ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​នៅ​ហូ​លី​វូ​ដ​និយម​សក់ក្រង​ដើម្បី​លើក​សម្រស់

7 ឆ្នាំ មុន

សក់ក្រង​បច្ចុប្បន្ន​កំពុង​ពេញ​និយម​ពី​នារី​ទូទៅ​នៅ​លើ​ពិភពលោក ពិសេស​សម្ដែង​នៅ​ហូ​លី​វូ​ដ​ក៏​ពេញ​និយម ។

ទម្រង់​សក់ក្រង​របស់​តារា ល្បី​ៗ​នៅ​ហូ​លី​វូ​ដ គួរ​ឱ្យ​គយគន់​ក្នុង​ឆ្នាំ​ថ្មី​២០១៧ ៖

១-​នាង​Amber Heard

សក់ក្រង​បច្ចុប្បន្ន​កំពុង​ពេញ​និយម​ពី​នារី​ទូទៅ​នៅ​លើ​ពិភពលោក ពិសេស​សម្ដែង​នៅ​ហូ​លី​វូ​ដ​ក៏​ពេញ​និយម ។

ទម្រង់​សក់ក្រង​របស់​តារា ល្បី​ៗ​នៅ​ហូ​លី​វូ​ដ គួរ​ឱ្យ​គយគន់​ក្នុង​ឆ្នាំ​ថ្មី​២០១៧ ៖

១-​នាង​Amber Heard
ក្រង​សក់​រាង​កន្ទុយ​ត្រី​របស់​នាង​Amber Heard គឺ​លក្ខណៈ​កន្ទ្រើង​ខុស​ប្រក្រតី ។

២-​នាង​Diane Kruger
ក្រង​សក់​ជា​ឆ្អឹង​ត្រី កម្រាស់​២​ជាន់ មាន​លក្ខណៈ​ស្រស់​ស្អាត​គួរ​ឱ្យ​គយគន់​របស់​នាង​Diane Kruger ។

៣-​នាង​Olivia Wilde
ក្រង​សក់​ក្នុង​លក្ខណៈ​ជា​ឆ្អឹង​ត្រី​ប្រភេទ​មួយ​ឆ្នូត​ទាំង​សងខាង ហើយ​ផ្គុំ​គ្នា​នៅ​ខាង​ចុង​របស់​នាង​Olivia Wilde សក្ដិ​សមជា​មនុស្ស​ល្បី​ក្នុង​មជ្ឈដ្ឋាន​សម្ដែង ។

៤-​នាង​Maria Menuounos
ក្រង​សក់កន្ទុយ​ត្រី​នៅ​កណ្ដាល​ក្បាល បង្កើន​សោភ័ណ​ព​ស្រ​ដៀង​ការ​ក្រង​ដោយ​ធូររលុង​របស់​នាង​Marria Menounos ។

៥-​នាង​Kate Bosworth
ក្រង​សក់​រាង​ដូច​មួក​កន្ដឹប​ស្រ​ដៀង​ឆ្អឹង​ត្រី​ទាំង​សងខាង និង​ម្ខាង​មា​២​ជូរ ក្របួច​ឡើង​លើ​រាង​ជា​មួក​កន្ដឹប​របស់​នាង​Kate Bosworth ។

៦-​នាង​Rita Ora
ក្រង​សក់​រាង​ជា​ឆ្អឹង​ត្រី​ធម្មតា​នៅ​សងខាង ដោយ​បង្កើន​សម្រស់​តុបតែង​គ្រាប់​គជ់​ពណ៌​ស ។

៧-​នាង​Chrissy Teigen
ក្រង​សក់​រាង​ជា​មកុដ​ទទួល​ការ​ពេញ​និយម​ខ្លាំង បើ​ក្រឡេក​ពី​ចម្ងាយ​មាន​លក្ខណៈ​ដូច​ម្ចាស់​ក្ស​ត្រី​ក្នុង​រឿងព្រេង ។ នាង​Chrissy Teigen បាន​ក្រង​សក់​បែប​នេះ ។

៨-​នាង​Sophie Turner
ចាប់ផ្ដើម​ក្រង​សក់​នៅ​ខាង​ចុង​សក់ និង​នៅ​ផ្នែក​ខាងលើ​ក្បាល​រាង​រលុង មាន​លក្ខណៈ​ដ៏​ស្រទន់​គួរ​ឱ្យ​គយគន់​សម្រាប់​Sophie Turner ។

៩-​នាង Jaime King
មាន​លក្ខណៈ​ស្រស់​ស្អាត ក្រង​ក្នុង​សភាព​ជា​កន្ទុយ​សេះ នៅ​ផ្នែក​ខាង​ចុង បង្កើន​សម្រស់​ដោយ​ខ្សែ​ពណ៌​ខ្មៅ​រុំ​ព័ទ្ធ​ពីលើ​សក់ក្រង​របស់​នាង​Jarime King ។

១០-​នាង​Blake Lively
នាង​Blake Lively ក្រង​សក់​បែប​កន្ទុយ​ត្រី​ទាំង​សងខាង​ក្បាល មាន​លក្ខណៈ​ធូររលុង​រាង​កន្ទ្រើង​គួរ​ឱ្យ​ចាប់អារម្មណ៍ ។

១១-​នាង​Rooney Mara
នាង​Rooney Mara ក្រង​សក់​ជា​កន្ទុយ​សេះ​នៅ​ពាក់កណ្ដាល​ក្បាល រួច​មក​ក្រង​ភ្ជាប់​នៅ​ត្រង់​ផ្នែក​នៅ​សល់ ។

១២-​នាង​Nina Dobrev
ញែក​សក់ត្រង់​កៀន​ក្បាល រួច​ក្រង​ជា​ឆ្អឹង​ត្រី​ក្បែរ​ស្លឹកត្រចៀក​២​ជួរ​គួរ​គយគន់​សម្រាប់​នាង​Nina Dobrev ។

១៣-​នាង​Carly Chaikin
ក្រង​សក់​ក្នុង​រូបរាង​ជា​កន្ទុយ​ត្រី ដោយនៅ​ត្រង់​គែម​ក្បាល​រលុង ធ្វើ​ឱ្យ​រូប​សម្រស់​របស់​នាង​Carly Chaikin គួរ​ឱ្យ​គយគន់ ។

១៤-​នាង​Olivia Palermo
ក្រង​សក់​រាង​ដូច​កន្ទុយ​ត្រី​ទាំង​សងខាង​របស់​នាង​Olivia Palermo សក់​មាន​លក្ខណៈ​រលុង​ប៉ះ​តិចតួច ឬ​ក្រង​ឱ្យ​ធូររលុង ៕