ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​ម តិច​ម៉េ​ង ច្រៀង​ទាំង​មុខក្រៀម​ក្រំ​ទឹកភ្នែក​ហូរ​ហាម ព្រោះតែ​រង​នៅ​សម្ពាធ​មុន​ប្រឡង

1 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​ទាំងអស់​គ្នា​ប្រាកដជា​បាន​តាមដាន​ទស្សនា និង​បាន​ជ្រាប​រួច​មក​ហើយ ឃើញ​​ថា តាំងពី​បង្ហាញ​វត្តមាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៤​មក គេ​តែងតែ​នាំ​គ្នា​សង្កេត​ឃើញ​

រាជធានី​ភ្នំពេញ ៖ អ្នក​ទាំងអស់​គ្នា​ប្រាកដជា​បាន​តាមដាន​ទស្សនា និង​បាន​ជ្រាប​រួច​មក​ហើយ ឃើញ​​ថា តាំងពី​បង្ហាញ​វត្តមាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៤​មក គេ​តែងតែ​នាំ​គ្នា​សង្កេត​ឃើញ​បេក្ខជន​មួយ​រូប មានមុខមាត់​ស្រស់​សង្ហារ​គួរ​អោយ​ស្រលាញ់​ទាក់ទាញ​មាន​មន្ត​ស្នេហ៍​ពី​ក្រមុំ​ៗ​មិន​ស្ទើរ​នោះ គឺ​បេក្ខជន លី​ម តិច​ម៉េ​ង ដែល​បាន​សាង​នៅ​ភាព​ភ្ញាក់ផ្អើល តែងតែ​បញ្ចេញ​នៅ​ទឹកមុខ​ញញឹម​ប្រឹ​ម​ប្រិ​យ រីករាយ​ស្រស់ស្រាយ តែងតែ​ធ្វើ​អោយ​គ្រប់​គ្នា​សប្បាយចិត្ត​មិន​ដែល​ដាច់ និង​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​មិនធម្មតា ក៏​ដូច​ជា ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​តាម​រយៈ​សមត្ថភាព ទេព​កោសល្យ​សមត្ថភាព​ដ៏​អស្ចារ្យ និង​សម្លេង​ដ៏​ក្រអួន​ក្រអៅ​របស់​បេក្ខជន​រូប​នេះ មិន​ណ​យ​នោះ​ឡើយ ។

ទន្ទឹម​នឹង​ផ្ទុះ​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ៗ​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ដែល​តែងតែ​ស្រលាញ់​គាំទ្រ​រហូត​មក​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​នាំ​គ្នា​ចេញ​មុខ​មក​គាស់កកាយ​នៅ​រឿង​អតីតកាល​របស់ តិច​ម៉េ​ង បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ ហ្វេ​ន​ក្រុម BTS និង​និយាយ​ប៉ះពាល់​ដល់​ពួក​គេ​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​តារា​កូរ៉េ​ដ៏​ល្បីល្បាញ​ខាងលើ​រូប​នេះ បាន​លើកគ្នា​មក​ប្រតិកម្ម​ឥត​ឈប់​យ៉ាង​ចាស់ដៃ គ្មាន​ទុក​មុខ​ឱ្យ​។

បន្ទាប់​ពី​បានឃើញ​មាន​មហាជន​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ពេក មិន​ទុក​យូរ បេក្ខជន លី​ម តិច​ម៉េ​ង ក៏​បាន​ចេញ​មុខ​មក​សុំ​ទោស​រួចរាល់​ហើយ តែ​នៅ​តែ​មាន​អ្នកគាំទ្រ​មួយ​ចំនួន​របស់​ក្រុម​តារា​កូរ៉េ​ខាងលើ មិន​សុខចិត្ត​នៅ​តែ​ដដែល រហូត​ធ្វើ​ឲ្យ តិច​ម៉េ​ង និយាយ​មិន​ចេញ លាក់​ទុក​មិន​បញ្ចេញ បាន​ត្រឹម​ត្រៀម​ចិត្ត​ត្រៀម​កាយ​ទទួលយក ចំពោះ​រឿង​នេះ​តែ​ប៉ុណ្ណោះ ព្រោះ​អ្វី​ៗ​លោក​បាន​ទទួលស្គាល់​កំហុស​គ្រប់យ៉ាង​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក បាន​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ទាំងអស់​គ្នា និង​ចេញ​មុខ​មក​សុំ​ទោស​អស់ហើយ​ផង​ដែរ ដោយ​បាន​និយាយ​ថា «​សុំ​ទោស​បងប្អូន​ជន​រួម​ឈា​.​ម​ទាំងអស់​គ្នា បើ​អតីតកាល​របស់ខ្ញុំ​ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន​ទាំងអស់​គ្នា ពី​ខ្ញុំបាទ ៖ លី​ម តិច​ម៉េ​ង​» ។

ជាក់ស្ដែង អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ទៅ​វិញ​នោះ នៅ​យប់​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២២ ក្នុង Cambodian Idol រដូវ​កាល​ទី​៤ ក្នុង​វគ្គ Live Show ស​ប្ដា​ហ៍​ទី​៥​នេះ ទំនង​ដោយសារ​រឿង​ខាងលើ​នេះ ទើប​នៅ​ក្នុង​ការ​បង្ហាញ​សមត្ថភាព លី​ម តិច​ម៉េ​ង បាន​ច្រៀង​បទ «​អា ក្របី​» ទាំង​ទឹកមុខ​ក្រៀមក្រំ មិន​បង្ហាញ​ស្នាមញញឹម​ដូច​ពេល​មុន​ៗ​កន្លង​មក​នោះ​ឡើយ ជា​ហេតុ​ធ្វើ​អោយ​ហ្វេ​ន​ៗ​ជា​ច្រើន មានការ​អាណិត​ទៅ​ដល់​បេក្ខជន​រូប​នេះ​គ្រប់​ៗ​គ្នា​តែ​ម្ដង ។

ទោះ​យ៉ាងណា ពេល​ច្រៀង​ចប់ បេក្ខជន​រូប​នេះ​មិន​ត្រឹមតែ​បាត់​សំឡេង​គាំទ្រ​នោះ​ទេ បែរជា មានការ​ស្រែក​ហ៊ោ​កញ្ឆៀវ អបអរសាទរ និង​បង្ហាញ​ការ​លើកទឹកចិត្ត​លោក​លើស​ដើម​ឡើង កក្រើក​ស្ទូ​ឌី​យោ​ធ្វើ​ឲ្យ​រូប​លោក​ទប់ទឹក​ភ្នែក​មិន​ជាប់​ហូរ​ធ្លាក់​មក​តែ​ម្ដង ហើយ​ការ​បង្ហាញ​សមត្ថភាព​ច្រៀង​របស់ លី​ម តិច​ម៉េ​ង ក្នុង​បទ​បែប​ស្រុកស្រែ​នេះ​នៅ​តែ​ធ្វើ​បាន​ល្អ ហើយ​ត្រូវ​បាន​គណៈកម្មការ​សរសើរ​មិន​ដាច់​ពី​មាត់ ព្រោះតែ​សំឡេង​ដូច​ចាក់​ឌី​សរប​ស់លោក​។

ក្នុង​នោះ​ផង​ដែរ ក្រោយ​ពី​បានឃើញ​បេក្ខជន​រូប​នេះ បាន​រង​នៅ​សម្ពាធ​ការ​រិះគន់​ខ្លាំង​ពេក ក៏​មាន​ហ្វេ​ន​ៗ​ដែល​ស្រលាញ់ និង​គាំទ្រ​រូប​លោក​នាំ​គ្នា​ចូល​ទៅ​ខ​មិន​លើកទឹកចិត្ត​យ៉ាង​ព្រោងព្រៀត​ថា «​លី​ម តិច​ម៉េ​ង តែងតែ​ធ្វើ​បាន​ល្អ គ្រប់​វគ្គ​… សូម​លើកទឹកចិត្ត អោយ​ស៊ូ​ឡើង កុំ​បាក់ទឹកចិត្ត​» «​ទឹកមុខ តិច​ម៉េ​ង អត់​សូវ​ស្រស់​សោះ​ថ្ងៃ​នឹង មុន​ប្រឡង​មាន​ព្យុះ​ភ្លៀង​ច្រើន​ស៊ូ​ៗ​ណា​អាយ​ដល​» «​បងប្រុស តិច​ម៉េ​ង ពិតជា​មាន​សមត្ថ​ភាពល្អ​មែន I love you ជូនពរ​ឲ្យ​បងប្រុស​ឆ្លង​ទៅ​វគ្គ​បន្ត​ទៀត​» «​សង្ឃឹមថា តិច​ម៉េ​ង អាច​ឈ្នះ​ពាន​ក្នុង​រដូវ​កាល​នេះ ស្រឡាញ់​គ្រប់​បទ​ចម្រៀង​ដែល តិច​ម៉េ​ង បាន​ច្រៀង ស៊ូ​ៗ​ណា កុំ​បាក់ទឹកចិត្ត តែ​យើង​ល្បី​តែងតែមាន​គេ​ច្រណែន​យក​រឿង​ចាស់​មក​និយាយ​វា​ជា​រឿង​ធម្មតា​» «​មាន​អារម្មណ៍​ថា តិច​ម៉េ​ង មិនសូវ​សប្បាយចិត្ត​ទេ តែ​នៅ​តែ​ច្រៀង​បាន​ល្អ » «​ខ្ញុំ​ចូល​ចិត្ត តិច​មេ​ង ទាំង​សម្លេង ទាំង​ច​រិ​ក និង​ការ​ទំនាក់ទំនង​ជាមួយ​មិត្ត​បេក្ខភាព​ប្រឡង​ទាំង​គ្នា​» «​បង​ម៉េ​ង កុំ​ខ្វល់​ពី​សម្ដី​សត្វ​តិ​រ​ច្ឆា​.​ន​ម្នាក់​២​ម្នា​ក់នុង ទោះ​អត់​ពួក​គាត់​ក៏​យើង​រស់​ជា​ខ្លួន​យើង​បាន​» «​ធ្លាប់តែ​ឃើញ idol តូច​សើច​ញញឹម តែ​អា​លូវ​យំ​ហើយ នៅ​តែ​គាំទ្រ Idol ដូច​ដើម​» និង​នៅ​មាន​ពាក្យ​លើកទឹកចិត្ត​ជា​ច្រើន​ទៀត​ដែល​មិន​អាច​រៀបរាប់​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ