ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ខាត់ ចំរើន បង្ហាញ​អារម្មណ៍​បាក់ទឹកចិត្ត ក្រោយ​ប្រឈម​ជំងឺ​មួយ ខណៈ​កូន​ៗ​មិន​ទាន់​មានគូស្រករ

3 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ តារា​កំប្លែង​មួយ​រូប គឺ​លោក ខាត់ ចំរើន បាន​បង្ហាញ​អារម្មណ៍​ហាក់​បាក់ទឹកចិត្ត​ខ្លាំង ក្រោយ​ពេល​ដែល​លោក​បាន​ពើបប្រទះ​នូវ​ជំងឺ​មួយ​ដែល​ទាមទារ​នូវ​ការ​ព្យាបាល​ជា​ចាំបាច់ និង​ការ​ព្យាបាល​ជំងឺ​នេះ​ទៀត​សោត គឺ​

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ តារា​កំប្លែង​មួយ​រូប គឺ​លោក ខាត់ ចំរើន បាន​បង្ហាញ​អារម្មណ៍​ហាក់​បាក់ទឹកចិត្ត​ខ្លាំង ក្រោយ​ពេល​ដែល​លោក​បាន​ពើបប្រទះ​នូវ​ជំងឺ​មួយ​ដែល​ទាមទារ​នូវ​ការ​ព្យាបាល​ជា​ចាំបាច់ និង​ការ​ព្យាបាល​ជំងឺ​នេះ​ទៀត​សោត គឺ​មិន​ចំនួន​តិចតួច​នោះ​ទេ​។

លោក ខាត់ ចំរើន តារា​កំប្លែង និង​ជា​អ្នក​ច្រៀង​តាម​ពិធីការ និង​ពិធីកាត់សក់ បាន​ទម្លាយ​ឱ្យ​ដឹង​ថា រូប​លោក​កំពុង​តែ​មាន​ជំងឺ «​រលាក​ថ្លើម​» ដែល​ទាមទារ​អោយ​លោក​ត្រូវការ​ព្យាបាល​ជា​ចាំបាច់​។

ជា​បន្តបន្ទាប់​តារា​រូប​នេះ តែងតែ​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ស្តែង​ពី​អារម្មណ៍​ពិបាកចិត្ត និង​គិតដល់​គ្រួសារ ចាប់តាំងពី​ពេល​ដែល​លោក​ពិនិត្យ​ឃើញ​មាន​ជំងឺ​មួយ​នេះ​។ លោក ខាត់ ចំរើន ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​តារា​ស្រី​ពហុ​ជំនាញ ខាត់ សុ​ឃី​ម បាន​បង្ហោះ​សារ​បង្ហាញ​ការ​អាណិតអាសូរ​ដល់​កូន​ៗ​ថា ខ្លួន​លោក​កំពុង​មាន​ជំងឺ​រុំ​ព័ទ្ធ​ខ្លួន ខណៈ​កូន​ៗ​នៅ​ក្មេង​ៗ​មិន​ទាន់​ធំ​ដឹងក្តី​។

លោក ខាត់ ចំរើន តារា​កំប្លែង​សំបូរ​វោហារ​បន្ត​ថា «​បើកភ្នែក​ឡើង​ក្រឡង់​ដល់​តែ​បី​នាក់​ឯណោះ​… តើ​ឱ្យ​ខ្ញុំរ​ត់ទៅ​ណា? ខ្ញុំ​អាណិតកូន​ៗ​ខ្ញុំ​ណាស់ គ្នា​នៅ​តូច​ៗ​ពេក អត់​ទាន់​ដឹង​អី​ក្រៅ​តែ​ពី​ទារ​ស៊ី​ហើយ​ដេក​ទេ​… គិតដល់​រឿង​នេះ គឺ​សេ​ដ (​ក្រៀមក្រំ​)»​។ ជាមួយនឹង​ការ​បង្ហោះ​សារ​ខាងលើ​យ៉ាង​កំសត់ លោក​ក៏​បា​នប​បង្ហោះ​រូបថត​ជាមួយ​តូច​ៗ​ផង​ដែរ​។

បន្ថែម​ពីលើ​នេះ តារា​កំប្លែង លោក ខាត់ ចំរើន ក៏​បាន​ត្អូញត្អែរ​បន្ត​ថា លទ្ធផល​ផឹក​ពេក​នាំ​ឱ្យ​លោក​មាន​ជំងឺ​។ លោក​បាន​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​ថា «​មិន​ទាន់​បានការ​កូន​អី​មួយ​ផង ឥឡូវ​ជំងឺ​ពេញ​ខ្លួន​ទៅ​ហើយ អាហ្នឹង​គឺ​មក​ពី​ស៊ី​រើស តែបើ​ផឹក​វិញ​មិន​ខ្ចី​រើស​ប្រភេទ​ស្រា ទីតាំង​និង​ពេលវេលា​ឡើយ​»​។

យ៉ាងណា​តាម​រយៈ​សារ​ឆ្លើយឆ្លងរ​ចុង​ក្រោយ​បស់​លោក​ជាមួយនឹង​មិត្តភក្តិ​ដែល​សួរនាំ​នោះ លោក ខាត់ ចំរើន បាន​បញ្ជាក់​ថា ស្ថានភាព​របស់​លោក​នា​ពេល​នេះ គឺ​ល្អ​ប្រសើរ​បន្តិច​ហើយ​។ និង​មាន​មិត្ត​ភ័ក្ត្រ​បងប្អូន អ្នកគាំទ្រ​របស់​លោក​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​តារា​កំប្លែង​ឱ្យ​តស៊ូ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​ឱ្យ​បាន និង​ត្រូវ​មាន​កម្លាំង​តស៊ូ​ដើម្បី​កូន​ៗ និង​ខ្លះ​ទៀត ក៏​បាន​ជូនពរ​លោក​ឱ្យ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ផង​ដែរ​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ អ្នក​នាង ខាត់ សុ​ឃី​ម បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២២ ថា ក្នុងអំឡុងពេល​នាង​កំពុង​មាន​វត្ត​មាននៅ​អា​មេ​រិ​ក​នា​ពេល​នេះ អ្នក​នាង​ក៏​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ស្ថានភាព​ជំងឺ​របស់​លោក ខាត់ ចំរើន នា​ពេល​នេះ​នៅឡើយ​ទេ​។

អ្នក​នាង​បញ្ជាក់​ថា កាលពី​ពេល​នាង​នៅ​ស្រុក​ខ្មែរ នាង​ក៏​មិន​បានដឹង​ប្អូនប្រុស (​ខាត់ ចំរើន​) លឺ​មាន​ជំងឺ​នេះ​ឡើយ ប៉ុន្តែ​ចុង​ក្រោយ​ពេល​ទៅ​ពិនិត្យ​ក៏​ឃើញ​ថា លោក​មាន​ជំងឺ​រលាក​ថ្លើម បន្ទាប់​ពី​លោក​ហាក់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ យ៉ាងណា បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម ជំងឺ​របស់​លោក ខាត់ ចំរើន នា​ពេល​នេះ​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​ទេ និង​ទើបតែ​ឈឺ​ប៉ុណ្ណោះ ខណៈ​លោក​នៅ​អាច​បន្ត​ការ​ព្យាបាល​បាន​។

អ្នក​នាង​ថា ដោយសារ​លោក ខាត់ ចំរើន មិន​ធ្លាប់​ឈឺ ហេតុនេះ​លោក​ក៏​មាន​អារម្មណ៍​បាក់ទឹកចិត្ត ហើយ​ណាមួយ​ឃើញ​អ្នក​នាង​បាន​មក​លេង​អា​មេ​រិ​ក ហើយ​លោក​ក៏​មានចិត្ត​ចង់​មក​ដែរ តែ​មិន​បាន​មក​ជាមួយ​គ្នា​។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​បន្ត​ថា មួយវិញទៀត​មួយ​រយៈ​នេះ ប្អូនប្រុស​របស់​អ្នក​នាង គឺ​លោក ខាត់ ចំរើន ក៏​មិន​មានការ​សម្តែង​ផ្សេង​ៗ​ឡើយ ក្រៅ​តែ​អំពី​ការ​ថត​កម្មវិធី​ទ្រព្យ​លោក​ពុក ដែល​ជា​កម្មវិធី​ដែល​នាង​រៀបចំ​ថត​ទុក​ផ្សាយ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា ក្នុង​នាម​អ្នក​នាង​ជា​បង រួម​ទាំង​បងប្អូន​ទាំងអស់​តែងតែ​ផ្តល់​កម្លាំងចិត្ត​ទៅ​ដល់​លោក ខាត់ ចំរើន កុំអោយ​អស់សង្ឃឹម ខណៈ​ពេល​បញ្ហា​ថ្លៃ​ព្យាបាល គឺ​ក្រុម​គ្រួសារ​អ្នក​នាង​អាច​នៅ​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​លោក​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ