ស្រឡាំងកាំងគ្រប់គ្នា! Ronaldo ចាកចេញពី Old Trafford ទាំងការប្រកួតមិនទាន់ចប់
អង់គ្លេស ៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាក
អង់គ្លេស ៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាក
អង់គ្លេស ៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាកចេញពីកីឡដ្ឋាន Old Trafford ខណៈដែលការប្រកួតមិត្តភាពរបស់ក្រុម Manchester United នឹង Rayo Vallecano មិនទាន់បញ្ចប់៩០នាទី។ ដែលសកម្មភាពនេះ បង្កើនភាពងើយឆ្ងល់បន្ថែមទៀតសម្រាប់អ្នកគាំទ្រ ចំពោះអនាគតខ្សែប្រយុទ្ធរូបនេះ។
Ronaldo បានត្រឡប់មកហ្វឹកហាត់ជាមួយក្រុម Man Utd វិញជាលើកដំបូង បន្ទាប់ពីខកខានអស់ជាច្រើនខែ។ ហើយរូបគេថែមទាំងបានបង្ហាញខ្លួននៅក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមភ្ញៀវ Rayo Vallecano កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅថែមទៀតផង។ ដែលក្រុមទាំង២បានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ១-១។
Ronaldo បានលេង៤៥នាទីដំបូងនៃការប្រកួត។ ប៉ុន្តែខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះ គឺជាកីឡាករតែមួយគត់ ដែលត្រូវបានប្តូរចេញដោយអ្នកចាត់ការទូទៅ Erik ten Hag នៅក្នុងតង់ទី១។ ហើយក្រោយមក Ronaldo ត្រូវបានថតជាប់កំពុងដើរចេញពីកីឡដ្ឋាន Old Trafford ខណៈដែលការប្រកួតមិនទាន់ចប់៩០នាទីផង។ ហើយការចាកចេញនេះ កើតឡើងចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់គេជាមួយក្លិប Man Utd ដែលរបូតឱកាសលេងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ។
កាសែត The Time បានចុះផ្សាយថា Ronaldo ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់អ្នកគាំទ្រ Man Utd នៅឯកីឡដ្ឋាន Old Trafford ចំពោះការវិលត្រឡប់មករួមក្រុមវិញ។ ប៉ុន្តែគ្រប់គ្នាហាក់ស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេចាកចេញយ៉ាងលឿនទៅកាន់ឡានរបស់គេទាំងការប្រកួតមិនទាន់បញ្ចប់៕ (ដកស្រង់ចេញពី Daily Mail)
ចែករំលែកព័តមាននេះ