផងដែរ។
បើយោងតាមមណ្ឌលទាន់ហេតុការណ៍ ក្រុមសង្គ្រោះដែលបានធ្វើការឆ្លើយតបទៅនឹងការតេចូល ទទួលបានជោគជ័យជាង ៩០ភាគរយក្នុងការចាប់ពស់ ដែលភាគច្រើនជាសត្វពស់ថ្លាន់ និងសត្វពស់វែក។
នៅពេលសត្វពស់ទាំងនោះត្រូវចាប់បាន ពួកវាត្រូវបញ្ជូនទៅកាន់នាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរក្សជាតិ ដើម្បីលែងវាចូលក្នុងព្រៃវិញ។
លោក Alongkorn Mahannop ពេទ្យសត្វ និងទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសួនសត្វថៃ បាននិយាយថាទីក្រុងបាងកកជាផ្ទះរបស់សត្វពស់ជាយូរណាស់មកហើយ ហើយចំនួនរបស់វាបានកើនឡើងដោយសារតែមានសត្វកកេរ និងសត្វចិញ្ចឹមច្រើនសម្រាប់ពួកវាស៊ី និងដោយសារប្រជាជនមិនបរិភោគសាច់សត្វពស់ ទើបធ្វើឱ្យពួកវាគ្មានសត្រូវ។
លោកក៏បញ្ជាក់ផងដែរថា ពស់ភាគច្រើនដែលត្រូវបានប្រទះឃើញនៅក្នុងក្រុងបាងកកជាពស់ថ្លាន់៕ (យោងតាមប្រភព៖ Thaipbsworld)
ចែករំលែកព័តមាននេះ