ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត លីវ ជី​លី មាន​កិត្តិយស Miss grand International Vietnam អញ្ជើញ​មក​ក្នុង​ព្រឹត្តិ​ការណ៍​​ធំ​មួយ​នៅ​ហូ​ជី​មិ​ញ

1 ឆ្នាំ មុន
  • ភ្នំពេញ

កញ្ញា​សាច់​ស សម្រស់​មិនធម្មតា និង​ជា​អតីត​ម្ចាស់​មកុដ Miss Grand Cambodia 2020 លីវ ជី​លី បាន​សម្តែង​នូវ​ភាព​រំភើប ពេល​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ កញ្ញា​សាច់​ស សម្រស់​មិនធម្មតា និង​ជា​អតីត​ម្ចាស់​មកុដ Miss Grand Cambodia 2020 លីវ ជី​លី បាន​សម្តែង​នូវ​ភាព​រំភើប ពេល​ដឹង​ថា ខ្លួន​ស្រាប់តែ​មាន​វត្តមាន​ដ៏​សំខាន់​មួយ​នាទី​ក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម​។ នាង​រឹតតែ​ពេញចិត្ត ព្រោះ​ត្រូវ​បាន​បវរកញ្ញា​អន្តរជាតិ​គ្រង​ដោយ​ប្រទេស​វៀតណាម​ផ្ទាល់ ចេញ​មុខ​អញ្ជើញ​ទៀត​ផង​។

ជី​លី ចាត់​ចូល​ជា​កិត្តិយស ហើយ​សង្ឃឹមថា តំណាង​កម្ពុជា នាង​នឹង​រៀបចំ​ខ្លួន​អោយ​ល្អ ហើយ នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​មួយទៀត​។ បើ​រំលឹក​ឆ្នាំ​ដែល លីវ ជី​លី ឡើង​ទៅ​ប្រកួត​សម្រស់​លើ​ឆាក​អន្តរជាតិ ជី​លី បាន​ផ្លាស់​ប្តូរ​សមត្ថភាព​ស្ទើរតែ​១៨០​ដឺ​ក្រេ ។ ពី​អ្នក​ដើរ​មិនសូវ​ល្អ ត្រឹម​១​ខែ ជី​លី ប្រែខ្លួន​ដើរ​ចូល​ក្នុង​ចំណោម​គេ​យ៉ាង​ជឿជាក់​ផ្ទុះ​ការ​សរសើរ​ពេញ​ផ្ទៃ​ប្រទេស​។

ឆ្នាំ​២០២០ លីវ ជី​លី បាន​ដណ្តើម​យក​កម្រិត​២០​ប្រទេស​ចុង​ក្រោយ ពេល​ប្រកួត​នៅ​ប្រទេស​ថៃ​។ ចាប់តាំងពី​ពេល​នោះ​មក កម្មវិធី​ដែល​នាង​ប្រកួត​ផ្តើម​ផ្ទុះ​ការ​ទាក់ទាញ ហើយ​មាន​បេ​ក្ខ​នារី​បន្តបន្ទាប់​មក​ចូលរួម​ដាក់​ពាក្យ​ប្រកួត​។ ចំពោះ រាជ​នី​សម្រស់​លំដាប់​ពិភពលោក Miss grand Internal Vietnam 2021 (Nguyễn Thúc Thùy Tiên) ក៏​ឆក់​បាន​ភាព​លេចធ្លោ​លើសលុប​ជាងគេ រហូត​ស្ថាប័ន​បវរកញ្ញា​សម្រេច​អោយ​នាង​ក្លាយជា​ម្ចាស់​មកុដ​ឯក​លើ​លោក​។

ម្ចាស់​មកុដ​កំពូល​នេះ បាន​ចេញ​បេសកកម្ម​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​ផ្សេង​ៗ​។ នេះ​ជា​កិត្តិយស​ដែល ជី​លី បាន​នៅ​កៀក​ដោយ​ផ្ទាល់​ជាមួយ​ម្ចាស់​ជ័យ​លា​ភី​ឯក ហើយ​ហ្វេ​ន​ៗ​ក៏​រង់ចាំ​មើល​ថា ការ​ប៉ះ​គ្នា​នេះ​ជះ​សម្រស់​បែប​ណា​។

លីវ ជី​លី បាន​បង្ហោះ​សារ​បែប​រំភើប​ថា «​ជំរាបសួរ បងប្អូន​ទាំងអស់​គ្នា នាង​ខ្ញុំ ជី​លី ទេវី ពិតជា​មាន​កិត្តិយស​ណាស់ ដែល Miss grand International Vietnam បាន​អញ្ជើញ​រូប​នាង​ខ្ញុំ​ចូលរួម​កម្មវិធី (Internal Travel Expo Ho Chi Minh) នៅ​ថ្ងៃ​ទី​06/09/22-10/09/22 ដែល​មាន​វត្តមាន Miss grand Internal Vietnam ( Nguyễn Thúc Thùy Tiên) និង​មាន​វត្តមាន Miss grand ទាំង​៥​ប្រទេស​ចូលរួម​ផង​ដែរ​។ ហើយ​នាង​ខ្ញុំ​បាន​អញ្ជើញលោក ថា​ច់ សា​ថេ​ន Thach Sathen ជា​អ្នកបកប្រែ​ភាសា​វៀតណាម ជូន​រូប​នាង​ខ្ញុំ សូម​តាមដាន​ទាំងអស់​គ្នា​ណា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ