ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

DUCATI កម្ពុជា​បង្ហាញ​ម៉ូតូ​ម៉ាក Ducati ៥​ម៉ូ​ដែល​ក្នុង​ឱកាស​ប្រារព្ធ​ខួប​១​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្រុមហ៊ុន DUCATI នៅ​បរទេស​ឈាន​ចូល​អាយុ​៩០​ឆ្នាំ ក្រម​ហ៊ុន DUCATI កម្ពុជា​សាខា​ភ្នំពេញ បាន​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការ​ធ្វើ​អាជីវកម្ម ព្រមទាំង​បាន​បង្ហាញ​នូវ​ម៉ូតូ​ម៉ាក Ducati

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្រុមហ៊ុន DUCATI នៅ​បរទេស​ឈាន​ចូល​អាយុ​៩០​ឆ្នាំ ក្រម​ហ៊ុន DUCATI កម្ពុជា​សាខា​ភ្នំពេញ បាន​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការ​ធ្វើ​អាជីវកម្ម ព្រមទាំង​បាន​បង្ហាញ​នូវ​ម៉ូតូ​ម៉ាក Ducati ចំនួន​៥​ម៉ូ​ដែល​មាន Ducati Scrambler Ducati Full Throttle, Ducati 959 Panigale, Ducati Hypermotard 939, Ducati Multistrada 1200 Enduro និង​Ducati XDiavel S ជូន​ដល់​អតិថិជន​ដែល​បាន​ចូលរួម​។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​ក្រុមហ៊ុន DUCATI មា​នទី​តាំងនៅ​តាម​បណ្តោយ​វិ​ថី​សហព័ន្ធ​រុ​ស្ស៉ី (​ក្បែរ​ស្ពាន​អាកាស​តិច​ណូ​)​។

ម៉ូតូ​ម៉ាក Ducati រចនា​ម៉ូ​ដ​ឡើង​ផ្តោត​លើ​គុណ​តម្លៃ​សំខាន់​មួយ​ចំនួន​មាន​ដូច​ជា រាង​ខ្ពស់​សាក​សម​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​បើកបរ​ម៉ូតូ​ធំ​, មាន​រាង​ឆើតឆាយ​ប្រកបដោយ​ភាព​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកបើកបរ​ម៉ូតូ​ធំ ,​មាន​ទម្ងន់​ស្រាល​បំផុត​នៅ​ក្នុង​ចំណោម​ម៉ូតូ​ធំ​ទាំងអស់​, Ducati ផ្តោត​សំខាន់​ទៅ​លើ​ដំណើរ​កម្លាំង​ម៉ាស៊ីន សុវត្ថិភាព និង​ភាព​រីករាយ​ក្នុង​ការ​បើកបរ​។

លោក Lau Chye Wang នាយក​ក្រុមហ៊ុន DUCATI កម្ពុជា​បាន​លើក​ឡើង​ថា អតិថិជន​របស់ DUCATI ទាំងអស់​សុទ្ធ​សឹង​បាន​ទទួល​នូវ​បទ​ពិសោធន៍​ល្អជា​មួយ​ការ​បើកបរ​ជាមួយ​ម៉ូតូ DUCATI ។ ជា​ពិសេស​ផ្តោត​ទៅ​លើ​កម្លាំង​នៃ​ការ​បើកបរ ក៏​ដូច​ជា​ការ​បង្ហាញ​ពី​ស្តាយ បែបបទ​នៃ​ជីវិត​ជាមួយ​និង​ម៉ូតូ DUCATI​ផង​ដែរ ។

តំណាង​Naza World បានឱ្យ​ដឹង​ដែរ​ថា ម៉ូតូ DUCATI រចនា​ម៉ូ​ដ​ឡើង​រឹតតែ​ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​មាន​ចំណង់​ចំណូលចិត្ត​ក្នុង​ការ​បើកបរ ហើយ​ម៉ូតូ DUCATI ជា​ម៉ូតូ​ឈានមុខ​គេ​សម្រាប់​ម៉ូតូ​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​Lau Chye Wang និង​តំណាង​Naza World បាន​ថ្លែងអំណរគុណ​ដល់​អតិថិជន​និង​ដៃគូ​អាជីវកម្ម​ទាំងអស់​ដែល​បាន​សហការ និង​គាំទ្រ​នា​ពេល​កន្លង​មក ធ្វើ​ឱ្យ​អាជីវកម្ម​នេះ មានការ​រីក​ចម្រើន​ដូច​នា​ពេល​សព្វ​ថ្ងៃនេះ​។

គូសបញ្ជាក់​ថា Naza Bikes (Cambodia) ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​ផលិតផល​ម៉ូតូ​Ducati មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​៕