ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ផ្ទះសំណាក់ White River ព្រោះ​តែ​ស្អុយ​ខ្លាំង​ពេក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មាន​ធំ​ក្លិនស្អុយ​អា​សោច​ខ្លាំង​ពេក បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​សំណាក់​ក៏​នាំ​គ្នា​ដើរ​រក​មើល​តាំងពី​ជាន់​ផ្ទាល់​ដី​រហូត​ដល់​ជាន់​ទី​២ ទើប​ដឹង​ថា …

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មាន​ធំ​ក្លិនស្អុយ​អា​សោច​ខ្លាំង​ពេក បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​សំណាក់​ក៏​នាំ​គ្នា​ដើរ​រក​មើល​តាំងពី​ជាន់​ផ្ទាល់​ដី​រហូត​ដល់​ជាន់​ទី​២ ទើប​ដឹង​ថា បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​បាន​ធ្វើ​អត្តឃាត​យ៉ាង​ចម្លែក ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ជាន់​ទី​២ ក្នុងផ្ទះ​សំណាក់​យីហោ White River ផ្ទះ​លេខ​១៤២A5-១៤២A6 ផ្លូវ​លេខ​១៧២ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ TEICH MICHAEL អាយុ​៥២​ឆ្នាំ ជនជាតិ​អា​ល្លឺ​ម៉​ង់ ជា​អ្នក​ទេសចរណ៍ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ បុគ្គលិក​បម្រើ​ការ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ White River បាន​ធំក្លិន ស្អុយ​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ដើរ​ឆែកឆេរ​រក​តាម​បន្ទប់​ជា​ច្រើន តាំងពី​ជាន់​ក្រោម​រហូត​ទៅ​ដល់​ជាន់​ទី​២ ពេល​ដល់​បន្ទប់​មួយ​ដែល​គេ​មិន​បានឃើញ​បុរស​ជនបរទេស​ដែល​ស្នាក់​នៅ​ទីនោះ​ចេញ​មក​ខាងក្រៅ​២​ថ្ងៃ​ហើយ ហើយ​បិទទ្វារ​ចាក់សោរ​ជាប់​ទៀត ដោយ​មានការ​សង្ស័យ​ពួក​គេ​ក៏​បាន​យក​កូនសោ​ចាក់​ចូល​ទៅ​ក្នុង​បន្ទប់​មើល ទើប​ប្រទះ​ឃើញ​សាកសព​របស់​បុរស​ម្នាក់​មាន​សភាព​ហើម និង​ស្អុយ​យ៉ាង​អសោច​ទៅ​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​បានដឹង​ពី​រឿង​នេះ ។

ក្រោយ​ពេល​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ បានឃើញ​ថា បុរស​ជា​ជាតិ​អា​ល្លឺ​ម៉​ង់​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ការ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ដោយ​បាន​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​បិទទ្វារ រួច​យក​ធ្យូង​អនាម័យ​ទៅ​ដុត​បង្ក​ជា​ផ្សែង​បណ្តាល​ឲ្យ​ថប់ដង្ហើម​ស្លាប់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ឯ​ប្រទេស​កំណើត​វិញ​របស់​គេ​វិញ ៕