ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន លើកឡើង ៤ចំណុច ដើម្បីស្តារ និង​លើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយ​វិបត្តិជំងឺកូវីដ-១៩

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើក​ស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានរៀបចំកិច្ចប្រជុំ ស្តីពី…

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើក​ស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានរៀបចំកិច្ចប្រជុំ ស្តីពី “បច្ចុប្បន្នភាព​ការងាររយៈពេល ៧ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយ​វិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត” កម្រិតត្រឹមការងារ​ជំនាញទេសចរណ៍។ កិច្ចប្រជុំ បានលើកឡើង ៤ចំណុច ដើម្បីស្តារ និងលើកស្ទួយវិស័យទេស​ចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ និងតាមប្រព័ន្ធវីដេអូ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន Zoom (Information Technology Platform Zoom) ​បានពិភាក្សា និងត្រួតពិនិត្យលើ៖ ទី១៖ បច្ចុប្បន្នភាពការងាររយៈពេល ៧ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត ដោយគិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២២ នៃក្រុមការងារលេខាធិការដ្ឋាននៃក្រុមរាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ទី២៖ផែនការរបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នក​ជំនាញ​ទេសចរណ៍ឡើងវិញ ក្នុងពេលងើបពីវិបត្តិជំងឺកូវីដ១៩ ដើម្បីស្ដារ និងពង្រឹងជំនាញបន្ថែម។ ទី៣៖ពិនិត្យស្ថានភាពអាជីវកម្មទេសចរណ៍ រងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ និងការដំណើរការ​ឡើងវិញ។ ទី៤៖ ពិភាក្សាផែនការត្រៀមសម្រាប់ «ឆ្នាំ​ទស្សនាកម្ពុជា ២០២៣»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ